BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនហ្វាំងឡង់នាំចេញទំនិញយោធាទៅកាន់រុស្ស៊ី, កិច្ចប្រជុំនៅទីក្រុង Davos, ជំនួបពូទីន និងមន្រ្តីការទូតកូរ៉េខាងជើង

ថ្ងៃពុធ, 17 ខែមករា 2024 14:54  BeeTube News

Untitled design - 2024-01-17T150725.834 (1)-1

ក្រុមហ៊ុនជាង 20 នៅក្នុងប្រទេសហ្វាំងឡង់បាននាំចេញបច្ចេកវិទ្យាកម្រិតខ្ពស់ និងទំនិញប្រើប្រាស់បានសំរាប់ទាំងជនស៊ីវិល និងយោធាទៅកាន់ប្រទេសរុស្ស៊ី ថ្វីបើបន្ទាប់ពីមានការលុកលុយដ៏ពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែនក៏ដោយ។ ស្សរជននយោបាយ និងធុរកិច្ចសកលបានប្រមូលផ្តុំគ្នាម្តងទៀតនៅទីក្រុង Davos ដោយរីសតស្គីរបស់ប្រទេសស្វីសបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងអ្នកស្រី Choe Son Hui បានជួបជាមួយលោកពូទីន និងសមភាគីរុស្ស៊ីលោក Sergey Lavrov នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ

  1. ក្រុមហ៊ុនហ្វាំងឡង់នាំចេញទំនិញយោធាទៅកាន់រុស្ស៊ី

យោងតាមសារព័ត៌មាន Yle ចុះផ្សាយថ្ងៃទី១៥​​​ ខែមករាបានអោយដឹងថា ក្រុមហ៊ុនជាង 20 នៅក្នុងប្រទេសហ្វាំងឡង់បាននាំចេញបច្ចេកវិទ្យាកម្រិតខ្ពស់ និងទំនិញប្រើប្រាស់បានសំរាប់ទាំងជនស៊ីវិល និងយោធាទៅកាន់ប្រទេសរុស្ស៊ី ថ្វីបើបន្ទាប់ពីមានការលុកលុយដ៏ពេញលេញរបស់រុស្ស៊ីមកលើអ៊ុយក្រែនក៏ដោយ។

ទាំងនោះភាគច្រើនគឺជាក្រុមហ៊ុនដែលគ្រប់គ្រងដោយបុគ្គលមានប្រវត្តិមកពីប្រទេសរុស្សី និងប្រតិបត្តិការនៅក្នុងវិស័យ Logistics ខ្នាតតូច និងវិស័យដឹកជញ្ជូនទំនិញបន្ត។

គួររំលឹកថាចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការលុកលុយដ៏ពេញលេញលើប្រទេសអ៊ុយក្រែនមក ក្រុមហ៊ុនមួយចំនួនបានរៀបចំការដឹកជញ្ជូនតាមរយៈប្រទេសទីបី ដូចជាប្រទេសអ៊ូសបេគីស្ថានជាដើម។

សង្កេតឃើញថានៅក្នុងចំណោមនោះមានក្រុមហ៊ុនរុស្ស៊ីខ្លះបានទិញទំនិញពី Supplier ហ្វាំងឡង់ផងដែរ។

The-Russians-marched-towards-Finland

 

  1. អារ៉ាប៊ីសាអូឌីត អាមេរិក អាល្លឺម៉ង់ និងមេដឹកនាំណាតូជួបជុំគ្នានៅ Davos

យោងតាមសារព័ត៌មាន Crux ចុះផ្សាយថ្ងៃទី១៦ ខែមករាបានអោយដឹងថា ឥស្សរជននយោបាយ និងធុរកិច្ចសកលបានប្រមូលផ្តុំគ្នាម្តងទៀតនៅទីក្រុង Davos ដោយរីសតស្គីរបស់ប្រទេសស្វីសបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។ អ្នកចូលរួមដែលត្រូវបានរំពឹងទុករួមមានរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងប្រធានាធិបតីបារាំង លោក Emmanuel Macron រួមជាមួយមេដឹកនាំអាជីវកម្មរាប់ពាន់នាក់ទៀត។ កិច្ចប្រជុំនេះប្រឈមមុខនឹងភាពតានតឹង និងស្មុគ្រស្មាញ ដោយមានការពិភាក្សាស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា។

មានការរំពឹងទុកទាក់ទងនឹងជំនួបរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងនាយករដ្ឋមន្ត្រីចិនលោក Li Qiang នៅក្នុងអំឡុងពេលព្រឹត្តិការណ៍នោះផងដែរ។

ក្នុងការដោះស្រាយស្ថានការណ៍ Gaza លោក Blinken មានគោលបំណងប្រមូលផ្តុំតួអង្គសំខាន់ៗនៃប្រទេសមហាអំណាចក្នុងតំបន់ ដូចជាប្រធានាធិបតីអ៊ីស្រាអែល និងមេដឹកនាំមកពីប្រទេសកាតា និងអារ៉ាប់រួមជាដើម។ 

4182376-1304431394

 

  1. ពូទីនជួបជាមួយមន្រ្តីការទូតកូរ៉េខាងជើង

យោងតាមសារព័ត៌មាន Nikkei ចុះផ្សាយថ្ងៃទី១៧ ខែមករាបានអោយដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងអ្នកស្រី Choe Son Hui បានជួបជាមួយលោកពូទីន និងសមភាគីរុស្ស៊ីលោក Sergey Lavrov នៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ដោយលោក Sergey Lavrov ក៏បានសម្តែងការពេញចិត្តចំពោះ "ការគាំទ្ររបស់កូរ៉េខាងជើងនៅក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន"។

ភាគីទាំងពីរទំនងជាពិភាក្សាអំពីការសម្របសម្រួលលើបញ្ហាអន្តរជាតិ ក៏ដូចជាការពង្រឹងទំនាក់ទំនងលើវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា។ នៅក្នុងសុន្ទរកថាបើករបស់អ្នកស្រី អ្នកស្រី Choe បាននិយាយថា កិច្ចប្រជុំនេះនឹងក្លាយជា "ចំណុចចាប់ផ្តើមសម្រាប់ការធ្វើឱ្យទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតថ្មីមួយនៅឆ្នាំនេះ" ។

65a6c8c5a374c.image


 



 


ថ្ងៃពុធ, 17 ខែមករា 2024 14:54  BeeTube News