BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការហ៊ានវាយប្រហារទៅលើ Crimea នាំឲ្យមានផលប៉ះពាល់ខាងចិត្តសាស្ត្រទៅលើកងទ័ពរុស្សី សេចក្តីរាយការណ៍

ថ្ងៃអាទិត្យ, 21 ខែសីហា 2022 10:18  គុន ច័ន្ទរដ្ឋា

photo_2022-08-21_09-59-35

Insider-

ការវាយប្រហាររបស់អ៊ុយក្រែនទៅលើ Crimea កំពុងតែមានផលប៉ះពាល់ផ្នែកចិត្តសាស្ត្រនិងប្រតិបត្តិការណ៍ទៅលើកងទ័ពរុស្សី មន្ត្រីលោកខាងលិចបាននិយាយប្រាប់អ្នកកាសែត បើយោលទៅតាម BBC។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការវាយប្រហារជាបន្តបន្ទាប់បានអនុវត្តិន៍ទៅលើ Crimea រួមបញ្ចូលទាំងការផ្ទុះនៅមូលដ្ឋានអាកាសនៅឯ Saki ការផ្ទុះនៅឃ្លាំងគ្រាប់ជាបន្តបន្ទាប់ និងការចោទប្រកាន់ជាច្រើនទៀតថាជាការប្រហារដោយដ្រូនទៅលើ Sevastopol។ កាលពីថ្ងៃសៅរ៍ រូបភាពវីឌីអូដែបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ហាក់ដូចជាបង្ហាញនូវផ្សែងដែលបានសាយភាយចេញពីការវាយប្រហារថ្មីៗដោយដ្រូនទៅលើសមុទ្រខ្មៅដែលជាទីបញ្ជាការរបស់មូលដ្ឋាននាវានៅ​ Sevastopol ។

មន្ត្រីអ៊ុយក្រែនបានជៀសវាងមិនបញ្ជាក់អះអាងនូវការទទួលខុសត្រូវជាសាធារណៈចំពោះការវាយប្រហារទាំងអស់ ប៉ុន្តែបានយល់ព្រមទទួលខុសត្រូដោយស្ងៀមស្ងាត់។​ មន្ត្រីអ៊ុយក្រែនម្នាក់ដែលមិនបញ្ចេញឈ្មោះ បានប្រាប់​ New York Times ថាអង្គភាពយោធាអ៊ុយក្រែនពិសេសដែលនៅពីក្រោយខ្សែរត្រៀមជួរមុខរបស់រុស្សី គឺជាអ្នកទទួលខុសត្រូចំពោះការវាយប្រហារនៅ​ Saki។ ការវាយប្រហារនេះវាអាចជាការងាររបស់អ៊ុយក្រែន ដែលបានហាត់ហ្វឹកហ្វឺនយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករពិសេសរបស់កងទ័ពសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៤ កាសែត Insider បានរាយការណ៍។ Crimea គឺជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ការឈ្លានពានរបស់រុស្សីទៅលើភាគខាងត្បូងនៃអ៊ុយក្រែន។

មន្ត្រីបស្ចឹមប្រទេស ដែលបាននិយាយទៅកាន់ប្រព័ន្ធផ្ស័ព្វផ្សាយដោយមិនបញ្ចេញនូវសាវតាររបស់ខ្លួន បាននិយាយថា ការវាយប្រហារនោះបានធ្វើឲ្យកងនាវារុស្សីនៅក្នុងសមុទ្រខ្មៅធ្លាកា់រចុះទន់ខ្សោយ ដែលធ្វើឲ្យយន្តហោះប្រយុទ្ធរបស់គេលែងបានធ្វើសកម្មភាព BBC បានរាយការណ៍។ កងនាវាដែលមានការពេញចិត្តយ៉ាងខ្លាំងកាលពីពេលមុនក៏បានរងការខូចខាតនិងបាត់បង់នូវនាវារបស់ខ្លួនដោយសារតែអ៊ុយក្រែន រួមបញ្ចូលទាំងការលិចនូវនាវា Moskva នៅក្នុងខែមេសា។ ការដែលទទួលបាននូវការវាយបកត្រឡប់មកវិញនោះ បានបង្ខំឲ្យនាវារុស្សីធ្វើការសម្របសម្រួលដើម្បីការពារខ្លួន​ មន្ត្រីបាននិយាយ។

រុស្សីបានតភ្ជាប់ឧបទ្វិប Crimea ពីអ៊ុយក្រែនតាំងពីឆ្នាំ ២០១៤ នៅពេលដែលសហគមន៍អន្តរជាតិភាគច្រើនបានពិចារណារថាជារឿងខុសច្បាប់។ រហូតមកទល់នឹងខែសីហា Crimea ត្រូវបានគេពិចារណារថា Crimea ស្ថិតនៅឆ្ងាយ ដែលអ៊ុយក្រែនមិនអាចនឹងវាយប្រហារបាន មន្ត្រីបាននិយាយតាមរយៈ BBC។ ការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាស Saki កាលពីថ្ងៃទី៩ខែសីហា ដែលបានបំផ្លាញយន្តហោះចំបាំងចំនួន៨គ្រឿង បានបណ្តាលឲ្យទេសចររុស្សីគេចចេញពីឧបទ្វីបនោះ និងជាចិត្តសាស្ត្រមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ទីក្រុងមូស្គូ មន្ត្រីបាននិយាយប្រាប់ BBC។


ថ្ងៃអាទិត្យ, 21 ខែសីហា 2022 10:18  គុន ច័ន្ទរដ្ឋា