BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ធ្លាប់ជាសិស្សខ្ជិលម្នាក់ប្រែក្លាយជាបុគ្គលដែលបំផុសគំនិតបំផុតក្នុងពិភពលោក - Dalai Lama

ថ្ងៃអង្គារ, 28 ខែធ្នូ 2021 17:07  BeeTube News

សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ទី​១៤ បានប្រសូត​ក្នុង​គ្រួសារ​កសិករនៃភូមិតូច​មួយក្នុងប្រទេសទីបេ។ គ្រួសាររបស់ព្រះអង្គរស់នៅក្នុងភាពក្រីក្រ ហើយព្រះអង្គបានប្រសូតនៅលើដីដ៏កខ្វក់នៃក្រោលសេះមួយ។ ឪពុកម្តាយរបស់ព្រះអង្គគឺជាកសិករ ដែលរស់នៅដោយការដាំបន្លែ។ ហើយគ្រួសាររបស់ព្រះអង្គមានបងប្អូន 16 នាក់ ប៉ុន្តែដោយសារតែជីវភាពក្នុងគ្រួសារ និងលក្ខខណ្ឌនៃការរស់នៅផងនោះ មានតែបងប្អូនប្រុសស្រីរបស់ព្រះអង្គចំនួន 7 នាក់ប៉ុណ្ណោះ ដែលអាចបន្តរស់រានមានជីវិត ហើយបានធំដឹងក្តីឡើង។ សម្តេចសង្ឃ ទ្រង់ត្រូវបានចាត់ទុកថាជា ការចាប់បដិសន្ធិបច្ចុប្បន្នរបស់ សម្តេចសង្ឃដាឡៃ ឡាម៉ា មុនៗទាំង ១៣ អង្គនៃប្រទេសទីបេ។ ប៉ុន្តែមុនពេលរកឃើញថាទ្រង់គឺជាសម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ព្រះអង្គគ្រាន់តែជាក្មេងប្រុសម្នាក់ដែលចូលចិត្តចំណាយពេលរបស់ព្រះអង្គ ប្រមូលពងមាន់នៅក្នុងទ្រុងមាន់ជាមួយម្តាយរបស់ព្រះអង្គ។ ព្រះអង្គត្រូវ​បាន​ព្រះសង្ឃ​ទីបេ​រក​ឃើញ ​នៅ​ពេល​ដែល​ព្រះអង្គ​មាន​អាយុ​ទើប​តែ​ពីរ​ឆ្នាំប៉ុណ្ណោះ។ ព្រះសង្ឃរូបនោះ​បាន​សាក​ល្បងព្រះអង្គ ​ដើម្បី​មើល​ថា​តើ​ព្រះអង្គពិត​ជា​ការ​ចាប់​កំណើត​ឡើង​វិញ​របស់​សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា​ទី​ ១៣ មែន​ឬ​ក៏អត់។ ក្រោយ​ពី​បានឆ្លងកាត់ការសាកល្បងបានជោគជ័យ​ហើយ ព្រះអង្គ​បានទទួលតំណែងជាសម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ទី​១៤ ​នៅ​អាយុ​ ៤​ព្រះ​វស្សា ហើយ​បាន​ចាប់​ផ្តើមទទួល​ការ​អប់រំ​ខាង​សាសនានៅអាយុ ៦ព្រះវស្សា ។ ប៉ុន្តែតើអ្នកដឹងទេថា អ្នកដឹកនាំដែលបានបំផុសគំនិតមនុស្សរាប់លាននាក់ជារៀងរាល់ថ្ងៃ គឺជាសិស្សខ្ជិលម្នាក់។ កាលនៅក្មេង ព្រះអង្គមិនដឹងថាមុខតំណែងរបស់ទ្រង់ជាអ្វីទាំងអស់នោះទេ ព្រះអង្គមិនចូលចិត្តការសិក្សានោះទេ ហើយព្រមទាំងចាត់ទុកពួកវាថាជាបន្ទុកដ៏ធំមួយសម្រាប់ព្រះអង្គទៀតផង។

170117154334-dalai-lama-medium-shot-waive (1)

“កាល​នៅ​ក្មេង ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ការ​រៀន​សូត្រនោះ​ទេ។ ជា​ធម្មតា ខ្ញុំ​ពណ៌នា​ខ្លួន​ឯង​ថា​ជា​សិស្ស​ខ្ជិល​បំផុតម្នាក់»។ ប៉ុន្តែ​ព្រះអង្គ​មានសង្ឈដីការថា ​ពេល​ព្រះអង្គចម្រើនព្រះជន្មច្រើន​​ទៅ ទ្រង់បាន​ចាប់​អារម្មណ៍​ក្នុង​ការ​សិក្សា​ដើម្បី​ស្រូបយក​ចំណេះដឹងថ្មីបន្ថែម។

“ខ្ញុំជាសិស្សខ្ជិលបំផុត ហើយខ្ញុំមិនចូលចិត្តការសិក្សាផងដែរ ប៉ុន្តែក្រោយមក ខ្ញុំបានដឹងពីសារៈសំខាន់នៃការសិក្សា និងរបៀបដែលវាអាចផ្លាស់ប្តូរសង្គមរស់នៅ” ។

ប៉ុន្តែគួរឲ្យសោកស្ដាយ ពេលដែលព្រះអង្គមានអាយុ ២៣ឆ្នាំ ព្រះអង្គត្រូវបានបង្ខំចិត្តរត់ភៀសខ្លួន ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញរបស់ជនជាតិចិន ទ្រង់ក៏បន្លំខ្លួនធ្វើជាទាហាន ហើយរត់គេចខ្លួនទាំងកណ្តាលយប់។ ព្រះអង្គត្រូវដើររាប់សិបគីឡូម៉ែត្រដោយថ្មើរជើង។ វាជាដំណើរដ៏គ្រោះថ្នាក់មួយ ប៉ុន្តែទីបំផុតព្រះអង្គបានទៅដល់ប្រទេសឥណ្ឌា។​ ក្រោយមក សម្តេចសង្ឃ ដាឡៃ ឡាម៉ា បានក្លាយជាបុគ្គលដែលបំផុសគំនិតបំផុតក្នុងពិភពលោក។

