BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកកំពង់ឆ្នាំងសូមប្រុងប្រយ័ត្ន ! ថ្ងៃនេះរកឃើញអ្នកវិជ្ជមានកូវិដ១៩ ចំនួន៤៨នាក់ ក្នុងនោះDelta១៧នាក់

ថ្ងៃអាទិត្យ, 12 ខែកញ្ញា 2021 20:38  BeeTube News

កំពង់ឆ្នាំង ៖  អត្រាឆ្លងកូវិដ១៩ ក្នុងខេត្តកំពង់ឆ្នាំង នៅមិនទាន់ធូរស្រាលនៅឡើយទេ ថ្ងៃនេះរកឃើញមនុស្សចំនួន៤៨នាក់ទៀត ឆ្លងកូវិដ១៩ ក្នុងនោះប្រភេទបំប្លែងថ្មីDelta ចំនួន១៧នាក់ ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅ រសៀលថ្ងៃទី១២ ខែកញ្ញា  ឆ្នាំ២០២១នេះ ។
 

2021-09-12 20.36.58 (1) (1)
 

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យ ដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មី ទាំង៤៨នាក់ នេះ ជាអ្នកបើកឡានដឹកដី អាជីវករ កម្មករ កសិករ ពលករ បុគ្គលិកអានកូ គ្រូបង្រៀន សិស្ស និង មន្ត្រីនគរបាល  ។

រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង  បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យ

សំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន ៣ ០២៨នាក់ ប្រភេទ

Deltaចំនួន៤២នាក់  អ្នកជំងឺជាសះស្បើយសរុបចំនួន២ ៦៤០នាក់ ស្លាប់ចំនួន៩២នាក់ និង កំពុងសម្រាកព្យាបាលចំនួន២៩៦នាក់ ៕


ថ្ងៃអាទិត្យ, 12 ខែកញ្ញា 2021 20:38  BeeTube News

Tags: Covid-19