France-24
“នៅក្នុងពេលនេះការគណនាយ៉ាងច្បាស់លាស់ដោយអាជ្ញាធរបានឲ្យដឹងថាសកម្មភាពដែលមានចេតនាវាមិនមែនជាឧប្បទ្ទវហេតុនោះទេ” Mette Frederiksen បានប្រាប់អ្នកយកព័ត៌មាន។ ”មិនមានព័ត៌មាននៅឡើយទេដើម្បីចង្អុលបង្ហាញថាតើអ្នកណាដែលនៅពីក្រោយសកម្មភាពនេះ” Frederiksen បាននិយាយបន្ថែម។ រឿងនេះបានលេចចេញមកបន្ទាប់ពីរូបថតបានថតដោយយោធាដាណឺម៉ាកបានបង្ហាញនូវពពុះយ៉ាងធំនៅលើផ្ទៃទឹកដែលបង្ហាញពីកន្លែងធ្លាយចេញពី៣កន្លែងដែលស្ថិតនៅតបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ស៊ុយអែដនិងដាណឺម៉ាក ហើយដែលវាបានដែលហៀរចេញនៅលើផ្ទៃទឹកប្រវែងពី២០០ទៅ១,០០០ម៉ែត្រដែលជាទហំផ្ចិតរបស់វា។
“វាពិបាកនឹងស្រមៃថាជាឧប្បទ្ទវហេតុ” លោកនាយករដ្ឋមន្ត្រីដាណឺម៉ាក Frederiksen បាននិយាយដោយបញ្ជាក់ថាវាមិនមែនជារឿងធម្មតាសំរាប់ការធ្លាយដែលកើតឡើងដែលមានចម្ងាយយ៉ាងធំឃ្លាតពីគ្នាដូចនេះ។ កំណត់ត្រារបស់បណ្តាញជាតិរបស់ស៊ុយអែដ Seismic បានកត់សំគាល់ក្នុងរយៈពេលដ៏ខ្លីនៃការធ្លាយឧស្ម័ននៅជិតទីកន្លែងដែលនៅក្បែរកោះដាណឺម៉ាក Bornholm,Peter Schmidt, សកលមហាវិទ្យាល័យ Uppsala បានប្រាប់ AFP។ ជាមួយនឹងការបែកធ្លាយដ៏ធំបែបនេះវាមិនមែនជាការផ្ទុះដ៏ធំនោះេទេដែលបណ្តាលឲ្យមានរឿងដូច្នោះកើតឡើង លោកបន្ថែម "អ្នកអាចឃើញថាវាបែកធ្លាយភ្លាមៗតែម្តងវាមិនមែនជាការដួលរលំអ្វីមួយនោះទេ"។
រុស្សីបាននិយាយក្នុងពេលថ្មីៗនេះថាវាជាការព្រួយបារម្ភខ្លាំងក្លាមែនទែនអំពីការបែកធ្លាយនេះ។ នៅពេលដែលមានការសួរពីសំណាក់អ្នកយកព័ត៌មានថា តើវាជាសកម្មភាពនៃការធ្វើវិទ្ធង្សនាដែរឬទេ? អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថានៅក្នុងពេលនេះ វាពិបាកនឹងរាប់បញ្ចូលនូវជំរើសណាមួយណាស់។ ទោះជាយ៉ាងណា អ៊ុយក្រែនបានចង្អុលដោយចំៗទៅលើទីក្រុងមូស្គូដោយនិយាយថា ឧប្បទ្ទវហេតុវាគ្មានអ្វីច្រើនជាងជាការវាយប្រហារដោយភេវរកម្មដែលរៀបចំឡើងដោយរុស្សីនីងជាសកម្មភាពឈ្លាពានទៅកាន់សហភាពអឺរ៉ុប។ មន្ត្រីសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកនឹងមិនពិចារណារលើរឿងនេះទេប៉ុន្តែបានប្រុងប្រៀបរួចជាស្រេចគាំទ្រនូវការប្រឹងប្រែងស៊ើបអង្កេតរបស់អឺរ៉ុបលើរឿងនេះ។
បំពង់បង្ហូរ Nord Stream 1និង2 ស្ថិតនៅចំចំណុចកណ្តាលនៃភូមិសាស្ត្រនយោបាយដ៏តឹងតែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះខណៈដែលរុស្សីបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបនៅក្នុងការឆ្លើយតបប្រឆាំងទៅនឹងទណ្ឌកម្មរបស់លោកខាងលិចបន្ទាប់ពីមានការឈ្លានពានលើអ៊ូយក្រែន។ នៅពេលដែលបំពង់បង្ហូរដែលប្រតិបត្តិការណ៍ដោយក្រុមហ៊ុនយក្សដ៏ធំរបស់រុស្សី Gasprom បច្ចុប្បន្នមិនបានធ្វើប្រតិបត្តិការណ៍ប៉ុន្តែបំពង់ទាំង២នោះនៅផ្ទុកឧស្ម័នពេញនៅឡើយ។ បំពង់បង្ហូរ Nord Stream1 ស្ថិតនៅក្នុងទំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ស៊ុយអែដនិងដាណឺម៉ាកខណៈដែល Nord Stream2 ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ដាណឺម៉ាក។