BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

​ទេសចរ​ចិន​ហាមចូលទស្សនាយន្តហោះអាល្លឺម៉ង់,​ម៉ានីល​ចោទប៉េកាំង​​បូម​Cyanide​ចូល​សមុទ្រ,អ៊ុយក្រែន​អាចនឹងអញ្ជើញ​រុស្ស៊ី

ថ្ងៃអង្គារ, 27 ខែកុម្ភៈ 2024 13:42  BeeTube News

2 (1)-2

ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន​នៅក្នុង​ការ​តាំង​ពិព័រណ៍​យន្តហោះ​នៃ​ប្រទេស​សិង្ហបុរីបាន​អះអាង​ថា​ ពួកគេ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទស្សនា​យន្តហោះ​យោធា Airbus។ ការិយាល័យនេសាទរបស់ប្រទេសហ្វីលីពីនបានចោទប្រកាន់កប៉ាល់នេសាទចិនថាបានប្រើប្រាស់សារធាតុ cyanide ដើម្បីបំផ្លាញកោះ Scarborough Shoal ដែលជាកោះសម្បូរត្រីមួយនៅក្នុងសមុទ្រចិនខាងត្បូងដែលប្រកួតប្រជែងគ្នាដោយទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។ អ៊ុយក្រែន និងដៃគូប្រទេសខាងក្រៅរបស់ខ្លួនកំពុងពិចារណាពីលទ្ធភាពនៃការអញ្ជើញរុស្ស៊ីឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាពដើម្បីពិភាក្សាអំពីការបញ្ចប់ការឈ្លានពានរបស់ទីក្រុងមូស្គូលើលក្ខខណ្ឌរបស់ទីក្រុង Kyiv នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន។ 

  1. ភ្ញៀវ​ទេសចរ​ចិន​ចោទ​ប្រកាន់​ពី​ការ​រើសអើង​​នៅ​តាំងពិព័រណ៍យន្តហោះសិង្ហបុរី

យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី២៦ ខែកុម្ភៈបានអោយដឹងថា ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន​នៅក្នុង​ការ​តាំង​ពិព័រណ៍​យន្តហោះ​នៃ​ប្រទេស​សិង្ហបុរីបាន​អះអាង​ថា​ ពួកគេ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទស្សនា​យន្តហោះ​យោធា Airbus។ វីដេអូមួយដែលត្រូវបានថតដោយអ្នកសរសេរប្លុកជនជាតិចិនម្នាក់ បានបង្ហាញពីនារីម្នាក់ដែលបានពាក់អត្តសញ្ញាណប័ណ្ណ Airbus ធ្វើការសុំស្គាល់សញ្ជាតិរបស់លោក។

ខណៈដែលបុរសនោះបានកំពុងព្យាយាមចូលទៅក្នុងយន្តហោះដឹកជញ្ជូន Airbus A400M ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសអាល្លឺម៉ង់ Luftwaffe។ ស្ត្រី​នោះបាន​ប្រាប់​លោក​ថា នាង​ត្រូវ​ពិនិត្យ​សញ្ជាតិ​របស់​លោកសិន "ព្រោះ​វា​ជា​យន្តហោះ​របស់​អាល្លឺម៉ង់"​នៅពេលដែលលោកប្រាប់នាងថាលោកជាជនជាតិចិន នាងក៏បានបដិសេធលោកភ្លាមៗ ដោយនិយាយថា "វាជាច្បាប់របស់អាល្លឺម៉ង់ វាជាការរឹតបន្តឹងខាងយោធា"។

អ្នកទេសចរចិនផ្សេងទៀតក៏បានអះអាងតាមអ៊ីនធឺណិតថា ពួកគេមិនត្រូវបានគេអនុញ្ញាតឱ្យចូលទៅជិតយន្តហោះយោធារបស់អាល្លឺម៉ង់នោះផងដែរ។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចិនបានរិះគន់ក្រុមហ៊ុន Airbus និងយោធាអាល្លឺម៉ង់ ដែលជាម្ចាស់យន្តហោះនោះចំពោះការរើសអើង។

photo_3_2024-02-27_13-30-27

 

