BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស៊ីន យូប៊ីន សិល្បករស្រីកម្ពុជាដំបូងបង្អស់ត្រូវបានអញ្ជើញចូលកម្មវិធី Dior Fashion Show នៅទីក្រុង Paris

ថ្ងៃអង្គារ, 24 ខែមករា 2023 14:35  BeeTube News

2023-01-24 14.25.18

តួសម្តែងស្រីជួរមុខកញ្ញា ស៊ីន យូប៊ីន មិនត្រឹមតែអាចដណ្តើមយកតំណែងតួឯកស្រីនៅក្នុងរឿងប៉ុណ្ណោះទេតែកញ្ញាក៏ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្លានៅលើការរៀបចំគំរោងការងារផ្ទាល់ខ្លួនផងដែរ។ រាប់ចាប់តាំងពីការកាន់តំណែងជា CEO នៃក្រុមហ៊ុនភេសជ្ជៈផ្ទាល់ខ្លួន Firetiger  និងជាទូតសុឆន្ទៈនៃក្រុមហ៊ុនល្បីៗមួយចំនួននៅក្នុងប្រទេសកម្ពុជាផង។ ចំណែកកាលពីពេលថ្មីៗនេះផងដែរ ស៊ីន យូប៊ីន បានឈានទៅដល់កំរិតមួយទៀតដោយកញ្ញាបានក្លាយជាទៅភ្ញៀវដែលត្រូវបានអញ្ជើញចូលរួមផ្ទាល់នៅក្នុងកម្មវិធី Dior Fashion Show នៃទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី២៣ ខែមករាកន្លងទៅនេះព្រមទាំងបានជួបទូតសុឆន្ទៈរបស់ Dior កញ្ញាJisoo នៃក្រុមប្ល៊ែកភីងនៅទីនោះផងដែរ។ 

2023-01-24 14.25.29

កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅនេះ​​​កញ្ញាស៊ីនយូប៊ីនត្រូវបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីដើរម៉ូត Christian Dior Haute Couture Spring Summer 2023 ដែលជាផ្នែកមួយរបស់ Paris Fashion Week នៃទីក្រុងប៉ារីសផងដែរ។ នេះគឺជាលើកដំបូងហើយដែលសិល្បករស្រីនៃប្រទេសកម្ពុជាត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសផ្ទាល់នៅក្នុងកម្មវិធីមួយនេះ ជាទូទៅកម្មវិធីមួយនេះមិនមានលក់សំបុត្រចូលទស្សនាទេ អាចអោយត្រឹមតែភ្ញៀវពិសេសដែលបានអញ្ជើញចូលទស្សនាតែប៉ុណ្ណោះ។ ដោយមានក្រុមថតល្បីៗនៅទីក្រុងប៉ារីសបានធ្វើការផ្តិតយករូបភាពតារាបង្ហាញម៉ូត និងសិល្បករល្បីៗជាច្រើនរូបនៅទីនោះផងដែរ ដែលនៅក្នុងនោះក៏មានកញ្ញាស៊ីនយូប៊ុន Kylie Jenner ,Dojacat, Cristina Cordula, Sabrina carpenter និងជាពិសេសទូតសុឆន្ទៈ Jisoo នៃក្រុមប៊្លែកផីងផងដែរ។ 

នៅលើគណនី Instagram ផ្ទាល់រ​​​បស់កញ្ញាស៊ីនយូប៊ីន កញ្ញាបានធ្វើការបង្ហោះStories ជាច្រើនចូលរួមនៅក្នុងកម្មវិធីនោះ និងនៅក្នុងនោះផងដែរក៏មានរូបភាពដែលទទួលបានផ្កាដ៏ស្រស់ស្អាតពីក្រុមហ៊ុន Dior ផ្ទាល់ថែមទៀត។ គួរបញ្ជាក់ផងដែរកម្មវិធីដែលកញ្ញាស៊ីនយូប៊ីនកំពុងចូលរួមនេះមានរយៈពេល៤ថ្ងៃប្រព្រឹត្តឡើងចាប់ពីថ្ងៃទីច័ន្ទទី២៣ ខែមករា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករានេះ។ ចង់ដឹងថាតើនឹងមានសកម្មភាពអ្វីខ្លះទៀតរបស់កញ្ញាស៊ីនយូប៊ីននៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ មានតើរង់ចាំតាមដានទាំងអស់គ្នា!

2023-01-24 14.25.33

2023-01-24 14.25.26

2023-01-24 14.25.22


 


ថ្ងៃអង្គារ, 24 ខែមករា 2023 14:35  BeeTube News