BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារាចម្រៀងរ៉េប វណ្ណដា ត្រូវបានអែបកៀនបន្ទាប់ពីក្រុមតន្រ្តីមួយ Cover បទ Hot Boy របស់ខ្លួន

ថ្ងៃព្រហស្បតិ៍, 03 ខែមីនា 2022 11:17  BeeTube News

ថ្វីត្បិតតែបទភ្លេងនិងបទចម្រៀងបែបគុណភាពខ្ពស់ហាក់នៅតែមានទីផ្សារនាពេលបច្ចុប្បន្ន ប៉ុន្តែចាប់ពីពេលលោកបាន Share ការច្រៀង Cover របស់ក្រុមអកកេសតន្ត្រី ពេជ្រ រតនៈមកអាចធ្វើអោយម្ចាស់សំនៀងដើមអែបកៀន៩ខែ១០ថ្ងៃបាន។ តាមរយៈចែករំលែករបស់លោកបានបង្ហាញអំពីការអំណរអរគុណដល់ក្រុមតន្ត្រីប្រចាំខេត្តកំពតនេះផងដែរ ដែលបានលើកយក បទចម្រៀងមួយរបស់លោក នោះគឺបទ HOT BOY បកស្រាយរ។

artworks-Pqp7VjdRobbf1wgM-pvywdQ-t500x500

មិនយូរប៉ុន្មានតារាTikTokដែលនិយមធ្វើអោយមហាជនសើចដល់រហូតហៀរទឹកភ្នែកនោះគឺ កញ្ញា ឆាឆា ឬ Chacha gone bad ហើយក៏ជាហ្វេនផ្គាប់មុខមួយរូបដែលបានចូលរួមអញ្ចើញនៅក្នុងកម្មវិធី VannDa Meet & Greet ថ្មីៗនេះផងដែរ។ការធ្វើតម្រាប់តាមVideoនៃក្រុមតន្ត្រីនោះរបស់តារាលេងទឹកមុខសាហាវឈ្នះអស់គេឯង បានធ្វើអោយមានអ្នកចូលទស្សនាចំនួន១លាននិង៣សែនទស្សនា ត្រឹមតែរយៈពេល៦ថ្ងៃតែប៉ុណ្ណោះ។

Capturechacha

អ្វីដែលកាន់តែពិសេសទៅទៀតនោះ Video របស់ឆាឆាបានធ្វើអោយ Trendingនៅតាមបណ្តាញសង្គមនាៗផងដែរ ដោយក្នុងវីដេអូនោះឆាឆាបានធ្វើទាំងជាអ្នករាំខាងក្រោយផងនិងជាអ្នកច្រៀងផងនដែលជាហេតុធ្វើអោយអ្នកទស្សនាទប់សំណើចមិនបាន។

275150421_489953689198828_1053664822557944415_n

អត្ថបទដោយ Samnang
 


ថ្ងៃព្រហស្បតិ៍, 03 ខែមីនា 2022 11:17  BeeTube News