Sophia, Bulgaria-AP
មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី ប៊ុលហ្គារី Rumen Radev បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងអាណត្តិទី២របស់លោក, លោកបានធ្វើការរិះគន់ប្រទេសជាដៃគូរសំខាន់របស់ខ្លួនគឺ NATO កាលពីថ្ងៃច័ន្ទ ដែលពាក្យសំដីរបស់លោកចង់និយាយអំពីឋានះតាមផ្លូវច្បាប់នៃឧបទ្វីប Crimea ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតអាមេរិកនៅក្នុងប្រទេស ប៊ុលហ្គារី បានសំដែងនូវកង្វល់យ៉ាងខ្លាំង ទៅលើការធ្វើអត្ថាធិប្បាយថ្មីៗរបស់លោក ដែលនិយាយយោងទៅកាន់ Crimea ថាជារបស់រុស្សី។
ឧបទ្វីបនេះត្រូវបានតភ្ជាប់ដោយរុស្សី យកចេញពីអ៊ុយក្រែននៅក្នុងឆ្នាំ២០១៤ ដែល NATO និងសហគមន៍អឺរ៉ុបនៅតែពិចារណាថា នៅតែជាផ្នែកមួយរបស់អ៊ុយក្រែន។ នៅក្នុងកិច្ចពិភាក្សារជាមួយគូរប្រជែងរបស់លោកដែលជាអ្នកកណ្តាលនិយមស្តាំ លោកAnastasia Gerdzhikovកាលពីថ្ងៃព្រហស្បត៍មុន Radevបាននិយាយដោយទទូចលើការមានចំណងទាក់ទងជាមួយរុស្សី ដោយបានបន្ថែមថា សហគមន៍អឺរ៉ុបគួរតែសន្ទនាជាមួយរុស្សី។ ,
“ការដាក់ទណ្ឌកម្មដោយសារតែរឿង អ៊ុយក្រែននិង Crimea វានឹងមិនបានទទូលលទ្ធផលនោះទេ” Radev បាននិយាយ, Crimea បច្ចុប្បន្នវាជារបស់រុស្សី លោកបានបន្ថែមថា “តើវាអាចទៅជាស្អីទៀត” ។ ពាក្យសំដីអស់ទាំងនេះ ជំរុញឲ្យនាមការតវ៉ាប្រឆាំងពីរដ្ឋាភិបាលអ៊ុយក្រែន។ “សហរដ្ឋអាមេរិក, G-7, សហគមន៍អឺរ៉ុប និង NATO ទាំងអស់គ្នាច្បាស់លាស់ណាស់ និងបានឈរលើជំហររួបរួមគ្នាលើបញ្ហានេះ, ទោះបីជាការប៉ុនប៉ងរបស់រុស្សីក្នុងការតភ្ជាប់ និងបន្តកាន់កាប់, Crimea ជារបស់អ៊ុយក្រែន” ស្ថានទូតអាមេរិកបាននិយាយ។
“យើងទាំងអស់គ្នា រួមទាំងប៊ុលហ្គារីផងដែរ, បានប្រកាសនៅក្នុងវេទិកាប្រជុំកំពូលអំពី Crimea នៅក្នុងខែសីហាថា Crimea គឺជាផ្នែកមួយទាំងមូលរបស់អ៊ុយក្រែន ហើយយើងនឹងមិនបានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់រុស្សី ដើម្បីធ្វើឲ្យស្របច្បាប់នូវការចាប់យក និងកាន់កាប់ដោយខុសច្បាប់នៃឧបទ្វីបនេះ” សេចក្តីថ្លែងការណ៍បាននិយាយ។
ប៊ុលហ្គារីមានការបែងចែកចំពោះភាពស្វាមីភ័ក្ររបស់ខ្លួន, ខណៈដែលខ្លួនកំពុងនៅជាមួយ NATO និងសហគមន៍អឺរ៉ុប ប្រជាពលរដ្ឋប៊ុលហ្គារីជាច្រើននៅមានអារម្មណ៍មួយដែលមានចរិតលក្ខណៈ វប្បធម៌និងប្រវត្តិសាស្ត្រដូចរុស្សី។ ប្រទេសនៅសមុទ្ទខ្មៅនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើឋាមពលរុស្សី ដែលនាំឲ្យមានការកើនឡើងនូវភាពតានតឹងរវាងរុស្សី និងបស្ចឹមប្រទេស៕