BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] មូលហេតុអ្វីបានជាអ៊ុយក្រែនចង់កម្ទេចស្ពាន Crimean របស់រុស្ស៊ី? (មានវីដេអូ)

ថ្ងៃពុធ, 03 ខែសីហា 2022 13:48  BeeTube News

តាំងពីឆ្នាំ 2018 មកឧបទ្វីប Crimean ត្រូវបានតភ្ជាប់ទៅនឹងរុស្ស៊ីដោយសារស្ពានមួយដ៏វែង! វា​គឺជា​ស្ពាន​វែងជាងគេបំផុត​នៅរុស្ស៊ី ហើយក៏ស្ថិតក្នុងចំណោមសំណង់ធំជាបង្អស់នៅលើសកលលោក។ វាត្រូវបានកសាងឡើងដោយប្រធានាធិបតីរស្ស៊ី លោកពូទីន និងត្រូវបានចាត់ទុកថាជាជ័យជំនះ និងនិមិត្តរូបមួយនៃសម័យកាលដ៏រុងរឿងដែលលោកកាន់តំណែងនៅរុស្ស៊ី។ប៉ុន្តែមិនថាទេាះជាអ្នកស្ញប់ស្ញែងសំណង់វិស្វកម្មដ៏អស្ចារ្យនេាះយ៉ាងណាអ៊ុយក្រែនមានបំណងនឹងបំផ្លាញវា!ហើយពួកគេមានហេតុផលរបស់ពួកគេ! ថ្នាក់ដឹកនាំកំពូលៗរបស់អ៊ុយក្រែនបានបញ្ជាក់ជាច្រើនសារហើយថានៅពេលដែលពួកគេមានឱកាសពួកគេនឹងបំផ្លាញស្ពានCrimeanភ្លាម។ ប៉ុន្តែថាតើតាមរូបភាពមធ្យោបាយអ្វី និងមូលហេតុអ្វីបាន​ជា​អ៊ុយក្រែន​ត្រូវការបំផ្លាញ​ស្ពានមួយ​នេះ? បន្ទាប់ពីរុស្ស៊ីបានដាក់បញ្ចូលឧបទ្វីបគ្រីមៀនៅឆ្នាំ២០១៤ លោកពូទីនមានបំណងផ្សារភ្ជាប់ឧបទ្វីបនេះទៅនឹងរុស្ស៊ីដីគោកអោយបានតឹងណែនបំផុតតាមដែលអាចធ្វើទៅបាន។ ហើយក៏មានការ​សម្រេច​ចិត្ត​មួយដែលត្រូវសង់ស្ពានមួយភ្ជាប់ទៅកាន់ឧបទ្វីប​គ្រីមា។ ស្ពាននេះតំណាងអោយជ័យជំនះរបស់លោកពូទីន ហើយវាប្រៀបដូចជាស្ពានជ័យជំនះរបស់ពួករ៉ូម៉ាំងនាសម័យមុនយកជ័យជំនះលើក្រុមពួកកុលសម្ពន្ធ័នីមួយៗ។ ដូច្នេះហើយទើបពេលស្ពាននេះសាងសង់រួចរាល់ លោកពូទីនបានមកចូលរួមពិធីសម្ភោធវា និងបានបើកឡានឆ្លងកាត់វាថែមទៀត។ម្ល៉េាះ​ហើយឃើញបែបនេះអ៊ុយក្រែនប្រាកដជា​ច្បាស់ក្នុងចិត្តណាស់ថានឹងចង់កំទេចវា​គ្រប់​វិធីទាំងអស់។ តាំងពីចាប់ផ្តើមសង្រ្គាមពេញលេញមួយរបស់រុស្ស៊ីមកលើអ៊ុយក្រែន នេះបានក្លាយជាគំនិតចាក់ឬសមួយក្នុងឧត្តមគតិប្រជាជនអ៊ុយក្រែនទាំងអស់។ ស្ពាន Crimean ត្រូវតែកំទេចចោលគឺជាឃ្លាមួយដែលប្រជាជនអ៊ុយក្រែនតែងចង់ទទូចសុំ មិនខុសពីពាក្យរបស់ជនជាតិរ៉ូមធ្លាប់និយាយថា៖ ទីក្រុងCarthage ត្រូវតែផ្តួលរលំ! បន្ទាប់ពីកំលាំងយោធាអ៊ុយក្រែនបានបំផ្លាញនាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ី Moskva នេាះ គោលដៅធំបន្ទាប់គឺជាស្ពាន Crimean ។ ប៉ុន្តែ​ដើម្បីអាច​បំផ្លាញ​ស្ពានមួយបែបនេះបាន គេត្រូវការអាវុធ​ដ៏​ខ្លាំងក្លា។ គេត្រូវការកាំជ្រួចណាដែលអាចបង្កើតកំលាំងមហន្តរាយដ៏ធំមហិមា។ អ៊ុយក្រែនមិនមានអាវុធបែបនេាះនៅឡើយទេ ប៉ុន្តែ​គេ​រំពឹង​ថាអាវុធ​បែប​នេះ​នឹង​បាន​ផ្គត់ផ្គង់​ពីប្រទេសសម្ព័ន្ធមិត្ត​លោកខាងលិច​ក្នុង​ពេល​ឆាប់ៗ​។ អ្នកវិស្វករ​មួយចំនួន​បានប្រកែកថាគ្មាន​កាំជ្រួច​ណា​មួយ ក្រៅពីនុយក្លេអ៊ែរនេាះទេដែលអាច​បំផ្លាញ​ស្ពានCrimeanទាំង​មូលបាន។

