BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង់គ្លេសចាប់ផ្តើមជជែកក្នុងការចូលរួមជាមួយអង្គការពាណិជ្ជកម្មCPTPP

ថ្ងៃអង្គារ, 28 ខែកញ្ញា 2021 15:39  Jasmine Tea

អង់គ្លេសនឹងចូលរួមប្រជុំជាមួយនឹងសមាជិកកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វីកដើម្បីការអភិវឌ្ឍន៍ដ៏ទូលំទូលាយ (CPTPP) ។ សមាជិកទាំង១១ នៃអង្គការពណិជ្ជកម្មសេរីមួយនេះរួមមាន អូស្ត្រាលី កាណាដា ឈីលី ជប៉ុន ម៉ាលេស៊ី មុិកសុិកកូ ញូវហ្សេឡង់  ប៉េរូ សឹង្ហបុរី និងវៀតណាម។ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ Anne-Marie Trevelyan ដែលបានចូលកាន់តំណែងជំនួស Liz Truss ប៉ុន្មានសប្តាហ៍មុននេះនៅក្នុងការរុះរើគណរដ្ឋមន្ត្រីបានហៅការប្រជុំនេះថាជា "ប្រវត្តិសាស្រ្តនៃការធ្វើដំណើររបស់យើងទៅកាន់ CPTPP" ។

ចក្រភពអង់គ្លេសបានដាក់ពាក្យសុំចូលជាសមាជិកនៃអង្គការនេះចាប់តាំងពីខែកុម្ភះ ហើយអង្គការនេះបាននិយាយនៅខែមិថុនាថាដំណើរការអាចនឹងចាប់ផ្តើម ។ សមាជិកដ៏ទៃទៀតបានជួបគ្នាកាលពីពេលមុនដើម្បីជជែកអំពីការដាក់ពាក្យសុំចូលរួមប៉ុន្តែការប្រជុំកាលពីថ្ងៃអង្គារ៍គឺជាការប្រជុំលើកទី១ដែលពាក់ព័ន្ធនឹងអង់គ្លេសដែរដែលវានឹងក្លាយទៅជាគ្រឹះសំរាប់ការចូលរួមរបស់អង់គ្លេសទៅក្នុងប្លុកនេះខណៈដែលអ្នកស្រី Trevelyan បាននិយាយថាវាជាទំនាក់ទំនងដែលផ្តល់ឲ្យប្រទេសឈានទៅមុខជាមួយនឹងមិត្តភ័ក្តិចាស់ៗនិងប្រទសខ្លះក្នុងពិភពលោកដែលកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ច។

លោកស្រីបានបន្តទៀតថា "ការចូលរួមជាមួយដៃគូរដែលមានកំរិតខ្ពស់វានឹងផ្តល់នូវឱកាសសំរាប់អ្នកធ្វើការនាំចេញនិងអ្នកផ្តល់សេវាកម្មរបស់អង់គ្លេស ព្រមទាំងជួយអ្នកឆ្នៃប្រឌិតរបស់យើងឲ្យមានគំនិតថ្មីសំរាប់បំរែបំរួលនៃទីផ្សារ"។ "ការចាប់យកឱកាសដូចនេះវាប្រាកដណាស់ថា តើអង់គ្លេសជាអ្វីនៅក្នុងពិភពលោកដែលនឹងជួយនាំមកនូវការងារដែលមានគុណភាពខ្ពស់និងវិបុលសុខនៅគ្រប់តំបន់ក្នុងបរទេសរបស់យើង" ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Penny Mordaunt ក៏នឹងទៅធ្វើទស្សនកិច្ចផងដែរនៅប្រទេស ឈីលី និង ប៉េរូ ដែលជាសមាជិកនៃអង្គការ CPTPP ។ លោកស្រីបាននិយាយផងដែរថា លោកស្រីនឹងស្វែងរកនូវទំនាក់ទំនងស៊ីជម្រៅលើផ្នែកពាណិជ្ជកម្មនិងការវិនិយោគក្នុងការជួបជាមួយនឹងរដ្ឋមន្ត្រីកសិកម្ម ឈីលី និងជួបជាមួយសមភាគី ប៉េរូ របស់អ្នកស្រីផងដែពីរឿងមុខជំនួញនៅក្នុងតំបន់។

photo_2021-09-28_09-06-09=1


 


ថ្ងៃអង្គារ, 28 ខែកញ្ញា 2021 15:39  Jasmine Tea