1 រុស្ស៊ីផ្គត់ផ្គង់អាវុធ Cyber ដល់អ៊ីរ៉ង់
ភាពជាដៃគូយោធាថ្មីកំពុងលេចរូបរាងឡើងនៅអាស៊ីខាងលិច ចំណែកឯប្រទេសលោកខាងលិចកំពុងតែមានកង្វល់ចំពោះរឿងនេះ។ នោះគឺជាចំណងរវាងប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដែលចំនុចដែលពួកគេមានរួមគ្នានោះគឺពួកគេសុទ្ធតែជាសត្រូវរបស់លោកខាងលិច ដូច្នោះហើយការចាប់ដៃគូសហការរវាងពួកគេទាំងពីរនឹងក្លាយជារឿងល្អប្រសើរមួយ។ទាំងអ៊ីរ៉ង់ និងរុស្ស៊ីបានប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចដូចគ្ន ដូច្នេះហើយពួកគេក៏ធ្វើការជាមួយគ្នា។ កាលពីឆ្នាំមុនអ៊ីរ៉ង់បានប្រដាប់អាវុធយោធារុស្ស៊ី។ ដ្រូនរបស់ខ្លួនត្រូវបានប្រើនៅក្នុងសង្គ្រាមអ៊ុយក្រែននេះ និងឥឡូវនេះពួកគេកំពុងឈានទៅកម្រិតបន្ទាប់។ រុស្ស៊ីកំពុងផ្តល់អាវុធមធ្យោបាយអ៊ីនធឺណិតដល់អ៊ីរ៉ង់។ របាយការណ៍និយាយថាទីក្រុងម៉ូស្គូកំពុងផ្គត់ផ្គង់អាវុធអ៊ីនធឺណិតដែលមានសមត្ថភាពធ្វើសង្គ្រាមដល់អ៊ីរ៉ង់។នេះគឺជាការដោះដូរនឹងអាវុធយោធារបស់អ៊ីរ៉ង់។ រុស្ស៊ីបានផ្តល់បច្ចេកវិទ្យាទំនើបដល់អ៊ីរ៉ង់រួមបញ្ចូលឧបករណ៍លួចស្តាប់ ឧបករណ៍ថតរូបកម្រិតខ្ពស់ និងឧបករណ៍ចាប់ការកុហក។ របាយការណ៍មួយបាននិយាយថា ទីក្រុងម៉ូស្គូក៏អាចនឹងផ្តល់កម្មវិធីកម្រិតខ្ពស់មួយជាមួយនឹងអ៊ីរ៉ង់ វាគឺជាកម្មវិធីhack ទូរស័ព្ទនិងប្រព័ន្ធ ដែលអាចប្រើទប់ស្កាត់នឹងអ្នកប្រឆាំងនឹងច្បាប់ ម្យ៉ាងវិញទៀតផងដែរកម្មវិធីមួយនេះក៏អាចត្រួតពិនិត្យការស្ទាក់ចាប់សារមិនគោរពច្បាប់ហើយថែមទាំងអាចផ្តាច់ទំនាក់ទំនងប្រព័ន្ធទូរស័ព្ទបានទូទាំងប្រទេសទៀតផង ដែលជាមធ្យោបាយមួយសំរាប់អ៊ីរ៉ង់ទប់ទល់នឹងការធ្វើបាតុកម្ម និងអាចគ្រប់គ្រងអំណាចរបស់ខ្លួនបាន។
2. ចិនធ្លាក់ក្នុងអន្ទាក់បំណុលរបស់ខ្លួន
ប្រទេសចិនបានក្លាយជា "អ្នកផ្តល់ប្រាក់កម្ចីចុងក្រោយ" ដល់ប្រទេសដូចគ្នាដែលបានជំពាក់បំណុលយ៉ាងច្រើនពីទីក្រុងប៉េកាំងដោយគំរោង Belt and Road Initiative របស់ពួកគេ។ ការសិក្សាថ្មីមួយបានរកឃើញថា រាប់ចាប់តាំងពីប្រទេសស្រីលង្កា រហូតដល់ប្រទេសទួរគី ប្រទេសចិនបានផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់មានតម្លៃរាប់លានដុល្លារដល់ប្រទេសដែលរងគ្រោះដោយវិបត្តិទាំងនោះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយជំនួសឲ្យសូម្បីតែសហរដ្ឋអាមេរិក គេបានក្លាយជាប្រទេសក្នុងចំណោមប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេបង្អស់នៅក្នុងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ មិនដូចសហរដ្ឋអាមេរិក ឬIMF ទេដែលជាអ្នកផ្តល់ប្រាក់កម្ចីសកលដែលត្រូវបានបង្កើតឡើងយ៉ាងល្អទេ ប្រទេសចិនបាននិងកំពុងជួយសង្គ្រោះបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម ភាគច្រើនដែលជាផ្នែកមួយនៃ BRI និងជំពាក់បំណុលដ៏ធំ។ការសិក្សានេះបានបង្ហាញថា ប្រទេសចិនបានបង្កើតប្រព័ន្ធថវិការសង្គ្រោះ "Bailouts on the Belt and Road" ដែលអាចជួយគាំទ្របណ្តាប្រទេសទាំងនោះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរាប់សិបកំពុងតស៊ូដើម្បីសងបំណុលរបស់ពួកគេ ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ និងការកើនឡើងអត្រាការប្រាក់បានជំរុញឱ្យប្រទេសជាច្រើនឈានដល់កម្រិតទាប។ នេះក៏ព្រោះតែថវិកាសង្គ្រោះរបស់ចិនមិនមែនមានតំលៃថោកនោះទេ។ ការសិក្សាបាននិយាយថាប្រទេសនេះគិតអត្រាការប្រាក់5%សម្រាប់ឥណទានសង្គ្រោះបន្ទាន់ដល់ប្រទេសដែលមានចំណូលមធ្យម ធៀបនឹង 2% សម្រាប់ប្រាក់កម្ចីសង្គ្រោះរបស់ IMF ។
3. សម្ព័ន្ធមិត្តអាមេរិចឈានជើងឡើង តើទីក្រុងវ៉ាស៊ីនតោនដែលនៅដាច់ឆ្ងាយពេកអាចដឹកនាំពួកគេដែររឺទេ?
