BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ធនាគារ Deutsche ជួបវិបត្តិបន្ទាប់?, ដ្រូនអ៊ុយក្រែនត្រូវបាញ់ទំលាក់, Pentagonបដិសេធមិន បញ្ចេញវិដេអូUFO

ថ្ងៃពុធ, 29 ខែមីនា 2023 14:37  BeeTube News

29-03-23
 

                       1.  តើ Deutsche Bank ជាធនាគារបន្ទាប់ពី Credit Suisse?

ភាគហ៊ុនរបស់ធនាគារ Deutsche Bank បានធ្លាក់ចុះយ៉ាងខ្លាំងកាល​ពី​សប្តាហ៍​មុន ដែលបាន​ធ្លាក់​ចុះ​ច្រើនជាង១៤ភាគរយកាល​ពី​ថ្ងៃ​សុក្រ​។ ដោយមាន​ការ​ភ័យ​ស្លន់​ស្លោ​ជា​ខ្លាំង អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានព្យាយាមបកស្រាយឡើងដើម្បីបំបាត់ភាពភ័យខ្លាច។ គ្មាន​ហេតុផលដែល​ត្រូវ​ព្រួយ​បារម្ភ ​នោះ​គឺជាសារទទួលបានពីប្រទេសអាឡឺម៉ង់នោះហើយ ប៉ុន្តែប្រសិនបើនោះជាករណីពិតមែន តើធនាគារ Deutsche Bank នឹងក្លាយជាធនាគារបន្ទាប់ពីធនាគារ Credit Suisse មែនដែររឺទេ? រឿងដំបូងដែលត្រូវគិតដល់នោះ ការពិតទៅស្ថានភាពសុខភាពហិរញ្ញវត្ថុរបស់ធនាគារគឺល្អនោះទេ ដោយជាមូលដ្ឋានធនាគារ Deutsche Bank មិនមានបញ្ហាអ្វីនោះទេ។ ធនាគារ Deutsche Bank មានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទ្រទ្រង់ខ្លួនឯង ដូច្នេះហេតុអ្វីបានជាតម្លៃភាគហ៊ុនធ្លាក់ចុះ? ការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ធនាគារ ភាគច្រើនគឺដោយសារតែការភ័យព្រួយបារម្ភរបស់វិនិយោគិន។ អាចបន្ទោសលើរឿងរ៉ាវពីអតីតកាលក៏បាន ដោយសារតែធានាគារបានធ្លាប់ប្រឈមបញ្ហាហិរញ្ញវត្ថុសំខាន់ៗកាលពីមុនវិបត្តិឆ្នាំ ២០០៨។  ធនាគារនេះបានព្យាយាមប្រកួតប្រជែងជាមួយ The Giants ពី Wall Street វា​ក៏​នាំ​ឱ្យ​មាន​រឿង​អាស្រូវ​យ៉ាង​ចលាចល​ មាន​ការ​ប្រព្រឹត្ត​ខុស និង​ករណីត្រូវអនុលោម​តាម​ច្បាប់ និងការខាតបង់ប្រាក់តម្លៃរាប់ពាន់លានអឺរ៉ូ។ ប៉ុន្មានឆ្នាំមកនេះមូលនិធិរូបិយវត្ថុអន្តរជាតិហៅធានាគារនេះថា ធនាគារដែលប្រថុយប្រថានបំផុតនៅលើពិភពលោក ប៉ុន្តែចាប់តាំងពីពេលនោះមក បន្ទាប់ពីមានការផ្លាស់ប្តូរផែនការរៀបចំរធនាគារជាថ្មី ធនាគារក៏អាចស្តារសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ។ ប៉ុន្តែដោយសារតែរឿងរ៉ាវលងបន្លាចពីអតីតកាលនេះហើយ ផ្គួបផ្សំជាមួយនឹងវិបត្តិធនាគារនាពេលបច្ចុប្បន្នបន្ទាប់ពីធនាគារចំនួន២ធំៗបានដួលរលំនៅសហរដ្ឋអាមេរិច ស្ថានភាពទីផ្សារចាប់ផ្តើមមានភាពច្របូកច្របល់ អ្នកវិនិយោគបានចាប់ផ្តើមពិនិត្យមើលថា តើធនាគារបន្ទាប់ណាដែលអាចប្រឈមនឹងវិបត្តិមួយនេះដូចគ្នា។

