ប្រទេសជប៉ុន÷ ក្រសួងសុខាភិបាលជប៉ុនបានបង្ហើបឲ្យដឹងថា សមត្ថកិច្ចជប៉ុនបានជួបអ្នកឆ្លងវីរុសកូវីដ19 ប្រភេទថ្មីគឺ អីតា (ETA) ចំនួន 18 នាក់ យោងតាមការពិនិត្យមើលបឋមឃើញថាវីរុសប្រភេទ អីតា (ETA) គឺកើតមានឡើងនៅក្នុងប្រទេសជប៉ុន។
តាមពិតទៅវីរុសប្រភេទអីតា (ETA) និងកាប់ប៉ា (Kappa) នេះបានឆ្លងជាច្រើនប្រទេសរួចមកហើយ តាំងពីចុងខែធ្នូ ឆ្នាំ 2020 មកម្ល៉េះ ប៉ុន្តែរូបវានេះក៏បានបាត់ទៅវិញ។ តែថ្មីៗនេះតាមក្រសួងសុខាភិបាលរបស់ជប៉ុនបានបញ្ជាក់ឲ្យដឹងថា÷ នៅប្រទេសជប៉ុនមានអ្នកឆ្លងវីរុសប្រភេទអីតា (ETA) ចំនួន 18នាក់ ហើយកាលពីថ្ងៃទី 3 កញ្ញា ឆ្នាំ 2021 កន្លងក៏មានអ្នកឆ្លងប្រភេទកាប់ប៉ា (Kappa) ផងដែរ។
បើគិតមកត្រឹមថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2021 នេះ នៅប្រទេសជប៉ុនមានអ្នកឆ្លងវីរុសប្រភេទអីតា (ETA) ចំនួន 18នាក់ និងឆ្លងប្រភេទកាប់ប៉ា (Kappa) ចំនួន 19 នាក់។ ជាមួយគ្នានេះផងដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសជូនសាធារណ:ជន ឲ្យមានការចាប់អារម្មណ៍ចំពោះវីរុសពីរប្រភេទនេះផងដែរ និងត្រូវបង្កើនការការពារ និងយកចិត្តទុកដាក់ចំពោះ វីរុស ដោយយកចិត្តទុកដាក់បំផុត ពីព្រោះវីរុសកូវីដ-19 ប្រភេទ អីតា (ETA) និងកាប់ប៉ា (Kappa) មានការឆ្លងឆាប់រហ័សណាស់ ប្រសិនបើមានការធ្វេសប្រហែសចំពោះវីរុសទាំង 2ប្រភទេនេះ៕
អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក