BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការសិក្សា : Covaxin, វ៉ាក់សាំងដែលផលិតនៅឥណ្ឌាមានប្រសិទ្ធភាពខ្ពស់

ថ្ងៃសៅរ៍, 13 ខែវិច្ឆិកា 2021 08:27  គុន ច័ន្ទរដ្ឋា

Delhi-  

Covaxin ដែលជាវ៉ាក់សាំងកូវីដ-19ផលិតនៅឥណ្ឌាជាលើកដំបូង មានប្រសិទ្ធភាពខ្ពស់ និងមិនបង្ហាញនូវការព្រួយបារម្ភពីសុវត្តិភាព, បើយោលទៅតាមការសិក្សារដែលបានចេញបោះពុម្ភផ្សាយដោយកាសែតវេជ្ជសាស្ត្រ Lancet ។ Covaxin បានទទួលនូវការអនុញ្ញាតិឲ្យប្រើប្រាស់ក្នុងករណីគ្រាមានអាសន្នដោយអង្គការសុខភាពពិភពលោកកាលពីសប្តាហ៍មុន ដែលជាវ៉ាក់សាំងទី៨ដែលបានទទួលភ្លើងខៀវពីអង្គការសុខភាព។ វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់រួចជាស្រេចនៅក្នុងប្រទេសចំនួន១៧។

photo_2021-02-25_18-17-19 (2)

វ៉ាក់សាំងដែលគេបានស្គាល់ដោយសារលេខកូដ BBV152, Covaxin គឺជាវីរុសមួយដែលគ្មានសកម្មភាពដែលត្រូវគេយកទៅអភិវឌ្ឍន៍ឲ្យទៅជាវ៉ាក់សាំងកូវីដ-19ដោយក្រុមហ៊ុន Bharat Biotech ក្នុងកិច្ចប្រតិបត្តិការណ៍រួមគ្នាជាមួយនឹងក្រុមប្រឹក្សារវេជ្ជសាស្ត្រស្រាវជ្រាវឥណ្ឌានិងវិទ្យស្ថានជាតិសិក្សារអំពីវីរុស។ អង្គការសុខភាពពិភពលោក បានពិពណ៌នាថាវាមានលក្ខណៈសមស្របយ៉ាងខ្លាំងទៅនឹងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ហើយតម្រូវការនៃការទុកដាក់ក៏មានលក្ខណៈងាយស្រួល។

វ៉ាក់សាំងខ្លះដែលបានអនុញ្ញាតិត្រូវតែទុកដាក់ថែរទាំនៅក្នុងសីតុណ្ហភាពទាបបំផុត ដែលនាំឲ្យមានការពិបាកក្នុងការដឹកជញ្ជូននិងបញ្ហាតម្លៃ ។ “Covaxin មានប្រសិទ្ធភាពខ្ពស់ប្រឆាំងទៅនឹងរោគសញ្ញានៃជម្ងឺកូវីដ-19 ក្នុងខ្លួនមនុស្សពេញវ័យដែលបញ្ជាក់ដោយមន្ទីរពិសោធន៍” ការសិក្សាររបស់ Lancet បានបញ្ជាក់។ ការចាក់ក៏មានការអនុគ្រោះផងដែរ ដោយគ្មានព្រួយបារម្ភពីសុវត្តិភាព ។

ឥណ្ឌាបានផលិតវ៉ាក់សាំងដែលមានអត្រាប្រសិទ្ធភាព៧៨% បន្ទាប់ពីបានចាក់២ដូសក្នុងរយៈពេលជាង១ខែ ,បើយោលទៅតាមអង្គការសុខភាពពិភពលោក។ ឥណ្ឌាបានចូលរួមផលិតវ៉ាក់សាំងកូវីដ ជាមួយនឹង Pfizer/BioNTech , Modena, Astra-Zeneca , Johnson&Johnson, Sinopharm និង Sinovacនៅក្នុងបញ្ជីរដែលអនុមត្តិដោយ អង្គការសុខភាពពិភពលោក។


ថ្ងៃសៅរ៍, 13 ខែវិច្ឆិកា 2021 08:27  គុន ច័ន្ទរដ្ឋា