c-14
b-15
a-25
 

                         2.  ដ្រូនអ៊ុយក្រែនត្រូវបានបាញ់ទំលាក់នៅរុស្ស៊ី

ទីក្រុងមូស្គូបានរាយការណ៍ថាដ្រូនរបស់អ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី។ ក្រសួងការពារជាតិរុស្សីបានប្រកាសថា ដ្រូននេះបានធ្លាក់នៅក្នុងទីក្រុង Kireyevsk ដែលមានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែនកាលពីថ្ងៃអាទិត្យមុន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានរាយការណ៍ថាយ៉ាងហោចណាស់មានមនុស្សបីនាក់បានរងរបួសនៅក្នុងបន្ទុះមួយនោះបន្ទាប់ពីវាធ្លាក់មកក្រោម។ អ៊ុយក្រែនបានធ្លាប់ច្រានចោលការលើកឡើងពីមុនថាពួកគេបានវាយប្រហារមកលើគោលដៅប្រជាជនស៊ីវិលរបស់រុស្ស៊ីដោយអាវុធដ្រូនរបស់ពួកគេដែលមានជាតិផ្ទុះ ដោយឡែកពួកគេនៅមិនទាន់បានធ្វើការអត្ថាធិប្បាយលើឧប្បត្តិហេតុនេះនៅឡើយទេ។ អាជ្ញាធរអនុវត្តច្បាប់របស់រុស្សី បាននិយាយថា ដ្រូននេះគឺជា UAV ប្រភេទ Strizh-type (Tu-141) ផ្ទុកទៅដោយសារធាតុផ្ទុះ ត្រូវបានបាញ់ទម្លាក់នៅម៉ោង 15:20 local time ដែលបណ្តាលឱ្យមានរណ្ដៅធំមួយ។ ក្រសួងការពារជាតិបានលើកឡើងថា"ការដាក់ជាក្រុមនៃប្រព័ន្ធការពារដែនអាកាសរុស្ស៊ីត្រូវបានពង្រាយនៅក្នុងតំបន់ Tula - ដែលរួមមានប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ S-300 និង Pantsir-S1 ក៏ដូចជាប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក Pole-21 បានផ្តល់នូវការគ្រប់គ្រងនិងគ្របដណ្តប់លើការវាយប្រហារពីទិសដៅនេះបាន" ។ ក្រសួងការពារជាតិបានបន្តទៀតថា "ជាពិសេសប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក Pole-21 អាចទប់ទល់ជាមួយនឹងដ្រូនរបស់អ៊ុយក្រែនបាន តាមរយៈបិទដំណើរការនៃប្រព័ន្ធបញ្ជាបើករបស់វា" ។

