BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទួរគីបញ្ឆេះសង្គ្រាម និងវាយលុកខ្សែបទឈប់បាញ់ដើម្បីរំដោះទីក្រុង Cyprus ហើយរុស្ស៊ីកាន់កាប់ផ្នែកធំ​​​ៗនៃតំបន់ Kharkiv

ថ្ងៃចន្ទ, 21 ខែសីហា 2023 10:38  BeeTube News

photo_2023-08-21_10-33-48
 

1. ទួរគីវាយលុកខ្សែបទឈប់បាញ់រំដោះទីក្រុង Cyprus 

យោងតាមសារព័ត៌មាន AP News ចុះផ្សាយថ្ងៃទី១៩ ខែសីហាបានអោយដឹងថា អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិ Cypriots ទួរគីខឹងសម្បាជាច្រើននាក់បានដាល់ និងទាត់ក្រុមអ្នករក្សាសន្តិភាពអន្តរជាតិដែលរារាំងក្រុមកម្មករកំពុងធ្វើការនៅលើផ្លូវមួយដែលនឹងចូលរំលោភលើតំបន់ការពារដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេស Cyprus ដែលត្រូវបានបែងចែកចេញជាជនជាតិភាគតិច។ ការវាយប្រហារនេះបានកើតឡើងនៅខណៈពេលកងរក្សាសន្តិភាពឈរនៅលើផ្លូវដែលក្រុមកម្មករកំពុងសាងសង់ផ្លូវមួយដើម្បីតភ្ជាប់ភូមិ Arsos នៅតំបន់ដាច់ស្រយាលភាគខាងជើងCypriot ទួរគី ជាមួយនឹងភូមិ Pyla នៃចម្រុះដោយជនជាតិក្រិក Cypriot-ទួរគី និងCypriot នៅខាងក្នុងតំបន់ការពារ និងចែករំលែកព្រំដែនជាមួយភាគខាងត្បូងតំបន់ Cypriot ក្រិក។ ផ្លូវនេះនឹងផ្តល់ឱ្យជនជាតិ Cypriots ទួរគីចូលទៅកាន់ភូមិ Pyla ដោយផ្ទាល់ដោយចៀសផុតពីប៉ុស្តិ៍ត្រួតពិនិត្យនៅភាគខាងជើងនៃមូលដ្ឋានយោធាអង់គ្លេស។ជនជាតិ Cypriots ក្រិកយល់ឃើញថាការសាងសង់ផ្លូវនេះ គឺជាជំហានមួយដែលមានគោលបំណងយោធានៅក្នុងទីតាំងមួយដែលស្ថិតនៅតាមបណ្តោយតំបន់ការពារ ដែលមានប្រវែង 180 គីឡូម៉ែត្រ។ កងកម្លាំងរក្សាសន្តិភាព UNFICY Pបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា"ការគំរាមកំហែងដល់សុវត្ថិភាពនៃកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការខូចខាតដល់ទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិគឺមិនអាចទទួលយកបានទេ និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរនៅក្រោមច្បាប់អន្តរជាតិដែលនឹងត្រូវកាត់ទោសឱ្យពេញលេញតាមច្បាប់" ។

Capture.PNGc
b-127
a-212
 

2. រុស្ស៊ីកាន់កាប់ផ្នែកធំ​​​ៗឡើងវិញនៃតំបន់ Kharkiv

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២០ ខែសីហាបានអោយដឹងថា អ៊ុយក្រែនហាក់ដូចជាអស់ជម្រើសក្នុងការវាយបកមួយដែលក្រុមមន្ត្រីកាលពីដើមបានកំណត់ថាជាប្រតិបត្តិការដ៏សំខាន់របស់ទីក្រុង Kyiv ក្នុងការដណ្តើមយកទឹកដីសំខាន់ៗមកវិញពីការកាន់កាប់របស់កងកម្លាំងរុស្ស៊ីនៅក្នុងឆ្នាំនេះ។ រយៈពេលជាង​ពីរ​ខែ​ក្នុង​ការ​ប្រយុទ្ធ ការ​វាយបកបានបង្ហាញ​ពី​សញ្ញា​នៃ​ការ​ជាប់គាំង។ ភាពឈានទៅមុខរបស់ទីក្រុង Kyiv គឺនៅត្រឹមភូមិមួយចំនួនតូចប៉ុណ្ណោះ ខណៈដែលទាហានរុស្ស៊ីកំពុងជំរុញបន្តទៅមុខនៅភាគខាងជើង ចំណែកផែនការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះ F-16 ផលិតដោយសហរដ្ឋអាមេរិកក៏ត្រូវបានពន្យារពេលថែមទៀត។ ភាពអសមត្ថភាពរបស់អ៊ុយក្រែនក្នុងការបង្ហាញពីជ័យជំនះដ៏ច្បាស់លាស់មួយនៅលើសមរភូមិកំពុងបង្កឱ្យមានភាពភ័យខ្លាចថាជម្លោះកំពុងក្លាយជាភាពជាប់គាំង ហើយការគាំទ្រពីអន្តរជាតិអាចរលាយបាត់។ របាយការណ៍សម្ងាត់ថ្មីរបស់សហរដ្ឋអាមេរិកបានព្យាករណ៍ឡើងថាការវាយបកនេះនឹងបរាជ័យក្នុងការឈានទៅដល់ភាគខាងត្បូងនៃទីក្រុងសំខាន់មួយរបស់ Melitopol នៅក្នុងឆ្នាំនេះ។

f-115
e-120
d-127
 

3. ហូឡង់ និងដាណឺម៉ាកសំរេចបញ្ជូនយន្តហោះ F-16 ដល់អ៊ុយក្រែន

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២០ ខែសីហាបានអោយដឹងថា នាយករដ្ឋមន្រ្តីនៃប្រទេសរបស់អង្គការណាតូទាំងពីរបានប្រកាសកាលពីថ្ងៃអាទិត្យក្នុងអំឡុងពេលបំពេញទស្សនកិច្ចដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskiy ថា ប្រទេសហូឡង់ និងដាណឺម៉ាកនឹងផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែនជាមួយនឹងការដឹកជញ្ជូនលើកដំបូងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ការសន្យានេះគឺជាការសន្យាពិតប្រាកដដំបូងនៃយន្តហោះ F-16 សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ហើយកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានយល់ព្រមអនុម័តលើការប្រគល់យន្តហោះចម្បាំងទាំងនេះដោយប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen បាននិយាយថា ប្រទេសដាណឺម៉ាកនឹងផ្តល់យន្តហោះសរុបចំនួន 19 គ្រឿង ដោយយន្តហោះចំនួន 6 គ្រឿងដំបូងនឹងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី បន្ទាប់មកចំនួន 8 គ្រឿងនៅឆ្នាំ 2024 និង 5 គ្រឿងនៅឆ្នាំបន្ទាប់។ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បាននិយាយនៅមុននេះបន្តិចកាលពីថ្ងៃអាទិត្យនៅពេលលោក Zelenskiy បានមកទស្សនកិច្ចប្រទេសថា ប្រទេសហូឡង់មានយន្តហោះ F-16 សរុបចំនួន 42 គ្រឿង ប៉ុន្តែមិនទាន់សម្រេចចិត្តថាតើពួកវាទាំងអស់នឹងត្រូវបានបរិច្ចាគឬយ៉ាងណានោះទេ។

i-110
h-112
g-114
 

 


ថ្ងៃចន្ទ, 21 ខែសីហា 2023 10:38  BeeTube News