BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជំហានតូចបំផុតក្នុងទិសដៅត្រឹមត្រូវ អាចប្រែក្លាយទៅជាជំហានដ៏ធំបំផុតនៃជីវិតរបស់អ្នក​​ - Daniel Radcliffe

ថ្ងៃពុធ, 09 ខែមីនា 2022 14:02  វេទិកាជោគជ័យ

Daniel Radcliffe ដែលជាតារាសម្តែងដែលមានការស្រលាញ់ពេញចិត្តបំផុត និងជាគំរូសម្រាប់យុវវ័យរាប់លាននាក់, ជីវិតរបស់គាត់មិនងាយស្រួលនោះទេ។ គាត់បានទទួលភាពល្បីល្បាញដោយសារតួនាទីរបស់គាត់នៅក្នុងរឿង Harry Potter នៅពេលគាត់មានអាយុត្រឹមតែ 11 ឆ្នាំ។ ប៉ុន្តែក្នុងនាមជាក្មេងប្រុសម្នាក់ដែលខ្មាស់អៀនច្រើន ធំឡើងនៅក្នុងក្រសែភ្នែកសាធារណៈ និងរាល់ទង្វើរបស់គាត់ត្រូវបានគេឃ្លាំមើល និងវិនិច្ឆ័យជានិច្ច បានធ្វើឲ្យគាត់គិតថា ជីវិតរបស់គាត់គ្មានអ្វីមួយជារបស់គាត់ឡើយ។ នៅក្នុងជីវិតឯកជនរបស់គាត់ អ្វីៗមិនមែនសុទ្ធតែជាវេទមន្តដូចនៅក្នុងរឿងនោះទេ។ Daniel Radcliffe ទទួលរងពីជំងឺ dyspraxia ដែលជាជំងឺសរសៃប្រសាទដែលប៉ះពាល់ដល់ប្រព័ន្ធគ្រប់គ្រងចលនា ហើយវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការខ្វះភាពរហ័សរហួន។ ពេលខ្លះ វាពិតជាអាក្រក់មែនទែន ដែលគាត់មានបញ្ហាក្នុងការបំពេញកិច្ចការសាមញ្ញៗ ដូចជាការចងខ្សែស្បែកជើង, ប្រើប៊ិច និងក្រដាស, ការសរសេរកំណត់ត្រា, ឬបោះបាល់ជាដើម។

daniel-radcliffe-1200

នេះ​បាន​ធ្វើ​ឱ្យ​ឆ្នាំ​ដំបូង​របស់​គាត់​នៅ​សាលារៀន ​មាន​ការ​លំបាក​យ៉ាង​ខ្លាំងតែម្តង។ ប៉ុន្តែគាត់មិនអនុញ្ញាតឱ្យជំងឺ dyspraxia នេះយកឈ្នះលើរូបគាត់បានទេ។

"វាមិនដែលរារាំងខ្ញុំបានឡើយ ហើយមនុស្សឆ្លាតបំផុតមួយចំនួនដែលខ្ញុំស្គាល់ គឺជាមនុស្សដែលមានពិការភាពក្នុងការសិក្សា"។

គាត់ក៏បានបង្ហើបថា គាត់បានសម្រេចចិត្តក្លាយជាតារាសម្តែង ដោយសារតែគាត់មានបញ្ហាក្នុងការសិក្សានៅក្នុងសាលាដោយសារតែជំងឺ dyspraxia ។ គាត់​ទទួលបានភាពល្បីល្បាញ​ជា​អន្តរជាតិ​ នៅ​ពេលដែល​គាត់​ត្រូវ​បាន​សម្ដែង​ជា​តួអង្គ Harry Potter ។ ទស្សនិកជនមានការពេញចិត្តជាខ្លាំងក្នុងការសម្តែងជាតួឯកប្រុសរបស់ Daniel ហើយគាត់គឺជាក្មេងប្រុសម្នាក់ ដែលឆក់យកបេះដូងមនុស្សរាប់លាននាក់ ប៉ុន្តែរឿងដែលគួរឱ្យភ្ញាក់ផ្អើលនៅសាលានោះគឺ គាត់មិនសូវមានប្រជាប្រិយភាពខ្លាំងនោះទេ ហើយគាត់ត្រូវបានគេធ្វើបាបនៅសាលាជារឿយៗ បន្ទាប់ពីខ្សែភាពយន្តនេះបានប្រែក្លាយគាត់ទៅជាតារាសម្តែងម្នាក់។ មិត្ត​រួម​ថ្នាក់​របស់​គាត់​ធ្លាប់​និយាយ​លេង​សើច​ពីគាត់ ដោយសារតែភាព​ល្បីល្បាញរបស់គាត់។