សព្វថ្ងៃនេះ ព្រះអង្គបានចំណាយពេលធ្វើដំណើរជុំវិញពិភពលោក ដើម្បីរៀបចំសាររបស់ព្រះអង្គអំពីសន្តិភាព ក្តីមេត្តា សិទ្ធិមនុស្ស ការអត់ឱន និងសេរីភាព។ ព្រះអង្គ គឺជាវីរៈបុរសរបស់មនុស្សរាប់លាននាក់ ហើយព្រះអង្គថែមទាំងទទួលបានរង្វាន់ណូបែលសន្តិភាពទៀតផង។ ព្រះអង្គតែងតែព្យាយាមជួយមនុស្សឱ្យកាន់តែមានសុភមង្គលសម្រាប់ពួកគេ។ ដូច្នេះ តើ​អ្វី​ទៅ​ជា​អាថ៌កំបាំង​របស់​សម្តេច​សង្ឃ​ដាឡៃ​ ឡាម៉ា​ចំពោះ​សុភមង្គល? តើធ្វើដូចម្តេចដើម្បីឱ្យមានសុភមង្គលពិតប្រាកដ?

2018-09-12T085511Z_660053121_RC12D50B5320_RTRMADP_3_SWEDEN-DALAILAMA (1)

“ចិត្តជ្រះថ្លា​​នាំ​ទៅ​រក​សុភមង្គល ហើយ​ចិត្តមិនជ្រះថ្លា​នាំ​ទៅ​រកសេចក្តី​ទុក្ខ។”

ហើយមានមនុស្សមួយចំនួនអាចនឹងគិតថា ​អ្នកមិនអាចកំណត់សុភមង្គលរបស់ខ្លួនអ្នកបាន ដោយសារតែអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតរបស់អ្នកមិនទាន់ល្អឥតខ្ចោះ។ ប៉ុន្តែគ្មានអ្វីមួយដែលល្អឥតខ្ចោះនោះទេ ដូច្នេះអ្នកអាចផ្លាស់ប្តូរការយល់ឃើញបញ្ហារបស់អ្នក ទៅជាទស្សនៈថ្មីមួយដែលធ្វើឲ្យអ្នកអាចផ្តល់សុភមង្គលសម្រាប់ខ្លួនអ្នកបាន។ សុភមង្គលត្រូវបានកំណត់ដោយស្ថានភាពនៃផ្លូវចិត្តតែមួយគត់ មិនមែនមជ្ឈដ្ឋានខាងក្រៅនោះទេ។ សន្តិភាពក្នុងចិត្ត ​គឺជា​គន្លឹះ​ ប្រសិនបើ​អ្នកមាន​សន្តិភាពក្នុងចិត្ត នោះបញ្ហា​នៅខាងក្រៅ​​មិន​ប៉ះពាល់​ដល់​អារម្មណ៍​ ​និង​ភាពស្ងប់ស្ងាត់​របស់​អ្នក​ឡើយ​។ បើ​គ្មាន​សន្តិភាពក្នុងចិត្តអ្នក​នេះ​ទេ មិន​ថា​ជីវិត​របស់​អ្នក​មាន​ភាព​សុខ​ស្រួល​​យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ រំខាន ឬ​មិន​សប្បាយ​ចិត្ត​ដោយ​សារ​តែ​កាលៈទេសៈមួយចំនួន។

download (1)-1

វិធី​មួយ​ដើម្បី​សម្រេច​បាននូវសន្តិភាពក្នុងចិត្ត​នោះ​ គឺ​តាម​រយៈ​ការធ្វើសមាធិ ហើយ​អ្នក​ណា​ក៏​អាច​រៀន​ធ្វើ​សមាធិបានផងដែរ។ អ្នកមិនចាំបាច់ទៅវត្តអារាម ដើម្បីរៀនពីវានោះទេ អ្នកអាចធ្វើវាបានដោយមានផាសុកភាពនៅផ្ទះរបស់អ្នក។ មានវីដេអូរាប់មិនអស់នៃការធ្វើសមាធិដែលអ្នកអាចសាកល្បងបាន។ ការធ្វើសមាធិ គឺជាវិធីមួយដើម្បីធ្វើឲ្យចិត្តរបស់អ្នកមានសេរីភាព ដូច្នេះប្រសិនបើអ្នកបង្រៀនចិត្តរបស់អ្នកឲ្យឈានដល់ការទទួលបានសន្តិភាពក្នុងចិត្ត គ្មានអ្វីអាចរំខានដល់សុភមង្គលរបស់អ្នកបានទេ។ ប៉ុន្តែអ្នកត្រូវតែមានឆន្ទៈក្នុងការផ្លាស់ប្តូរអ្វីមួយ បោះបង់ការខឹងសម្បារ និងការអន់ចិត្ត អភ័យទោសឱ្យខ្លួនឯង និងអ្នកដទៃ ហើយជឿថាអ្នកអាចសប្បាយចិត្តពិតប្រាកដ។ ឥឡូវនេះ​ សាកសួរខ្លួនឯងថា តើអ្នកអាចស្វែករកសុភមង្គលសម្រាប់ខ្លួនអ្នកបានទេ?


ថ្ងៃអង្គារ, 28 ខែធ្នូ 2021 17:07  BeeTube News