f-7
e-12
d-18
 

                       3.  មន្ទីរបញ្ចកោណបដិសេធមិនបញ្ចេញ Footage UFO ចំនួនបីត្រូវបានបាញ់ទម្លាក់

មន្ទីរបញ្ចកោណបានទទួលស្គាល់ទៅកាន់សារព័ត៌មាន DailyMail ថា ខ្លួនមានរូបភាព ឬវីដេអូនៃ'UFO' ដែលត្រូវបានបាញ់ទម្លាក់នៅអាមេរិកខាងជើង ប៉ុន្តែអះអាងឡើងថាពួកវាស្ថិតនៅក្នុងដំណាក់កាលធ្វើចំណាត់ថ្នាក់នៅឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិបាននិយាយថាពួកគេមានរូបភាពនៃវត្ថុមិនស្គាល់អត្តសញ្ញាណចំនួនបីដែលបានបាញ់ពីលើមេឃដោយយន្តហោះចម្បាំងអាមេរិកដែលប្រើកាំជ្រួច sidewinder កាលពីខែមុន។ ការស្ទាក់ស្ទើរក្នុងការចេញផ្សាយវីដេអូរបស់ប្រព័ន្ធ F-22 Raptors ស្ទាក់ចាប់វត្ថុដែលមិនស្គាល់អត្តសញ្ញាណបាននាំឱ្យមានការរំពឹងទុកថារដ្ឋាភិបាលបានដឹងថាវត្ថុនោះជាអ្វីហើយ ប៉ុន្តែមានការអាម៉ាស់មុខក្នុងការបង្ហាញវាដល់សាធារណៈជន ព្រោះថាពួកវាអាចមិនបង្កគ្រោះថ្នាក់អ្វីដូចជាបាឡុងប្រាប់ព័ត៌មានពីអាកាសធាតុ។ កងពលតូច Northern Illinois Bottlecap Balloon Brigade បាននិយាយថា Hobby Balloon របស់ពួកគេដែលមានតម្លៃ13 ដុល្លាត្រូវបានអណ្តែតនៅក្នុងតំបន់ Yukon ហើយបានឈប់បញ្ជូនព័ត៌មានក្នុងពេលដំណាលគ្នាដែល Raptor បានបាញ់ទៅលើវត្ថុដែលមិនស្គាល់អត្តសញ្ញាណនៅទីនោះ។ អ្នកស្រាវជ្រាវ UFO ជំនាញម្នាក់លោក John Greenewald បានស្នើសុំរូបភាពនៃការបាញ់ទម្លាក់ UFO តាមរយៈសំណើច្បាប់ស្តីពីសេរីភាពព័ត៌មាន។ កាលពីថ្ងៃអង្គារមន្ទីរបញ្ចកោណបានឆ្លើយតបដោយការលើកឡើងពីករណីលើកលែងនៃសន្តិសុខជាតិ ដើម្បីបដិសេធសំណើរបស់លោក។ មន្ត្រីកងទ័ពអាកាសបាននិយាយថា រូបភាពទាំងនោះនឹងបង្ហាញឱ្យឃើញនូវ 'សកម្មភាពស៊ើបការណ៍សម្ងាត់(រួមទាំងសកម្មភាពលាក់កំបាំង) ប្រភពស៊ើបការណ៍សម្ងាត់ ឬវិធីសាស្ត្រស៊ើបការណ៍ ឬវិធី Cryptology" និង "បញ្ហាវិទ្យាសាស្ត្រ បច្ចេកវិទ្យា ឬសេដ្ឋកិច្ចទាក់ទងនឹងសន្តិសុខជាតិ" ប្រសិនបើត្រូវបានចេញផ្សាយ។

i-7
h-9
g-9
 

                       4.  អ៊ីស្រាអែលផ្ទុះបាតុកម្មបន្ទាប់ពីNetanyahu បណ្តេញរដ្ឋមន្រ្តីការពារជាតិ

មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវនៅទូទាំងប្រទេសអ៊ីស្រាអែលបន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu បណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់លោក។ រដ្ឋមន្ត្រីការពារជាតិលោកYoav Gallant បាននិយាយប្រឆាំងនឹងផែនការដ៏ចម្រូងចម្រាសក្នុងការផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌។ នៅ​ក្រុង​ហ្សេរុយសាឡឹម ប៉ូលិស និង​ទាហាន​បាន​ប្រើ​កាណុង​បាញ់​ទឹក​ប្រឆាំង​នឹង​បាតុករ​នៅ​ក្បែរ​ផ្ទះ​លោក Netanyahu។ នៅព្រឹកថ្ងៃច័ន្ទ ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog បានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការកែទម្រង់នេះ។ កំណែទម្រង់​នេះ​រួម​មាន​ផែនការ​ដែល​នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​ការ​គ្រប់​គ្រង​លើ​គណៈកម្មាធិការ​ដែល​តែងតាំង​ចៅក្រម។ កំណែទំរង់នេះក៏កាន់តែធ្វើអោយពិបាកសម្រាប់តុលាការក្នុងការដកមេដឹកនាំដែលចាត់ទុកថាមិនស័ក្តិសមសម្រាប់តំណែងនេះ ដែលបានធ្វើឱ្យមនុស្សជាច្រើនខឹងសម្បារថានេះចាត់ទុកជាផលប្រយោជន៍របស់អ្នកកាន់អំណាចគឺលោក Benjamin Netanyahu ដែលប្រឈមមុខនឹងការកាត់ក្តីកំពុងបន្តសម្រាប់អំពើពុករលួយរបស់លោក។ លោក Netanyahu បានបកស្រាយឡើងថាកំណែទម្រង់​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បញ្ឈប់​តុលាការ​ហួស​ពី​អំណាច​របស់​ពួកគេ ហើយ​ថា​ត្រូវ​បាន​ធ្វើឡើងតាមការបោះឆ្នោត​​ដោយ​សាធារណជន​នៅ​ក្នុង​ការ​បោះឆ្នោត​ចុងក្រោយនេះ។