_b3d99374-9e62-11ea-88a1-96031f43cf2a

ពួក​គេ​បាន​ចាត់​ទុក​គាត់​ថាជាមនុស្សដែលគ្មានអ្វីអស្ចារ្យ ហើយ​សើច​ចំអកឲ្យ​គាត់។ បន្ទាប់ពីបានសម្តែងជាតួអង្គដ៏មានប្រជាប្រិយភាពបំផុតមក គាត់បានដឹងកាន់តែច្បាស់ថា គ្រប់គ្នាបានស្គាល់ថា គាត់ជានរណា។ គាត់មានអារម្មណ៍ថា មនុស្សម្នាទាំងអស់កំពុងតែតាមមើលគាត់គ្រប់ពេលទាំងអស់។ គាត់​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​ទៀត ដូច្នេះ​ដើម្បី​បំបាត់​ការ​ថប់​បារម្ភ គាត់​បាន​ចាប់​ផ្ដើម​ផឹក​ស្រា​យ៉ាង​ខ្លាំង។ បន្ទាប់ពីផឹកស្រារហូតដល់ក្លាយជាមនុស្សប្រមឹកអស់រយៈពេល 3 ឆ្នាំមក គាត់បានសម្រេចចិត្តថា វាដល់ពេលហើយសម្រាប់ការផ្លាស់ប្តូរ។ គាត់អាចមើលឃើញថា គាត់កំពុងធ្វើដំណើរលើផ្លូវដ៏គ្រោះថ្នាក់មួយ។

“វា​ត្រូវ​ចំណាយ​ពេល​ពីរ​បី​ឆ្នាំ ហើយ​​ការ​ព្យាយាម​ពីរ​បី​ដង។ ទីបំផុត វាគឺជាការសម្រេចចិត្តរបស់ខ្ញុំផ្ទាល់»។

daniel-radcliffe

គាត់អាចទាញខ្លួនគាត់ចេញពីភាពងងឹត ដោយមានជំនួយពីមិត្តភក្តិជិតស្និទ្ធរបស់គាត់ ដែលយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់គាត់យ៉ាងពិតប្រាកដ ដូច្នេះក្មេងប្រុសដែលល្បីល្បាញដោយសារតួអង្គសម្តែងរបស់គាត់ក្នុងរឿង Harry Potter ដែលធំឡើងនៅក្នុងភ្នែកសាធារណៈ ដែលត្រូវបានគេធ្វើបាប ហើយមានការលំបាកក្នុងការសិក្សាដោយសារតែជំងឺ dyspraxia ដែលប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ទាំងឧបសគ្គ និងការសង្ស័យលើខ្លួនឯង បានក្លាយជាមនុស្សថ្មី និងត្រៀមខ្លួនសម្រាប់ដំណើរផ្សងព្រេងថ្មីៗ ដែលនឹងប្រឈមតទៅមុនទៀត។ ដូច្នេះសូមចាំថា ពេលខ្លះជំហានតូចបំផុតក្នុងទិសដៅត្រឹមត្រូវ អាចប្រែក្លាយទៅជាជំហានដ៏ធំបំផុតនៃជីវិតរបស់អ្នក៕


ថ្ងៃពុធ, 09 ខែមីនា 2022 14:02  វេទិកាជោគជ័យ