DW-
រុស្សីបានទទួលស្គាល់ថាការផ្ទុះឃ្លាំងគ្រាប់នៅឃ្លាំងយោធានៅក្នុងតំបន់ Dzankoy ក្នុង Crimea គឺបណ្តាលមកពីការធ្វើវិទ្ធង្សនា បើតាមព័ត៌មានចុងក្រោយរបស់ DW។ ក្រសួងការពារប្រទេសរុស្សីកាលពីថ្ងៃអង្គារបាននិយាយថាវិទ្ធង្សនាស្ថិតនៅពីក្រោយការផ្ទុះនៅឯឃ្លាំងនៅក្នុង Dhankoy នៃតំបន់ Crimea ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍។ ក្រសួងបាននិយាយថាការខូចខាតនេះ វាស្ថិតនៅក្នុងកន្លែងរបស់ជនស៊ីវិល។ រួមបញ្ចូលទាំងចរន្តភ្លើង រោងចក្រឋាមពល ផ្លូវរថភ្លើងនិងអគាររបស់ប្រជាពលរដ្ឋប៉ុន្តែបាននិយាយថា មិនមានអ្នកណាបានរងគ្រោះនោះទេនៅក្នុងឧប្បទ្ទវហេតុកាលពីថ្ងៃអង្គារព្រឹក។
"វិធានការណ៍ដ៏ចាំបាច់ត្រូវបានធ្វើឡើងដើម្បីលុបបំបាត់នូវផលវិបាកនៃវិទ្ធង្សនានោះ" ក្រសួងបានបាននិយាយ ព្រមទាំងបានបន្ថែមនៅក្នុងពេលថ្មីៗនេះទៀតថា អគ្គីភ័យបានកើតឡើងដោយសារការផ្ទុះនោះ នៅប្រហែលជាម៉ោង៦,១៥នាទី ម៉ោងនៅក្នុងស្រុកនៅក្នុងភូមិ Maystoye ដែលបានបណ្តាលឲ្យឃ្លាំងគ្រាប់បានផ្ទុះឡើង។ រូបភាពដែលបានបង្ហោះនៅតាមប្រព័ន្ធផ្ស័ព្វផ្សាយសង្គម បានបង្ហាញនូវភ្លើងយ៉ាងខ្មួលខ្មាញ់ដែលបានផ្ទុះឡើងនៅកន្លែងដែលមានផ្សែងខ្មៅឆេះយ៉ាងខ្មួលខ្មាញ់ឡើងទៅលើ។ ផ្សែងខ្មៅក៏ត្រូវបានគេមើលឃើញក្រោយមកកាលពីថ្ងៃអង្គារ៍នៅឯមូលដ្ឋានយោធានៅជិតជំរកនៃ Gvareyskoye ក្នុងកន្លែងដែលរុស្សីកាន់កាប់ក្នុង Crimea កាសែត Kommersant បានរាយការណ៍។
កាលពីដើមខែនេះ ការខូចខាតយ៉ាងធំ នៅឯមូលដ្ឋានទ័ពអាកាសរុស្សីបានទាក់ទាញឲ្យមានការចាប់អារម្មណ៍ពីអន្តរជាតិ។ រុស្សីបានបញ្ជាក់ពីមូលហេតថា ការផ្ទុះនេះវាបណ្តាលមកពីផ្ទុះឃ្លាំងគ្រាប់។ អ្នកជំនាញខ្លះបានជំទាស់ថាវាទំនងជាមានការវាយប្រហារ ដោយសារការវិនិច្ឆ័យទៅតាមរូបភាពនៃផ្កាយរណបដែលបង្ហាញពីការខូចខាតនោះ អ៊ុយក្រែនមិនបានអះអាងការទទួលខុសត្រូវនោះទេ ប៉ុន្តែបានស្វះស្វែងរកដើម្បីជំរះនូវការសង្ស័យលើការអះអាងរបស់រុស្សីនៅក្នុងព្រឹត្តិការណ៍នោះ។រុស្សីបានភ្ជាប់យក Criemea នៅក្នុងឆ្នាំ២០១៤ ភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលដែលនិយមរុស្សីនៅក្នុងទីក្រុង Kyiv ត្រូវបានផ្តួលរំលំដោយការបះបោរដោយមានប្រជាប្រីយ៍ភាពមួយ។
ក្រុមប្រតិបត្តិករអ៊ុយក្រែនបានអះអាងថា ក្រុមដែលវាយលុកប្រព័ន្ធអាំងទែរណែតដែលមានមូលដ្ឋាននៅរុស្សីបានរៀបចំការវាយប្រហារមួយដ៏ធំ ដែលមានរយៈពេល៣ម៉ោងមកលើវ៉ែបសាយរបស់ខ្លួនកាលពីថ្ងៃអង្គារ ប៉ុន្តែមិនបានបណ្តាលឲ្យមានការខូខចខាតដ៏ធំដុំឬមានបញ្ហាអ្វីនោះទេ។ កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២២ វាជាការវាយប្រហារដ៏ធំមកលើប្រព័ន្ធវ៉ែបសាយរបស់អ៊ុយក្រែន ចាប់តាំងពីមានការឈ្លានពានរបស់រុស្សី ដែលកើតមានឡើងប្រឆាំងទៅនឹង Energoatom របស់វ៉ែបសាយ ប្រតិបត្តិករបាននិយាយ ថាវ៉ែបសាយរបស់អ៊ុយក្រែនត្រូវបានវាយប្រហារពីទឹកដីរបស់រុស្សី។