BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការដួលរលំនៃទំនប់ទឹកលីប៊ី និងការបាក់ទីក្រុង Derna ចូលទៅកាន់សមុទ្រ ហើយកងទ័ពអេហ្ស៊ីបចេញអន្តរាគមន៍! តើទំនប់ទឹក Renaissance នឹងដួលរលំបន្ទាប់?

ថ្ងៃពុធ, 13 ខែកញ្ញា 2023 10:07  BeeTube News

Untitled design - 2023-09-13T100541.934 (1)

ការដួលរលំនៃទំនប់ទឹកលីប៊ីក្នុងទីក្រុង Derna ជាលទ្ធផលនៃព្យុះសង្ឃរា Daniel ដែលបានវាយប្រហារទីក្រុង Derna នៃភាគខាងកើតប្រទេសលីប៊ី។ កងទ័ពអេហ្ស៊ីបបានអន្តរាគមន៍ភ្លាមៗ និងចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះជាមួយកងទ័ពលីប៊ី។ ការបាក់ទំនប់លីប៊ីនៅជ្រលង Derna បង្ហាញពីគ្រោះថ្នាក់នៃទំនប់ទឹក Ethiopian Renaissance Dam ផងដែរ ដែលជាទំនប់ទឹកធំបំផុតនៅអាហ្វ្រិក! បើ​ទំនប់​ទឹកនេះ​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ ដូចជារញ្ជួយ​ដី ឬ​ខ្យល់ព្យុះ តើ​វា​អាច​ទ្រាំទ្រ​បានដែរ​ឬ​ទេ?ឬវានឹងដួលរលំដូចទំនប់ទឹកនៃប្រទេសលីប៊ី? ទំនប់ទឹកនៃប្រទេសទួរគីក៏រងការខូចខាតដោយសារការរញ្ជួយដីផងដែរ។ តើការរញ្ជួយដីបង្កដល់ទំនប់ទឹក Renaissance នឹងកើតមានបន្ទាប់ទៀតមែនដែរឬទេ?

  1. ការដួលរលំនៃទំនប់ទឹកលីប៊ី និងការបាក់ទីក្រុង Derna ចូលទៅកាន់សមុទ្រ 

យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១២ ខែកញ្ញាបានអោយដឹងថា អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាង5,000 នាក់បានស្លាប់នៅក្នុងប្រទេសលីប៊ីបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទំនប់ទឹកចំនួនពីរបានផ្ទុះឡើងនៅជិតទីក្រុងឆ្នេរសមុទ្រ Derna ដោយបានបំផ្លាញទីក្រុងជាច្រើន និងនាំសង្កាត់ទាំងមូលចូលទៅក្នុងសមុទ្រ។

ប្រទេសលីប៊ីជាប្រទេសអាហ្វ្រិកខាងជើងដែលបែកបាក់ដោយសង្រ្គាម និងមិនត្រូវបានត្រៀមខ្លួនរួចរាល់សំរាប់ព្យុះដែលហៅថា Daniel នេះទេ ដែលបានបោកបក់កាត់ពាសពេញសមុទ្រមេឌីទែរ៉ាណេ និងវាយលុកឆ្នេរសមុទ្ររបស់វា។ ប្រទេសនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលគូប្រជែងចំនួនពីរ ដែលធ្វើអោយមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងផ្តល់ជំនួយ បើទោះបីជាប្រទេសនេះមានធនធានប្រេងដ៏ច្រើនក៏ដោយ ក៏ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះត្រូវបានមើលថែយ៉ាងលំបាក បន្ទាប់ពីមានភាពវឹកវរផ្នែកនយោបាយជាងមួយទសវត្សរ៍ទៅហើយ។

លោក Tarek al-Kharraz អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​របស់​រដ្ឋាភិបាល​ដែល​មើល​ការ​ខុស​ត្រូវ​នៅភាគ​ខាង​កើត​ប្រទេស​លីប៊ី​បាន​និយាយ​ថា​ នៅ​ទីក្រុង Derna តែ​មួយ​មានមនុស្ស​យ៉ាង​ហោច​ណាស់ ៥.២០០ នាក់​បាន​ស្លាប់។ ប៉ុន្តែ​ទឹក​ជំនន់​ក៏​បាន​ហូរ​កាត់​តំបន់​តាំង​ទី​លំនៅ​ភាគ​ខាង​កើត​ផ្សេង​ទៀត​រួម​មាន Shahhat, Al-Bayda និង Marj ផងដែរ ដែលមានយ៉ាង​ហោច​ណាស់​មនុស្ស​២០.០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ។ ជាងនេះទៅទៀតក៏មានមនុស្សរាប់ពាន់នាក់បានបាត់ខ្លួនផងដែរ។

2023-09-13 09.59.46

 

  1. ហេតុអ្វីអេហ្ស៊ីបបារម្ភពីទំនប់អេត្យូពីនៅលើទន្លេនីល?