xmousacisse1.jpg_1718483346

ប៉ុន្តែមិនបានមានន័យថាទាល់តែកំទេចវានេាះទេជាផ្លូវតែម្យ៉ាង​​​បើអាចធ្វើអោយវាខូចលែងដំណើរការបានក៏រាប់ជាវិធីបំផ្លាញវាដែរ។ ថ្មីៗនេះផងដែរអង្គភាពសំងាត់របស់អ៊ុយក្រែនបានទទួលបានឯកសារវិស្វកម្មនៃស្ពាន Crimean ។ តាមរយៈឯកសារប្លង់​​​នេះវាអាចធ្វើអោយអ៊ុយក្រែនរកឃើញកន្លែងត្រូវបាញ់មីស៊ីលមកលើស្ពានដើម្បីបិទវាដោយមានប្រសិទ្ធភាព។ ហើយទំនងជាគោលដៅ"ចំណុចខ្សោយ" នៅលើស្ពាន Crimean នេាះគឺជាកន្លែងណាមួយនៅលើក្លោងដែកនៃស្ពាននេាះហើយ។ អ្វី​ដែល​នៅសេសសល់អោយខ្វល់នេាះគឺថាតើ​ត្រូវ​រកកាំជ្រួចណា​ដើម្បី​វាយប្រហារវាអោយបានត្រឹមត្រូវ។ការបំផ្លិចបំផ្លាញស្ពាន Crimean នឹងធ្វើអោយប៉ះទង្គិចដ៏ធំមួយមកលើលោកពូទីនហើយនឹងជះឥទ្ធិពលខ្លាំងក្លាមកលើសង្គមរុស្ស៊ីផងដែរ។ វា​នឹង​បំបាក់​ភាព​ជឿជាក់​របស់​លោក​ពូទីន និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ស្មារតី​កងទ័ព​រុស្ស៊ី។ ប៉ុន្តែ​នេះ​មិន​មែន​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ស្ពាន​ត្រូវ​បំផ្លាញ​នោះ​ទេ។ ការពិតមួយវិញទៀតទៅគឺព្រេាះតែសរសៃឈាមផ្គត់ផ្គង់កងទព័រុស្ស៊ីភាគខាងត្បូងទាំងនេាះវិញទេព្រេាះត្រូវការឆ្លងកាត់ស្ពាន Crimean នេាះ។ពួកគេគឺជាកងទព័រុស្ស៊ីដែលបានកាន់កាប់តំបន់ភាគខាងត្បូងនៃអ៊ុយក្រែន។ម្ល៉េាះហើយវាជារឿងធម្មតាដែលប្រជាជនអ៊ុយក្រែនចង់កាត់ផ្តាច់ខ្សែផ្គត់ផ្គង់នេះ។ហើយដូចនេះ វាគ្រប់គ្រាន់ហើយបើសិនជាត្រឹមដាក់ស្ពាននេះអោយលែងដំណើរការ។ប្រសិនបើគ្មានស្ពាន Crimean នេះទេឧបទ្វីប Crimean នឹងត្រូវឃ្លាតឆ្ងាយពីរុស្ស៊ី។ ហើយវាកាន់តែធ្វើអោយអ៊ុយក្រែនងាយស្រួលរំដោះតំបន់ភាគខាងត្បូងរបស់ខ្លួន និងប្រហែលជាឧបទ្វីប Crimeaខ្លួនឯងផងដែរអាចធ្វើការរំដេាះខ្លួនបាន។