អ្នកអត្ថាធិប្បាយកិច្ចការបរទេសម្នាក់របស់ប្រទេសជប៉ុនលោក Hiroyuki Akita បានការពន្យល់អំពីការវិវឌ្ឍនៃព្រឹត្តិការណ៍សំខាន់ៗនៅក្នុងទំនាក់ទំនងអន្តរជាតិ។ ដោយបានលើកឡើងថាឧត្តមភាពរបស់អាមេរិកបន្ទាប់ពីសង្គ្រាមត្រជាក់បានបង្កើតនូវប្រព័ន្ធសេដ្ឋកិច្ច និងសន្តិសុខសកលដែលដំណើរការបានយ៉ាងល្អសម្រាប់សម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកដូចជាអាល្លឺម៉ង់ និងជប៉ុន។ សម្រាប់ប្រទេសទាំងនេះ គោលនយោបាយការបរទេសដែលពួកគេពេញចិត្តលោកហៅថា Plan A គឺផ្តោតទៅលើសន្តិភាព និងការអភិវឌ្ឍ។ បញ្ហាគឺថាខណៈដែលគូប្រជែងដូចជាចិនរុស្ស៊ីនិងអ៊ីរ៉ង់ធ្វើឱ្យខូចស្ថិរភាពនៃសណ្តាប់ធ្នាប់របស់អាមេរិក ដែលធ្វើអោយអាមេរិកហាក់ដូចជាលែងគួរអោយទុកចិត្តទៀត ផែនការ A មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ សម្រាប់សម្ព័ន្ធមិត្តអាមេរិកភាគច្រើន បានឆ្លើយតបដោយប្រើ Plan A Plus។ ប្រទេសទាំងនេះចង់ឱ្យសណ្តាប់ធ្នាប់របស់អាមេរិកបន្តរស់រានទៀត ប៉ុន្តែដឹងថាពួកគេត្រូវតែខិតខំបន្ថែមទៀតដើម្បីដោះស្រាយភាពទន់ខ្សោយរបស់អាមេរិកនេះ។ ប្រទេសដែលជ្រើសរើស Plan A Plus កំពុងរឹតបន្តឹងទំនាក់ទំនងរបស់ពួកគេជាមួយសហរដ្ឋអាមេរិក បង្កើនការចំណាយលើវិស័យការពារជាតិ និងពង្រឹងបណ្តាញសម្ព័ន្ធភាពដែលគាំទ្រដល់សណ្តាប់ធ្នាប់ពិភពលោក។ ប្រសិនបើប្រទេសបាត់បង់ទំនុកចិត្តលើសមត្ថភាពគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោករបស់សហរដ្ឋអាមេរិក ទោះបីជាមានការគាំទ្រពីសម្ព័ន្ធមិត្តក៏ដោយ ក៏ពួកគេនឹងចាប់ផ្តើមរៀបចំផែនការសម្រាប់សន្តិសុខរបស់ពួកគេនៅក្នុង Plan B។ វាជាសំណួរសួរទាក់ទងអំពីឆន្ទៈ សមត្ថភាព និងភាពស៊ីសង្វាក់គ្នាខាងនយោបាយ និងសង្គម ដែលអាមេរិចនឹងរក្សាការយកចិត្តទុកដាក់លើសម្ព័ន្ធមិត្តរបស់ខ្លួនបានជានិច្ច។
4. ក្រុមហ៊ុនផលិតអាវក្រោះការពាររុស្សីនាំចូលគ្រឿងបន្លាស់ពីប្រទេសចិន
ក្រុមហ៊ុនផលិតអាវក្រោះរបស់រុស្ស៊ីមួយកំពុងនាំចូលគ្រឿងសម្ភារៈរបស់ចិនសម្រាប់ប្រើលើអាវការពាររបស់ខ្លួន ដែលមួយចំនួនត្រូវបានកំពុងប្រើប្រាស់នៅក្នុងសមរភូមិប្រទេសអ៊ុយក្រែន នេះបើយោងតាមទិន្នន័យពាណិជ្ជកម្ម រូបថត និងជនជាតិអ៊ុយក្រែនដែលបានរកឃើញអាវការពារនោះពីខ្សែជួរមុខ។ នៅឆ្នាំ2022 ក្រុមហ៊ុនចិនជាច្រើនរួមទាំងក្រុមហ៊ុនចិនមួយដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលនៅទីក្រុងប៉េកាំងបានបញ្ជូនផ្នែកសម្រាប់ផលិតអាវក្រោះទៅឱ្យក្រុមហ៊ុន Klass ដែលជាក្រុមហ៊ុនផលិតអាវក្រោះរបស់រុស្ស៊ី មានទំនាក់ទំនងជាមួយនឹងឆ្មាំការពារជាតិ និងការអនុវត្តច្បាប់របស់ប្រទេស នេះបើយោងតាមទិន្នន័យគយនិងពាណិជ្ជកម្មដែលទទួលបានដោយកាសែត POLITICO ពី