Newsweek-
រុស្សីបានអះអាងថាការចរចាដែលកើតមានឡើងនៅតួរគីក្នុងសប្តាហ៍នេះបានទទួលលទ្ធផលដោយមានការជឿនលឿនគួរឲ្យកត់សំគាល់ និងបានអះអាងថារឿងអធិបតេយ្យភាពជាតិនៅ ក្នុងតំបន់ Crimea និង Donbas ត្រូវបានដោះស្រាយ។ ទោះជាយ៉ាងណា ការអះអាងនេះត្រូវបានច្រានចោលភ្លាមៗដោយមន្ត្រីអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov បាននិយាយកាលពីថ្ងៃពុធថា លោកជឿថាអ៊ុយក្រែនបានយល់ពីភាពចាំបាច់របស់ប្រជាជាតិ ក្នុងការធ្វើមិនឲ្យក្លាយទៅជា ប្រទេសគ្មាននុយគ្លេអ៊ែរ គ្មានបក្សម្ព័ន្ធ និងជាប្រទេសដែលមិនចូល NATO។
លោកបាននិយាយផងដែរថា រឿង Crimea និង Donbas តំបន់២ដែលប្រទាញប្រទង់គ្នានៅក្នុងអ៊ុយក្រែនប៉ុន្មានឆ្នាំនេះ ត្រូវបានដោះស្រាយ ។ "Lavrov បានចង្អុលបង្ហាញនូវការយល់ខុសនៃដំណើរការចរចារ" អ្នកនាំពាក្យក្រសួងការបរទេស អ៊ុយក្រែន Oleg Nikolenko បានឆ្លើយតប ។ រឿង Crimea និង Donbas នឹងត្រូវដោះស្រាយជារៀងរហូតបន្ទាប់ពីអ៊ុយក្រែនធ្វើឲ្យមានឡើងវិញនូវអធិបតេយ្យភាពរបស់ខ្លួនលើតំបន់ទាំង២នេះ។ ក្នុងអម្លុងពេលនៃការជជែកនៅក្រុង Istanbul ប្រតិភូរបស់អ៊ុយក្រែនបានបង្ហាញនូវសំណើរសុំពីរបៀបដើម្បីសម្រេចនូវគោលបំណងនេះ។
ការចរចាបានកើតឡើងនៅក្នុងប្រទេសតួរគី ដែលមន្ត្រីអាមេរិកនិងអ៊ុយក្រែនមានការប្រុងប្រយ័ត្នចំពោះពាក្យសំដីដែលប្រឆាំងទៅនឹងរុស្សី ខណៈដែលពាក្យសំដីថាអញ្ចេះថាអញ្ចុះ ឬក៏ការតាំងចិត្តដើម្បីកាត់បន្ថយនូវកងកម្លាំងយោធាក្នុងតំបន់ខណៈដែលការចរចាកំពុងតែដំណើរការ។ ប្រធានាធិបតី Joe- Bide និង VoloZelensky រៀងខ្លួនៗ បានបញ្ជាក់នូវការសង្ស័យចំពោះការអះអាងដែលថាកងកម្លាំងរុស្សី ត្រូវបានដកចេញនូវផ្នែកខ្លះកាលពីថ្ងៃអង្គារ៍ ខណៈដែលលោកទាំង២ បាននិយាយដាច់ដោយឡែកពីគ្នាថា ពួកគេមិនមានហេតុផលច្រើនដើម្បីជឿទុកចិត្តលើសំដីរបស់មន្ត្រីរុស្សី។
មុនពេលចាប់ផ្តើមការចរចារដោយចំពោះមុខ មន្ត្រីរុស្សីបាននិយាយថា “មិនមានការរីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់បានជោគជ័យឬក៏ទម្លុះភាពទាល់ច្រកបានកើតឡើងនៅក្នុងការចរចាទេចាប់តាំងតែពីដើមរហូតមកដល់ពេលនេះ” យើងនឹងមិនអាច ព្យាករណ៍អំពីការរីកចម្រើននៅក្នុងការកំណត់ពេលណាមួយទេ ប៉ុន្តែប្រាកដណាស់ សេចក្តីសម្រេចនឹងដើរទៅមុខជាមួយនឹងការជជែកដោយចំពោះមុខវាមានសារៈសំខាន់ណាស់។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmytry Peskov បាននិយាយកាលពីថ្ងៃច័ន្ទថា “ឥឡូវនេះយើងមិនចង់ឲ្យមានគោលនយោបាយក្នុងការបញ្ចេញនូវសេចក្តីលំអិតនៃការជជែកនោះទេ ព្រោះវានាំឲ្យមានការប៉ះពាល់ដល់ការចរចារ”។