l-9
k-8
j-7
 

                         5.  ក្រសួងការពារជាតិរុស្ស៊ីនិយាយថាទីក្រុងម៉ូស្គូបានបាញ់សាកល្បងមីស៊ីលប្រឆាំងនាវានៅសមុទ្រជប៉ុន

ក្រសួងបាននិយាយកាលពីថ្ងៃអង្គារថា ទូកពីរបានបើកការវាយប្រហារដោយកាំជ្រួចមីស៊ីល Simulator មកលើនាវាចម្បាំងរបស់សត្រូវគំរូមួយដែលមានចម្ងាយប្រហែល 100 គីឡូម៉ែត្រ។ ក្រសួងបាននិយាយថាគោលដៅត្រូវបានវាយប្រហារដោយជោគជ័យដោយកាំជ្រួច Cruise មីស៊ីល Moskit ចំនួនពីរ។ Moskit ដែលអង្គការណាតូដាក់ឈ្មោះឱ្យថា SS-N-22 Sunburn គឺជាមីស៊ីលប្រឆាំងនាវា supersonic ដែលមានសមត្ថភាពក្បាលគ្រាប់ធម្មតា និងនុយក្លេអ៊ែរ។ កាំជ្រួច Cruise មីស៊ីលដែលផលិតដោយសូវៀតនេះមានសមត្ថភាពហោះក្នុងល្បឿនបីដងនៃល្បឿនសំឡេង និងមានរយៈចម្ងាយរហូតដល់ 250 គីឡូម៉ែត្រ។ ជប៉ុន​បាន​ប្រតិកម្ម​យ៉ាង​ស្ងប់ស្ងាត់​ចំពោះ​សមយុទ្ធ​កាំជ្រួច​ដែល​បាន​ធ្វើឡើង​នៅ​ជិត​ទីក្រុង Vladivostok ជាជាង​ដោយផ្ទាល់​ទៅក្នុង​ដែនទឹក​រវាង​ប្រទេស​ទាំងពីរ។ លោក Tasuku Matsuki មន្ត្រីក្រសួងការបរទេសជប៉ុនទទួលបន្ទុករុស្ស៊ី បាននិយាយថា ទីក្រុងតូក្យូមិនមានគម្រោងធ្វើការតវ៉ាប្រឆាំងចំពោះរុស្ស៊ី ជុំវិញសមយុទ្ធមីស៊ីលនោះទេ ដោយកត់សម្គាល់ថាទីតាំងរបស់ពួកគេ Peter the Great Bay ត្រូវបានចាត់ទុកថាជាឆ្នេររបស់រុស្ស៊ី ទោះបីជាវាស្ថិតនៅប្រឈមនឹងផ្ទៃទឹករវាងប្រទេសទាំងពីរ។ លោក Matsuki បាននិយាយថា“សរុបមកជប៉ុនព្រួយបារម្ភអំពីការកើនឡើងសកម្មភាពយោធារបស់រុស្ស៊ីនៅជុំវិញឆ្នេរសមុទ្រជប៉ុន ហើយពួកគេកំពុងមានចំណាប់អារម្មណ៍ខ្លាំង”។ កាលពីខែកញ្ញា ជប៉ុនបានតវ៉ាចំពោះសមយុទ្ធយោធាពហុជាតិនៅលើកោះ Kuril ដែលគ្រប់គ្រងដោយរុស្ស៊ី ដែលខ្លះត្រូវបានទាមទារដោយជប៉ុន ហើយបានសម្តែងការព្រួយបារម្ភអំពីនាវាចម្បាំងរុស្ស៊ី និងចិនធ្វើសមយុទ្ធបាញ់ប្រហារនៅសមុទ្រជប៉ុននេះ។

o-7
n-7
m-7
 


ថ្ងៃពុធ, 29 ខែមីនា 2023 14:37  BeeTube News