ជីប ម៉ុង បានឈ្នះពានរង្វាន់ឆ្នើមផ្នែកទំនួលខុសត្រូវសង្គម «CSR Business Award» ប្រចាំឆ្នាំ២០២១ ក្នុងកម្មវិធីប្រកួតពានរង្វាន់ «CSR» របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) ប្រចាំឆ្នាំ២០២១។ ពានរង្វាន់នេះបានសបញ្ជាក់យ៉ាងច្បាស់ពីការរួមចំណែកដ៏ប្រសើររបស់ ជីប ម៉ុង ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកដែលអនុវត្តយុទ្ធសាស្រ្ត និងគុណតម្លៃប្រកបដោយការទទួលខុសខ្ពស់ត្រូវចំពោះសង្គមនៅក្នុងប្រត្តិបត្តិការស្នូលនៃអាជីវកម្មរបស់ខ្លួន។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ «ការកសាងសង្គមប្រកបដោយនិរន្តរភាពសម្រាប់យុវជនជំនាន់ក្រោយ គឺជាបេសកកម្មចម្បងមួយរបស់ជីប ម៉ុង។ ដូចនេះ ការអភិវឌ្ឍធនធានមនុស្ស ការបរិច្ចាគទៅសង្គមវិញ និងសកម្មភាពបរិស្ថាន គឺជាគោលតម្លៃដ៏សំខាន់ដែលបានចាក់ឫសក្នុងប្រតិបត្តិការអាជីវកម្មរបស់ ជីប ម៉ុង និងជាចក្ខុវិស័យនៃនិរន្តរភាពរបស់ក្រុមហ៊ុន។»
ចាប់តាំងពីឆ្នាំ១៩៨២ ជីប ម៉ុង និងពាណិជ្ជកម្មនានា តែងឈរលើគោលការណ៍ទំនួលខុសត្រូវសង្គម ដែលបានក្លាយជាចំនុចស្នូលមួយនៃអត្តសញ្ញាណខ្លួន។ ជីប ម៉ុង បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តអនុវត្តនូវគុណតម្លៃដ៏ប្រសើរនេះនៅក្នុងយុទ្ធសាស្ត្រនិងប្រតិបត្តិការអាជីវកម្ម ដើម្បីផ្ដល់ភាពវិជ្ជមានសម្រាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន។
គួរបញ្ជាក់ផងដែរ ពានរង្វាន់ «CSR Business Award» នេះ ត្រូវបានវាយតម្លៃយ៉ាងសុក្រឹត្យ ដោយគោរពតាមលក្ខខណ្ឌដែលផ្ដោតលើសកម្មភាពអាជីវកម្ម យុទ្ធសាស្រ្តគ្រប់គ្រង វិធីសាស្រ្តក្នុងការគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្សនិងទំនាក់ទំនងជាមួយអតិថិជន ដៃគូអាជីវកម្មនិងភាគីពាក់ព័ន្ធនានា ដែលគិតគូរនិងលើកកម្ពស់សង្គម សហគមន៍ និងបរិស្ថាននៅប្រទេសកម្ពុជា៕