Import Genius ដែលជាអ្នកប្រមូលទិន្នន័យគយ។ អាវក្រោះដែលផលិតឡើងដោយក្រុមហ៊ុនមួយនេះកំពុងត្រូវបានប្រើប្រាស់ដោយទាហានរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន យោងតាមរូបថត និងវីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិត និងជនជាតិអ៊ុយក្រែនដែលកំពុងដាក់លក់អាវក្រោះការពារនេះនៅលើ eBay ដោយអះអាងឡើងថាពួកគេបានយកវាចេញពីសមរភូមិ។ ព័ត៌មានថ្មីនេះបានបង្ហាញថារុស្ស៊ីនៅតែបន្តពឹងផ្អែកលើប្រទេសចិនសម្រាប់ជំនួយក្នុងបព្វហេតុសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាមានសម្ពាធពីលោកខាងលិចទៅលើទីក្រុងប៉េកាំងដើម្បីកាត់បន្ថយការគាំទ្ររបស់ពួកគេមកលើទីក្រុងម៉ូស្គូក៏ដោយ។ នេះក៏ចោទជាសំណួរឡើងសំរាប់សហរដ្ឋអាមេរិកថាគ្រោងនឹងដោះស្រាយដោយរបៀបណាជាមួយនឹងទីក្រុងប៉េកាំងទាក់ទងនឹងបញ្ហានៃការប្រើប្រាស់"វត្ថុដែលប្រើប្រាស់ក្នុងគោលបំណងពីរ" ដែលជាឧបករណ៍ពាណិជ្ជកម្មផង និងអាចត្រូវបានប្រើសម្រាប់គោលបំណងយោធាផងដែរ។
5. សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិនជុំវិញការចោទប្រកាន់ពីបទ បង្ក្រាបជនជាតិអ៊ុយហ្គួរ
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយមកលើក្រុមហ៊ុនចិនមួយចំនួនដែលមានចំណែកតួនាទីត្រូវបានចោទប្រកាន់ថាបានធ្វើទុក្ខបុកម្នេញមកលើជនជាតិភាគតិចមូស្លីមនៅក្នុងតំបន់ Xinjiang ភាគខាងលិចប្រទេសចិន។ ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនទាំងនេះមានជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានដែលធ្វើឡើងនៅក្នុងយុទ្ធនាការរបស់ប្រទេសចិនទាក់ទងអំពី "ការគាបសង្កត់ ការឃុំខ្លួនដោយបំពាន និងការឃ្លាំមើលដោយបច្ចេកវិទ្យាខ្ពស់ប្រឆាំងនឹងប្រជាជន Uyghur និងសមាជិកនៃក្រុមជនជាតិភាគតិចមូស្លីមផ្សេងៗទៀត" ។ ក្រុមហ៊ុនចំនួនបួន-ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតកាមេរ៉ាឃ្លាំមើលរបស់ចិន Hikvision យោងតាមរបាយការណ៍ពាក់កណ្តាលឆ្នាំ 2021 របស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Hangzhou។ Hikvision មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ក្រុមហ៊ុននេះធ្លាប់បានបដិសេធថាមិនមានពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ Xinjiang ដែលជាកន្លែងមានសកម្មជនប្រមាណ3លាននាក់នៃជនជាតិ Uighurs និងជនជាតិភាគតិចមូស្លីមផ្សេងៗទៀតត្រូវបានបណ្តុះបណ្តាលនៅជំរុំអប់រំឡើងវិញ។ ការរឹតត្បិតនេះមានន័យថាក្រុមហ៊ុនត្រូវបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់និងសម្ភារៈផ្សេងៗពីក្រុមហ៊ុនអាមេរិកដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។