ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅប្រទេសចិន ចាប់ពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ ដល់ម៉ោង ៤ៈ២២ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ មានករណីឆ្លង ជំងឺ កូវីដ ១៩ ចំនួន ២,៤៥៤,១១១ ករណី ហើយនៅក្នុងនោះមានអ្នកស្លាប់ចំនួន ១៦,០៧២ នាក់។ ម្យ៉ាងវិញទៀត គិតត្រឹមថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ ចំនួនដូសវ៉ាក់សាំងសរុបដែលបានចាក់ឲ្យប្រជាជនគឺ ៣,៤១៨,៧២៤,៩២១។
ចំណែកឯ របាយការណ៍កាលពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២២ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីចំនួន ១១៧ ដែលក្នុងនោះ ១៥ ត្រូវបាននាំចូល (៨ នៅហ្វូជាន ៣ នៅស៊ីឈួន ២ នៅក្វាងទុង និង ២ នៅក្វាងស៊ី) និង ១០២ ករណីឆ្លងក្នុងស្រុក (៤៤ នៅសៀងហៃ ៤១ នៅទីក្រុងប៉េកាំង ៧ នៅធានជីន ៥ នៅស៊ីឈួន ២ នៅជីលីន ២ នៅហ៊ីណាន និង ១ករណីទៀតនៅ ជៀងស៊ូ។ សម្រាប់ថ្ងៃម្សិលមិញ មិនមានការស្លាប់ថ្មីត្រូវបានកត់ត្រាទេ។
ទោះបីជាយ៉ាងណាក៏ដោយ វាមានផងដែរករណីឆ្លងថ្មីដែលមិនទាន់ចេញរោគសញ្ញាចំនួន ៤៧៣ ដែលក្នុងនោះ ៥៥ ជាករណីនាំចូល និង ៤១៨ ជាករណីឆ្លងក្នុងស្រុក (៣៤៣ នៅទីក្រុងសៀងហៃ ២៨ នីហ៊ីណាន ១១ នៅធានជីន ១១ នៅលីវនីង ៦ នៅទីក្រុងប៉េកាំង ៥ នៅជីលីន ៥ នៅចីជាង ៤ នៅស៊ីឈួន ៤ នៅស៊ីនជាំង និង ១ នៅជាំងស៊ី) ហើយ ២៥,៩៤៨ ករណីឆ្លងថ្មីដែលមិនទាន់ចេញរោគសញ្ញាផ្សេងទៀត កំពុងដាក់ឲ្យនៅក្រោមការតាមដានផ្នែកវេជ្ជសាស្ត្រ ដោយក្នុងនោះ ៤៣៥ករណីត្រូវបាននាំចូល។ គិតត្រឹមម៉ោង ១០ៈ០០ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ប្រទេសចិនបានកត់ត្រាតំបន់ដែលមានហានិភ័យខ្ពស់ចំនួន ៩ និងតំបន់ដែលមានហានិភ័យមធ្យមចំនួន ៤២។
ប៉ុន្តែបើយោងទៅតាមរបាយការណ៍ទើបចេញថ្មីៗរបស់ គេហទំព័រ Worldometer នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសចិនមានករណីឆ្លងសរុបគឺ ២២៣,៦០៥ ករណី ដោយមានអ្នកស្លាប់ចំនួន ៥,២២៤ និងអ្នកជាសះស្បើយចំនួន ២១៤,៦៨២។ នៅក្នុងចំនួនឆ្លងទាំងអស់នេះ ករណីឆ្លងសកម្មមាន ៣,៦៩៩ ហើយអ្នកឆ្លងបច្ចុប្បន្នដែលមានលក្ខណៈធូរស្រាលមានចំនួន ៣,៥១២ (៩៥%) និងអ្នកមានស្ថានភាពធ្ងន់ធ្ងរមានចំនួន ១៨៧ ករណី (៥%)។ចំណែកឯករណីបិទមាន ២១៩,៩០៦ ដោយករណីជាសះស្បើយមានចំនួន ២១៤,៦៨២ (៩៨%) និងអ្នកស្លាប់មានចំនួន ៥,២២៤ (២%)។