  1. ​ម៉ានីល​ចោទប្រកាន់​​ប៉េកាំង​​បូម​សារធាតុ Cyanide ​ចូល​សមុទ្រ

យោងតាមសារព័ត៌មាន The Times of India ចុះផ្សាយថ្ងៃទី២១ ខែកុម្ភៈបានអោយដឹងថា ការិយាល័យនេសាទរបស់ប្រទេសហ្វីលីពីនបានចោទប្រកាន់កប៉ាល់នេសាទចិនថាបានប្រើប្រាស់សារធាតុ cyanide ដើម្បីបំផ្លាញកោះ Scarborough Shoal ដែលជាកោះសម្បូរត្រីមួយនៅក្នុងសមុទ្រចិនខាងត្បូងដែលប្រកួតប្រជែងគ្នាដោយទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។

ការនេសាទត្រីដោយប្រើប្រាស់សារធាតុ Cyanide គឺជាវិធីសាស្រ្តនេសាទដ៏ចម្រូងចម្រាសមួយដែលជាធម្មតាពាក់ព័ន្ធនឹងការចោលសារធាតុគីមីដែលមានជាតិពុលខ្លាំងទៅជិតនឹងផ្កាថ្ម ឬក្នុងកន្លែងនេសាទ ដើម្បីធ្វើអោយស្រឡាំងកាំង ឬសម្លាប់ត្រីនៅម្តុំនោះ ដូចនេះពួកវានឹងអាចចាប់បានយ៉ាងងាយស្រួល។

យ៉ាងណាមិញអ្នកនាំពាក្យការិយាល័យនេសាទហ្វីលីពីនក៏បានចោទប្រកាន់អ្នកនេសាទចិនផងដែរថាបានប្រើប្រាស់សារធាតុ cyanide នេះដោយចេតនាដើម្បីរារាំងទូកនេសាទហ្វីលីពីនពីការនេសាទនៅក្នុងតំបន់នេះ។

photo_2_2024-02-27_13-30-27

 

  1. អ៊ុយក្រែន​ពិចារណា​អញ្ជើញ​រុស្ស៊ី​​ចូល​រួម​កិច្ច​ប្រជុំ​សន្តិភាពនៅស្វីស

យោងតាមសារព័ត៌មាន The Times of India ចុះផ្សាយថ្ងៃទី២៥ ខែកុម្ភៈបានអោយដឹងថា អ៊ុយក្រែន និងដៃគូប្រទេសខាងក្រៅរបស់ខ្លួនកំពុងពិចារណាពីលទ្ធភាពនៃការអញ្ជើញរុស្ស៊ីឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាពដើម្បីពិភាក្សាអំពីការបញ្ចប់ការឈ្លានពានរបស់ទីក្រុងមូស្គូលើលក្ខខណ្ឌរបស់ទីក្រុង Kyiv នេះបើយោងតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន។ 

កិច្ចប្រជុំកំពូលដែលធ្វើជាម្ចាស់ផ្ទះដោយប្រទេសស្វីសនេះ មានគោលបំណងពិភាក្សាអំពីចក្ខុវិស័យសម្រាប់សន្តិភាព និងអាចបង្ហាញផែនការដល់រុស្ស៊ីក្នុងអំឡុងពេលកិច្ចប្រជុំជាបន្តបន្ទាប់។ លោក Andriy Yermak អគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ប្រសិនបើប្រទេសឈ្លានពានចង់បញ្ចប់សង្រ្គាម និងបង្កើតសន្តិភាពពិតប្រាកដ តំណាងនៃសហព័ន្ធរុស្ស៊ីអាចនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។

photo_4_2024-02-27_13-30-27


 


ថ្ងៃអង្គារ, 27 ខែកុម្ភៈ 2024 13:42  BeeTube News