BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មូលបត្របំណុលអ៊ីស្រាអែលកើនឡើងការវិនិយោគ,Dior​ជំនួស​តារា​ម៉ូដែល​ប៉ាឡេស្ទីនដោយតារា​ម៉ូដែល​អ៊ីស្រាអែល,Netanyahuគណនាខុសលើតំបន់ហ្គាហ្សា

ថ្ងៃពុធ, 08 ខែវិច្ឆិកា 2023 23:35  BeeTube News

Untitled design (1)-2

សាជីវកម្មអភិវឌ្ឍន៍សម្រាប់មូលបត្របំណុលអ៊ីស្រាអែលនិងសាខារបស់ខ្លួនបានប្រកាសនៅថ្ងៃនេះថា ពួកគេបានធានានូវការវិនិយោគមូលបត្របំណុលច្រើនជាង 1 ពាន់លានដុល្លាពីអ្នកវិនិយោគចាប់តាំងពីថ្ងៃទី 7 ខែតុលាមក ដោយបានពង្រឹងសេដ្ឋកិច្ចរបស់អ៊ីស្រាអែលក្នុងអំឡុងពេលសង្រ្គាម។

  1. មូលបត្របំណុលរបស់អ៊ីស្រាអែល កើនឡើងប្រាក់បាន1ពាន់លានដុល្លាក្នុងអំឡុងសង្គ្រាម

យោងតាមសារព័ត៌មាន San Diego Jewish World ចុះផ្សាយថ្ងៃទី07 ខែវិច្ឆិកាបានអោយដឹងថា សាជីវកម្មអភិវឌ្ឍន៍សម្រាប់មូលបត្របំណុលអ៊ីស្រាអែលនិងសាខារបស់ខ្លួនបានប្រកាសនៅថ្ងៃនេះថា ពួកគេបានធានានូវការវិនិយោគមូលបត្របំណុលច្រើនជាង 1 ពាន់លានដុល្លាពីអ្នកវិនិយោគចាប់តាំងពីថ្ងៃទី 7 ខែតុលាមក ដោយបានពង្រឹងសេដ្ឋកិច្ចរបស់អ៊ីស្រាអែលក្នុងអំឡុងពេលសង្រ្គាម។

ជាមួយនឹងការវិនិយោគដែលកំពុងបន្តនៅក្នុងរដ្ឋជ្វីហ្វនេះ ប័ណ្ណបំណុលអ៊ីស្រាអែលក៏បានបង្កើនការលក់សញ្ញាប័ណ្ណសកលប្រចាំឆ្នាំរបស់ខ្លួនទ្វេដងសម្រាប់ឆ្នាំ 2023 ពីជាង 1 ពាន់លានដុល្លាដល់លើសពី 2 ពាន់លានដុល្លា។

2000x1334

  1. Diorរាយការណ៍​ថា​ជំនួស​តារា​ម៉ូដែល​ប៉ាឡេស្ទីនដោយតារា​ម៉ូដែល​អ៊ីស្រាអែល

យោងតាមសារព័ត៌មាន Firstpost ចុះផ្សាយថ្ងៃទី08 ខែវិច្ឆិកាបានអោយដឹងថា តារាម៉ូដែលជនជាតិប៉ាឡេស្ទីន-អាមេរិកាំងកញ្ញា Bella Hadid គឺជាមុខមាត់ និងជាតារាទូតសុឆន្ទៈប្រេន Dior អស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែនៅក្នុងជំហ៊ានមួយដែលបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគឺពួកគេបានជំនួសនាងជាមួយនឹងតារាម៉ូដែលជនជាតិអ៊ីស្រាអែលកញ្ញា May Tager ទៅវិញសម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្មថ្មីរបស់ពួកគេ ដែលបានធ្វើអោយមានការ Troll យ៉ាងខ្លាំងក្លាពេញបណ្តាញអ៊ីនធឺណិត។

ការលើកឡើងរបស់កាសែតអ៊ីស្រាអែលក្នុងស្រុកមួយបានសរសេរឡើងថា "ខណៈពេលដែលក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកមិនហ៊ានបង្ហាញការគាំទ្រអ៊ីស្រាអែលដោយបើកចំហ ប្រេនលំដាប់ថ្នាក់អន្តរជាតិ Dior បានជ្រើសរើសម៉ូដែលរបស់អ៊ីស្រាអែលកញ្ញា May Tager មកចូលរួមក្នុងយុទ្ធនាការរបស់ពួកគេ ដែលជាតួនាទីរបស់កញ្ញា Bella Hadid ពីមុនមកដែលជាអ្នកតស៊ូមតិជាយូរមកហើយនូវបុព្វហេតុ​របស់ប៉ាឡេស្ទីន និង​ទទួលបានសំឡេង​រិះគន់​អ៊ីស្រាអែល»។

1358709

  1. អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា Netanyahu កំពុងគណនាខុសលើតំបន់ហ្គាហ្សា

យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី08 ខែវិច្ឆិកាបានអោយដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ត្រូវបាន "បំផ្លាញអារម្មណ៍" ដោយការបរាជ័យដ៏ធំរបស់លោកលើសន្តិសុខជាតិ  ហើយឥឡូវនេះលោកកំពុងគណនាខុសដោយការរៀបចំចង់គ្រប់គ្រងសន្តិសុខទាំងមូលរបស់តំបន់ Gaza តែម្តង នៅក្នុង"រយៈកាលមិនកំណត់" បន្ទាប់ពីក្រុម Hamas ត្រូវបានកំចាត់រួចនេះបើយោងតាមអតីតនាយករដ្ឋមន្រ្តី Ehud Olmert ។

នៅក្នុងបទសម្ភាសន៍ជាមួយ POLITICO លោក Olmert បានអះអាងថា លោក Netanyahu ស្ថិតក្នុងស្ថានភាព "បាក់ទឹកចិត្ត" ខណៈដែលលោកព្យាយាមគេចចេញពីការធ្លាក់ពីតំណែង ដោយសារបរាជ័យក្នុងការការពារសន្តិសុខជាតិនៅក្នុងការវាយប្រហារដោយក្រុមហាម៉ាសកាលពីថ្ងៃទី 7 ខែតុលា។ លោក Olmert បានបន្តថា អាទិភាពគួរតែជាការចរចាបញ្ចប់ការប្រកួតប្រជែងនេះជាមួយសហគមន៍អន្តរជាតិ - ដោយពាក់ព័ន្ធនឹងការវិលត្រឡប់ទៅរកកិច្ចពិភាក្សាស្តីពីការបង្កើតរដ្ឋប៉ាឡេស្ទីន ជាជាងការចង់ត្រលប់ពេលថយក្រោយទៅគ្រប់គ្រងលើតំបន់ហ្គាហ្សា។

download-7
 


ថ្ងៃពុធ, 08 ខែវិច្ឆិកា 2023 23:35  BeeTube News