43792229_401

ប៉ុន្តែវាតម្រូវឱ្យមានសព្វាវុធអាចបាញ់បានក្នុងរយៈចម្ងាយដល់ទៅ 300 គីឡូម៉ែត្រ និងកំលាំងបំផ្លិចបំផ្លាញដ៏ខ្លាំងមួយដែលអាចកំទេចផ្លូវដែកបាន។ស្ពានCrimeanត្រូវបានសាងសង់ឡើងដើម្បីបំបែកខ្សែផ្លូវដែកអោយនៅដាច់ដោយឡែកពីខ្សែផ្លូវថ្នល់។ ប៉ុន្តែ​សព្វាវុធ​របស់​កងទ័ព​រុស្ស៊ី​ត្រូវ​ផ្គត់ផ្គង់​ជា​ចម្បង​តាម​ផ្លូវដែក។ ដូច្នេះជាដំបូងវាជាការចាំបាច់ត្រូវធ្វើអោយខូចខ្សែផ្លូវដែកជាមុនសិន។ហើយការខូចខាតត្រូវតែធ្ងន់ធ្ងរទើបអាចចំណាយពេលជាច្រើនខែដើម្បីជួសជុលវា។ យើងអាចដឹងច្បាស់ជាមុនថាប្រព័ន្ធ M142 HIMARS របស់អាមេរិកអាចបំផ្លាញស្ពាន Crimean បានបើមើលលើស្ថានភាពបច្ចុប្បន្ន។ព្រេាះវាមាន​សមត្ថភាពអាច​បាញ់​មី​ស៊ី​ល​បានដោយកំលាំងខ្លាំងក្លាក្នុងរយៈ​ចម្ងាយ​ជាង៣០០គីឡូម៉ែត្រ​។សព្វាវុធនេះត្រូវបានសន្មត់ថានឹងមកដល់ដៃអ៊ុយក្រែនលឿនបំផុតប្រហែលជានៅខ្ទង់ដើមរដូវក្តៅឆ្នាំ 2022នេះផង។ ហើយនៅមានចំនុចមួយទៀតត្រូវពិចារណា។ អាមេរិក​បាន​ស្នើ​ឲ្យ​យោធា​អ៊ុយក្រែន​ហាម​វាយប្រហារ​មកលើ​បូរណភាពដែនដីរបស់រុស្ស៊ីដើម្បី​កុំ​ឲ្យ​រុស្ស៊ី​មាន​ការ​ពុះពោរកញ្ជ្រោលឡើង។ធ្វើអោយយើងដាក់សំណួរឡើងថាតើស្ពាន Crimean ស្ថិតនៅលើដែនដីរបស់នរណាអោយប្រាកដ?បើនៅឯ​ម្ខាង​​ជាប់​នឹង​ទឹកដី​រុស្ស៊ី ហើយ​ម្ខាង​ទៀត​ជាប់​នឹងឧបទ្វីប​គ្រីមៀ។ឧបទ្វីបគ្រីមៀត្រូវបានទទួលស្គាល់ដោយសហគមន៍លោកខាងលិចថាជាដែនដីរបស់អ៊ុយក្រែន។យើងមានតែត្រូវរង់ចាំមើលថាតើយោធាអ៊ុយក្រែនអាចអនុវត្តផែនការរបស់ពួកគេបានដែរឬទេ។តើអ្នកគិតថាយោធាអ៊ុយក្រែននឹងអាចសម្រេចបានគោលដៅនេះទេ ហើយលោកពូទីនអាចនឹងមានប្រតិកម្មបែបណាចំពោះការបំផ្លាញស្ពាន Crimean នេះ? 


ថ្ងៃពុធ, 03 ខែសីហា 2022 13:48  BeeTube News

Tags: ukraine russia