BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Diafromwestside បញ្ចេញបទថ្មីនៅលើ Tik Tok

ថ្ងៃព្រហស្បតិ៍, 31 ខែសីហា 2023 14:58  BeeTube News

2023-08-31 14.41.59 (1)

ទស្សនិកជនប្រហែលជាមិនបាននឹកស្មាននោះទេ ថាក្រុមតារាចម្រៀងរ៉េបកម្ពុជាមួយក្រុមនេះបានលាក់ខ្លួនសំងំស្ងាត់ៗធ្វើបទចម្រៀងនៅក្នុងដែនដីភាគខាងលិចប្រទេសកម្ពុជាជាយូរ។ ពួកគេគឺជាក្រុម Westside ដែលសុទ្ធសឹងជា Rapper វ័យក្មេងមានប្រភពកំណើតមកពីទីក្រុងប៉ោយប៉ែតទឹកដីខេត្តបន្ទាយមានជ័យ។

2023-08-31 14.41.52

សមាជិកពីររូបសំខាន់ៗរបស់ក្រុម Westside រួមមានលោក Dia​​​ និងលោកBoxiba ដែលពួកគេគឺជាសមាជិកបង្គោលនៃក្រុមតែម្តង។ បទចម្រៀងដែលផ្ទុះឡើងរបស់លោក Boxiba និងលោក Dia រួមគ្នាប្រសិនបើទស្សនិកជននៅចាំ នោះគឺជាបទ«វែកឆា» ដែលបានចេញផ្សាយឡើងកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២២។

2023-08-31 14.45.44

នេះគឺជាបទចំរៀងមួយដែលធ្វើអោយមហាជនចាប់ផ្តើមស្គាល់ពួកគេទាំងពីរជា Dia from the west side និង Boxiba from the west side។​​​ យ៉ាងណាមិញផងដែរកាលពីពេលថ្មីៗនេះ លោក Dia បានធ្វើការបញ្ចេញបទចម្រៀងថ្មីៗរបស់លោកទៀតជាច្រើនបទដូចជាបទ FREEGAME និងបទ SCRAP ដែលទើបនឹងចេញផ្សាយប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ 

2023-08-31 14.41.45

ខណៈដែលកាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅនេះ លោកក៏ទើបតែបានបញ្ចេញ Trailer បទថ្មីថែមទៀតនៅលើគណនី Tik Tok របស់លោក និងហើយទទួលបានការចូលចិត្ត និងចែករំលែកជាច្រើន។ ក្រុម Wesideក៏ធ្លាប់មានវត្តមានចូលរួមក្នុងការប្រគំតន្រ្តីរបស់ក្រុមហ៊ុនស្រាបៀហនុមានផងដែរ រួមជាមួយនឹងលោក MC Sey នៃក្រុមCG Movementនិងលោក Kwanម្ចាស់បទចម្រៀង«Alexanderwang» ផងដែរ។

2023-08-31 14.41.36

តើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះក្រុមតារារ៉េប Westside មួយនេះ?


ថ្ងៃព្រហស្បតិ៍, 31 ខែសីហា 2023 14:58  BeeTube News