Newsweek-
បើយោលទៅតាមរបាយការណ៍ពី NATO រុស្សីបានដកយន្តហោះចម្បាំងចេញពីមូលដ្ឋានទ័ពអាកាសនៅ Crimea បន្ទាប់ពីមានការសង្ស័យថាមានការវាយប្រហារជាបន្តបន្ទាប់ជាច្រើនលើកច្រើនគ្រាពីអ៊ុយក្រែន។ សង្រ្គាមរវាងអ៊ុយក្រែននិងរុស្សីក្នុងពេលថ្មីៗនេះបានកន្លងទៅអស់រយៈពេល៦ខែដែលមិនបានសញ្ញាថានឹងបញ្ចប់នៅពេលណាឡើយ។ ទោះជាយ៉ាងណាក៏ដោយ បើយោលទៅតាម Business insider របស់អាល្លឺម៉ង់បានរាយការណ៍ថា រុស្សីបានយកចេញនូវយន្តហោះចម្បាំងចំនួន១០គ្រឿងពីមូលដ្ឋានអាកាសនៅ Crimea វិលត្រឡប់ចូលទៅក្នុងប្រទេសរុស្សីវិញ។ Business insider អាល្លឺម៉ង់បានឃើញសេចក្តីរាយការណ៍ជាសម្ងាត់របស់ NATO ដែលបានរាយការណ៍លអិតពីស្ថានភាពនោះ។
Crimea ដែលប្រទេសភាគច្រើនទទួលស្គាល់ថាជាប្រទេសអ៊ុយក្រែន ប៉ុន្តែដែលបានកាន់កាប់ដោយរុស្សីចាប់តាំងពីឆ្នាំ២០១៤ បានរងគ្រោះដោយការវាយប្រហារនៅក្នុងប៉ន្មានសប្តាហ៍ថ្មីៗនេះ។ អ៊ុយក្រែនបានពន្លយថារឿងទាំងអស់នេះនឹងបន្ទៅទៀតដោយគ្មានការអះអាងនូវការទទួលខុសត្រូវ។ ការវាយប្រហារបានធ្វើឡើងដោយអាវុធដែលមានចម្ងាយឆ្ងាយនិងដ្រូនដែលបានបាញ់ឆ្ពោះទៅរកមូលដ្ឋានអាកាសនិងចំណតដឹកជញ្ជូនឃ្លាំងស្តុកភ័ស្តុភារនិងមជ្ឍមណ្ឌលបញ្ជាការ។ការវាយប្រហារបានបង្ករឲ្យមានការជ្រួលច្របល់និងស្លន់ស្លោក្នុងចំណោមជនជាតិរុស្សីនៅក្នុង Crimea និងលើកទឹកចិត្តជនជាតិអ៊ុយក្រែន។
នៅថ្ងៃទី៩ខែសីហា មូលដ្ឋានទ័ពអាកាស Saky នៅកោះខាងលិច Crimea ត្រូវបានរងការវាយប្រហារនិងញាប់ញ័រដោយស្នូរផ្ទុះយ៉ាងហោចណាស់ចំនួន១២គ្រាប់ និងខ្លះត្រូវបានថតសម្លេងដោយទេសចររុស្សីដែលនៅក្បែរនោះក្នុងកន្លែងកំសាន្តឆ្នេរសមុទ្ទ។ បន្ទាប់ពីមានការវាយប្រហារ រូបភាពតាមផ្កាយរណបបានបង្ហាញនូវការខូចខាតនៅពាសពេញក្នុងមូលដ្ឋានអាកាសនោះ។ រូបភាពខ្លះបានបង្ហាញឲ្យមានការភ័យខ្លាច ដែលរដ្ឋាភិបាលអ៊ុយក្រែនបានទូន្មានអ្នកទេសចររុស្សីកុំឲ្យទៅដើរលេងកំសាន្តនៅក្នុង Crimea។ បើយោលទៅតាមឯកសាររបស់ NATO “រុស្សីទំនងជាជាធ្វើការបំបែកនៃកងកម្លាំងអាកាសនៅក្នុង Crimea ដើម្បីការពារការវាយប្រហារបន្ថែមទៀតដោយអ៊ុយក្រែន”។
សេចក្តីរាយការណ៍បានបន្ថែមទៀតថាយន្តហោះចម្បាំងទាំង១០គ្រឿងដែលបានបញ្ជូនចេញទៅកាន់រុស្សីរួមបញ្ចូលទាំងយន្តហោះប្រយុទ្ធចំនួន៦គ្រឿងទៀត SU-35sនិង៤គ្រឿងនៃ MIG-31BM ដែលជាជាយន្តហោះសំរាប់ស្ទាក់មុខយន្តហោះសត្រូវ។ដែលជាការប៉ាន់ប្រមាណ យន្តហោះរុស្សីចំនួន៣២គ្រឿងបានស្ថិតនៅទីនោះនៅឡើយ ដែលភាគច្រើនគឺជា ប្រភេទ SU-27។នៅក្នុងដើមសប្តាហ៍នេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្តេជ្ញាចិត្តនឺងវាយយកCrimeaពីកណ្តាប់ដៃរបស់រុស្សីមកវិញ។លោកក៏បាននិយាយផងដែរថា សង្រ្គាមនឹងបញ្ចប់ជាមួយនឹងCrimea ខណៈដែលលោកបានធ្វើសុន្ទរកថាប្រកបដោយសុទដ្ឋិនិយមអំពីសង្រ្គាមដែលកំពុងតែបន្ត៕