សង្កាត់វាលស្បូូវលោកស្រី យន់ សុផលបានប្រាប់បណ្តាញព័ត៌មានអោយដឹងថា នៅព្រឹកថ្ងៃទី ៦ ខែកញ្ញានេះ ចំនួនកម្មករបុរី ប៉េង ហួត វាលស្បូវ ដែលក្រុមគ្រូពេទ្យបង្អែក ខណ្ឌច្បារអំពៅ បានចុះយកសំណាករយៈពេល ២ ថ្ងៃជាប់គ្នា លើកម្មករសរុប ១១១នាក់ លទ្ធផលរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១១នាក់ ក្នុងនោះមានវីរុសបំប្លែងខ្លួនថ្មី ៥ នាក់។
លោកស្រីចៅសង្កាត់វាលស្បូវ បានបញ្ជាក់ថា ក្នុងចំនួនកម្មករបម្រើការនៅក្នុងបុរីប៉េង ហួត វាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានចំនួន១១១នាក់។ហើយការចុះយកសំណាកទៅលើកម្មករខាងលើគឺដោយសង្ស័យថា មានកម្មករមានកើតជំងឺកូវីដ១៩។ចំពោះកម្មករដែលពុំបានរកឃើញក៏ត្រូវបានក្រុមគ្រូហាមមិនឲ្យចេញពីទីតាំងដែលកំពុងស្នាក់នៅផងដែរ ព្រោះខ្លាចឆ្លងដល់អ្នកផ្សេងៗទៀត។