The Guardian-
យ៉ាងហោចណាស់យន្តហោះចម្បាំងរុស្សីចំនួន៨គ្រឿងត្រូបានបង្ហាញថា បានខូចខាតនិងបំផ្លាញនៅក្នុងការវាយប្រហារថ្មីៗនេះទៅលើមូលដ្ឋានអាកាស Saky ក្នុង Crimea បើយោលទៅតាមការបង្ហាញថ្មីៗតាមរូបភាពផ្កាយរណបដែលបានបញ្ចេញ ផ្ទុយទៅវិញរុស្សីបានអះអាងថាគ្មានយន្តហោះ១គ្រឿងណាត្រូវបានខូចខាតនោះទេ។ កាលពីល្ងាចថ្ងៃពុធកងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់យន្តហោះរុស្សីចំនួន៩គ្រឿងត្រូវបានបំផ្លាញនៅនឹងដីបន្ទាប់ពីការផ្ទុះកាលពីថ្ងៃអង្គារ៍នៅឯមូលដ្ឋានអាកាស Sakay ដែលរុស្សីបាននិយាយថាបានសម្លាប់មនុស្សម្នាក់ របួស១៤នាក់និងបំផ្លាញផ្ទះជាច្រើនខ្នង។
ទីក្រុង Kyiv មិនបានបញ្ជាក់នូវការអះអាងទទួលខុសត្រូវជាផ្លូវការលើការវាយប្រហារនេះទេ ទោះបីជាបានធ្វើដូច្នេះជាឯកជន ខណៈដែលទីប្រឹក្សារលោកប្រធានាធិបតី Volodymyr Zelensky បានផ្តល់យោបល់ថាក្រុមជីវពលអាចនឹងមានការពាក់ព័ន្ធ។ Zelensky ខ្លួនឯងបាននិយាយយោងទៅរកការវាយប្រហារនៅក្នុងសុន្ទរកថារបស់លោកកាលពីល្ងាចថ្ងៃពុធ "នៅក្នុងតែរយៈពេលតែមួយថ្ងៃ ពួកឈ្លានពាន បានបាត់បង់យន្តហោះប្រយុទ្ធ១០គ្រឿង ៩គ្រឿងនៅក្នុង Crimea និង១គ្រឿងទៀតនៅ Zaporizhzhia" លោកនិយាយ "ពួកឈ្លានពានក៏បានរងគ្រោះផងដែរនូវការបាត់បង់ឃ្លាំងរថពាសដែកនិងឃ្លាំងគ្រាប់"។
រុស្សីបានព្យាយាមស្វែងរកច្រានចោលនូវការវាយប្រហារនេះ ដោយប្រកែកថាមិនមានយន្តហោះណាខូចខាតទេក្នុងការផ្ទុះនេះ និងបានសារភាពថាមានតែគ្រាប់យន្តហោះជាច្រើនដែលបានផ្ទុះនៅក្នុងឃ្លាំងនាមូលដ្ឋាននោះ។ ទោះជាយ៉ាងណាក៏ដោយ រូបថតតាមផ្កាយរណបដែលបានបញ្ចេញឲ្យឃើញក្នុងពេលថ្មីៗនេះបានបង្ហាញថាយន្តហោះជាច្រើននៅឯមូលដ្ឋានកងទ័ពអាកាសនៅក្នុង Novofedorivka បានប៉ើងជាមួយនឹងភ័ស្តុតាងដែលបង្ហាញថាជាលទ្ធភាពនៃការវាយប្រហារដោយមានមុខព្រួញ។ រូបភាពពីមន្ទីរពិសោធន៍នៃសកលលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបង្ហាញនូវទីតាំងដ៏ធំដែលមានផ្លូវយន្តហោះសំរាប់ចុះឡើងនិងសាកសពយន្តហោះជាច្រើនរណូករណែល។
រូបភាពត្រូវបានថតដោយប្រតិបត្តិករផ្កាយរណបឯកជននៅប្រហែលជាម៉ោង៨ព្រឹកនៅថ្ងៃទី៩ខែសីហា ដែលប្រហែលជា៤ម៉ោងមុនការវាយប្រហារ និងប្រហែលជាម៉ោង៤និង៤០នាទីនៅថ្ងៃទី១០ខែសីហា បានបង្ហាញថាយ៉ាងហោចណាស់ក៏មានយន្តហោះចម្បាំងចំនួន៨គ្រឿងបានចតនៅខាងក្រៅត្រូវបានខូចខាតឬក៏បំផ្លាញ។រូបថតពីមុននិងក្រោយគឺជាការបញ្ជាក់ជាឯករាជ្យថាប្រាកដមែននូវការខូចខាតនៅឯមូលដ្ឋាននោះ ដែលជម្រុញឲ្យមានសំណួរអំពីតើទីកន្លែងដែលស្ថិតនៅចម្ងាយប្រហែល១០០ម៉ាយពីសមរភូមិមុខ អាចនឹងមានការវាយប្រហារដោយរបៀបណា? ។ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស Ben Wallace បានប្រាប់ BBC ថា UK កំពុងតែព្យាយាមស្វែងរកការពិតអំពីការផ្ទុះនៅក្នុងមូលដ្ឋានទ័ពអាកាសនេះ។