Newsweek-
ការទម្លុះទម្លាយដោយកងកម្លាំងទីក្រុង Kyiv ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពរុស្សីនៅ Kherson ភាគខាងត្បូង ជិតឈានដល់ចំណុចសំខាន់ដែលផ្គត់ផ្គង់ទឹកសម្រប់ Crimea ដែលនឹងធ្វើឲ្យមានហានិភ័យដល់ការគ្រប់គ្រងរបស់ទីក្រុងមូស្គូនៃឧបទ្វីបដែលបានភ្ជាប់យកកាលពីឆ្នាំ២០១៤។ គេហទំព័ររបស់យោធា (Land net) បានបង្ហោះនៅក្នុងសប្តាហ៍នេះថាកងកម្លាំងអ៊ុយក្រែនបានកំពុងតែវាយលុកទៅកាន់តំបន់ភាគខាងត្បូងឆ្ពោះទៅកាន់ NovaKakhova បន្ទាប់ពីបានចូលកាន់កាប់ទីតាំងជាច្រើនខណៈដែលពួកគេកំពុងរុលទៅមុខឆ្ពោះទៅកាន់ទីក្រុង Kherson។ រឿងនេះក៏បានបង្ហោះឡើងវិញដោយ New Voice ដោយអ្នកកាសែត អ៊ុយក្រែន Euan McDonal ផងដែរ។
លោកបានសរសេរថា Nova Kakhovka វាជាគោលបំណងដ៏សំខាន់មួយ ដែលជាក្បាលទឹកព្រែកជីកដែលផ្គត់ផ្គង់ទឹកដល់ទឹកដីអ៊ុយក្រែនដែលកាន់កាប់ដោយរុស្សីនៅ Crimea ដែលបានផ្តល់ទឹកយ៉ាងច្រើន។ ហើយក៏មានស្ថានីយឋាមពលអគ្គីសនីនិងទំនប់ទឹកផងដែរ។ Nova Kakhovka មានខ្សែរទឹកហូរដែលជាប្រភពទឹកនៃព្រែកជីក Crimea ខាងជើង (NCC) ដែលផ្គត់ផ្គង់ទឹកស្រស់ដល់ Crimea។ មន្ត្រីលោកខាងលិចបាននិយាយថា អ៊ុយក្រែនបានកាន់កាប់នៃទំនាក់ទំនងរវាងគ្នានិងគ្នាដូចនេះវាគីជាការវិវត្តិន៍ដ៏សំខាន់នៅក្នុងសង្រ្គាម។ "ខ្ញុំជឿជាក់ថាកងកម្លាំងអ៊ុយក្រែននឹងព្យាយាមដើម្បីប្លុក NCC បើសិនជាពួកគេបានចូលកាន់កាប់កន្លែងនោះ"។ Alla Hurska អ្នកវិភាគនៅមូលនិធិ Jamestown បានប្រាប់ Newsweek ។
លោកស្រីបាននិយាយថា ព្រែកជីកនោះគឺវាអាស្រ័យទៅតាមរដូវនិងបានហូរចាប់តាំងពីខែមិនារហូតដល់ខែវិច្ឆិការ នៅពេលដែលណាដែលមានការចាំបាច់ត្រូវបិទទឹកមិនឲ្យហូរដើម្បីការពារបញ្ហាបច្ចេកទេស។ "នេះគឺជារឿងយុទ្ធសាស្ត្រដ៏សំខាន់ ខ្ញុំចង់និយាយគេនឹងអាចបិទទឹកមិនឲ្យហូរ" លោកស្រីនិយាយ និងក្នុងករណីដែលអាចមានជោគជ័យនៅក្នុង Crimea ។ អ៊ុយក្រែននឹងត្រូវការត្រួតពិនិត្យនិងជួសជុលប្រព័ន្ធទាំងមូលនៃ NCC មុនពេលដែលអនុញ្ញាតិឲ្យទឹកហូរ លោកស្រីបានបន្ថែម។ រហូតដល់ឆ្នាំ២០១៤ ព្រែកជីកបានផ្តល់ឲ្យឧបទ្វីបនូវទឹកច្រើនជាង ៨០%នៃចំនួនទឹកទាំងអស់។ ភាគច្រើននៃសេចក្តីត្រូវការគឺសម្រាប់កសិកម្ម ចាប់តាំងពីទីក្រុងមូស្គូបានភ្ជាប់យក Crimea។
ការផ្គត់ផ្គង់ទឹកនៅក្នុងឧបទ្វីបនេះ ពឹងពាក់អាស្រ័យតែមួយលើការបម្រុងទឹកនៅខាងក្នុង តែពុំអាចគ្រប់គ្រាន់នោះទេ។ អស់រយៈពេលជាង៨ឆ្នាំមកហើយ Crimea មានការហូរចូលនៃចំនួនប្រជានពីផ្នែកដ៏ទៃទៀតនៃរុស្សីនិងការរៀបចំជាមូលដ្ឋានយោធាផងដែរ ដែលបានបន្ថែមនូវសម្ពាធក្នុងការប្រើប្រាស់ទឹក Hurska បាននិយាយ។ ការធានានូវទឹកសម្រាប់ Crimea ស្ថិតនៅក្នុងចំណោមផែនការដែលមាន៤ចំណុច ដែលបានផ្តល់ជាយោបល់ដោយ ស្ថាបនិក Tesla លោក Elon Musk ដែលបានធ្វើឲ្យទីក្រុង Kyiv មានការខឹងសម្បារចំពោះសំណើរសុំដើម្បីអនុញ្ញាតិឲ្យឧបទ្វីបនេះស្ថិតនៅក្រោមការត្រួតត្រារបស់រុស្សីដើម្បីបញ្ចប់សង្រ្គាម។