CNN-
កូរ៉េខាងជើងបានបាញ់ Cruise មីស៊ីលចំនួន២គ្រាប់កាលពីព្រឹកថ្ងៃពុធ ពីដែនឆ្នេររបស់ខ្លួន Onchon ចូលទៅក្នុងដែនទឹកខាងក្រៅនៃឆ្នេរខាងលិចរបស់ខ្លួន នេះបើយោលទៅតាមមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង។ មន្ត្រីយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានកំពុងតែវិភាគ ដើម្បីផ្តល់នូវសេចក្តីលំអិតបន្ថែមទៀត។ បន្ទាប់ពីការបាញ់ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង បានធ្វើការកោះប្រជុំមន្ត្រីយោធា ដើម្បីធ្វើការគណនានូវស្ថានភាពសន្តិសុខ និងបានពិចារណាទៅលើការប្រុងប្រៀបខាងយោធា បើយោលទៅតាមការិយាល័យប្រធានាធិបតី។
អ្នកចូលរួមនៅក្នុងកិច្ចប្រជុំបានព្រមព្រៀងនឹងធ្វើការត្រួតពិនិត្យឲ្យបានដិតដល់នូវចលនា ដែលពាក់ព័ន្ធមុនពេល ដែលការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានគំរោងនឹងធ្វើនៅដើមសប្តាហ៍ក្រោយ មន្ត្រីបានបន្ថែម។ កូរ៉េខាងជើងមិនត្រូវបានហាមប្រាមក្នុងការបាញ់ Cruise មីស៊ីលនោះទេ នៅក្រោមការដាក់ទណ្ឌកម្មរបស់អ.ស.ប. ហើយបានបាញ់ជាចុងក្រោយកាលពីខែមករា។ ការបាញ់នេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ិនតោន បានចាប់ផ្តើមប្រុងប្រៀបរៀបចំធ្វើសមយុទ្ធចំនួន៤ថ្ងៃ ដែលជាសមយុទ្ធរួមគ្នាជាលើកដំបូងក្នុងការរៀបចំធ្វើសមយុទ្ធ ដែលបានព្យួរអស់រយៈពេលជាយូរមកហើយ នៃការធ្វើសមយុទ្ធបាញ់គ្រាប់ពិត Uchi-Freedom Shield ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា រហូតទៅដល់ថ្ងៃទី១ ខែកញ្ញា។
សម្ព័ន្ធមិត្តទាំង២ បានផ្អាកការធ្វើសមយុទ្ធរួមគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ ដោយសារតែកូវីដ-19 និងដើម្បីបន្ធូរបន្ថយនូវភាពតានតឹងជាមួយនឹងកូរ៉េខាងជើង ដែលបានចោទប្រកាន់ការធ្វើសមយុទ្ធនេះគឺជាការហាត់ហ្វឹកសម ដើម្បីធ្វើការឈ្លានពាន។ ទន្ទឹមគ្នានោះដែរ មន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃអង្គារ៍បាននិយាយថា សហរដ្ឋអាមេរិកកូរ៉េខាងត្បូង និងជប៉ុន បានចូលរួមនៅក្នុងលំហាត់នៃការការពារនូវគ្រាប់បាលីស្ទីកមីស៊ីលនៅឆ្នេរកោះហាវ៉ៃកាលពីសប្តាហ៍មុន។ ការធ្វើសមយុទ្ធដូចនេះកាលពីឆ្នាំ២០០៧ ខណៈដែលទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងតូក្យូបានធ្លាក់ទៅដល់តំណាក់កាលទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
ខណៈដែលទីក្រុងព្យុងយ៉ាងមិនបានធ្វើការសាកល្បងបាញ់គ្រាប់មីស៊ីលអស់រយៈពេល២ខែកន្លងមកហើយ គេបានធ្វើការប្រយុទ្ទតទល់នឹងកូវីដ-19 ដែលបានផ្ទុះឡើងអស់រយៈពេលជាច្រើនខែ មុនពេលដែលបានប្រកាសថា បានទទូលជោគជ័យលើវីរុសនេះកាលពីសប្តាហ៍មុន។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងបានធ្វើការសង្កេតការណ៍ក្នុងការរៀបចំក្នុងការសាកល្បងធ្វើតេស្ត នុយគ្លេអ៊ែរដែលអាចធ្វើទៅបាន ដែលជាលើកទី១ ចាប់តាំងពីឆ្នាំ២០០៧។ នៅក្នុងព៏ត៌មានដាច់ដោយឡែកដែលចេញផ្សាយដោយខាងជើង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim Jung Un បានបន្ទោសទៅលើការបាចខិត្តប័ណ្ណឃោសនាដោយកូរ៉េខាងត្បូងនៅជិតព្រំប្រទល់រវាងប្រទេសទាំង២ អំពីកូរ៉ូណា-19 ហើយបានប្តេជ្ញាថា នឹងសងសឹកចំពោះខាងត្បូងវិញ៕