យោងតាមសារព័ត៌មាន BBCចុះផ្សាយថ្ងៃទី១២ ខែកញ្ញាបានអោយដឹងថា ប្រទេសអេហ្ស៊ីបដែលមានប្រជាជនប្រហែល107លាននាក់ពឹងផ្អែកលើទន្លេនីលសម្រាប់ទឹកសាបប្រើប្រាស់ស្ទើរតែទាំងអស់។

ពួកគេត្រូវការប្រើប្រាស់តាមលំនៅឋាន និងកសិកម្ម ជាពិសេសសម្រាប់ដាំកប្បាសដែលត្រូវការទឹកច្រើន។

ទឹកទន្លេនីលក៏ត្រូវបានប្រើដើម្បីបំពេញបឹង Nasser ដែលជាអាងស្តុកទឹកសម្រាប់រោងចក្រថាមពលវារីអគ្គីសនីផ្ទាល់របស់ប្រទេសអេហ្ស៊ីប ដែលជាទំនប់ Aswan High Dam។

ប្រទេសនេះកំពុងចោទសួរថាតើប្រទេសអេត្យូពីនឹងអនុញ្ញាតឱ្យមានបរិមាណទឹកគ្រប់គ្រាន់ហូរចូលទៅកាន់ពួកគេនៅថ្ងៃអនាគតដែរឬទេ?

ក្រសួងការបរទេសអេត្យូពីបាននិយាយថា"វិធានការឯកតោភាគីរបស់អេត្យូពីត្រូវបានចាត់ទុកថាជាការមិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ និងសិទ្ធិរបស់ប្រទេសជិតខាងខាងក្រោម និងសន្តិសុខផ្ទៃទឹករបស់ពួកគេ"។

ពួកគេ​បាន​លើក​ឡើង​ថា ការ​កាត់​បន្ថយ​ទឹក​ចំនួន2%ពី​ទន្លេ Nile អាច​បណ្តាល​ឱ្យ​បាត់បង់​ដី​ស្រោចស្រព​ចំនួន 200,000 ហិចតា។

កម្រិតទឹកទន្លេទាបក៏អាចប៉ះពាល់ដល់ការដឹកជញ្ជូននៅលើទន្លេនីលផងដែរ។

ម្យ៉ាងទៀតលោក Mohammed Bsheer មកពីសាកលវិទ្យាល័យតូរ៉ុនតូបាននិយាយថា "អេត្យូពីអាចនឹងទទួលយកវិធីសាស្រ្តបង្កើនការផលិតអគ្គិសនីរបស់ខ្លួននៅអំឡុងពេលនៃគ្រោះរាំងស្ងួត ដែលនេះនឹងមិនអំណោយផលសម្រាប់អេហ្ស៊ីបឡើយ។"

2023-09-13 09.59.59

 

  1. ពូទីនបង្ហាញសញ្ញាថានឹងមានសង្រ្គាមដ៏យូរនៅអ៊ុយក្រែន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១២ ខែកញ្ញាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីនកាលពីថ្ងៃអង្គារបានបង្ហាញថា លោកកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមដ៏យូរនៅក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងថាទីក្រុង Kyiv អាចប្រើប្រាស់បទឈប់បាញ់ណាមួយដើម្បីបំពាក់អាវុធឡើងវិញ ហើយថាទីក្រុងវ៉ាស៊ីនតោននឹងបន្តមើលឃើញរុស្ស៊ីនៅតែជាសត្រូវ ដរាបណាក៏ដោយអ្នកណាឈ្នះនៅក្នុងការបោះឆ្នោតរបស់អាមេរិកនៅក្នុងឆ្នាំ 2024 ខាងមុខនោះ។

ថ្លែងអស់រយៈពេលជាច្រើនម៉ោងនៅក្នុងវេទិកាសេដ្ឋកិច្ចនៅទីក្រុងកំពង់ផែប៉ាស៊ីហ្វិក Vladivostok របស់រុស្ស៊ី លោក Putin បាននិយាយថា ការវាយបករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីរហូតមកដល់ពេលនេះបានបរាជ័យ ហើយកងទ័ពអ៊ុយក្រែនបានទ្រទ្រង់ការខាតបង់យ៉ាងធ្ងន់ធ្ងរដែលមានបុរស 71,000 នាក់នៅក្នុងការវាយប្រហារនេះ។

មានតែពេលដែលអ៊ុយក្រែនហត់នឿយប៉ុណ្ណោះចំពោះការបាត់បង់ទាហាន គ្រឿងបរិក្ខារ និងគ្រាប់រំសេវ ទើបពួកគេនឹងឈានទៅរកការពិភាក្សាគ្នាដោយសន្តិវិធី នេះបើតាមលោកបាននិយាយឆ្លើយតបទៅនឹងសំណួររបស់ពិធីករទូរទស្សន៍រុស្ស៊ីដែលដើរតួជាអ្នកសម្របសម្រួល។

ប៉ុន្តែលោកបាននិយាយថា ទីក្រុង Kyiv នឹងប្រើប្រាស់បទឈប់បាញ់ណាមួយ "ដើម្បីបំពេញបន្ថែមធនធានរបស់ពួកគេ និងស្ដារឡើងវិញនូវសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរបស់ពួកគេ"។

នៅពេលអ្នកសម្រុះសម្រួលសួរថាតើរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ឈប់ការប្រយុទ្ធដែរឬទេ លោកពូទីនបានឆ្លើយតបវិញថា រុស្ស៊ីស្ទើរតែមិនអាចធ្វើដូច្នេះបានទេនៅពេលដែលខ្លួនកំពុងប្រឈមមុខនឹងការវាយបករបស់អ៊ុយក្រែន។

2023-09-13 10.00.04


 


ថ្ងៃពុធ, 13 ខែកញ្ញា 2023 10:07  BeeTube News