BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទេពកោសល្យ ខ្ញុំមិនមានឡើយ​ តែអ្វីដែលខ្ញុំមាននោះគឺ មហិច្ឆតា - Conor McGregor

ថ្ងៃអង្គារ, 18 ខែមករា 2022 08:59  BeeTube News

នៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ គឺមានអ្វីមួយដែលមនុស្សដទៃទៀតមិនគួរដាស់វាឲ្យភ្ញាក់ឡើយ ព្រោះនៅពេលដែលវាភ្ញាក់ឡើង គ្មានអ្នកណាអាចធ្វើឲ្យវាដេកទៅវិញបានទេ។ ដូច្នេះហើយ មុនពេល ខនណើរ មេកក្លែកកើរ (Conor McGregor) ក្លាយជាម្ចាស់ជើងឯក UFC គាត់គឺជាក្មេងតូចម្នាក់ដែលត្រូវបានក្មេងៗផ្សេងទៀតធ្វើបាបជាច្រើនលើកច្រើនសារ។ គាត់ជាគោលដៅដ៏ងាយស្រួលក្នុងការធ្វើបាប។ ខនណើរ (Connor) មិនដឹងពីរបៀបការពារខ្លួនគាត់នោះទេ គាត់មានអារម្មណ៍ថាអស់សង្ឃឹម និងវេទនាបំផុត ប៉ុន្តែសំណាងល្អ មានអ្វីមួយនៅក្នុងខ្លួនគាត់បានភ្ញាក់ឡើង។ ចាប់តាំងពីពេលនោះមក គាត់​បានតាំង​ចិត្ត​រៀន​ពី​របៀប​ការពារ​ខ្លួន។ គាត់មិនចង់ក្លាយជាជនរងគ្រោះបន្តទៀតនោះទេ។ ដូច្នេះ​នៅ​អាយុ​១២​ឆ្នាំ គាត់​បាន​ចាប់​ផ្ដើម​ចាប់​រៀន​ក្បាច់​គុន និងការ​ប្រដាល់។ ជីវិត​របស់​គាត់ក៏​មិន​ងាយស្រួលប៉ុន្មាន​ទេ គាត់​ជា​កូន​ប្រុសរបស់អ្នករត់​តាក់ស៊ីម្នាក់ ហើយ​គ្រួសារ​គាត់​រស់នៅ​សង្កាត់ជនជាតិអៀរឡង់ដ៏​ក្រីក្រមួយ។ នៅអាយុត្រឹមតែ 12 ឆ្នាំ គាត់បានដឹងថា គាត់ចង់ក្លាយជាអ្វីមួយបន្ថែមទៀត ខុសពីជីវិតដែលគាត់មានសព្វថ្ងៃ ហើយការផ្សងព្រេងរបស់គាត់ដែលពោរពេញទៅដោយឧបសគ្គ ក៏បានចាប់ផ្តើម។ គាត់ធ្វើការយ៉ាងលំបាកក្នុងនាមជាជាងជុសជុលប្រព័ន្ធទឹក។ គាត់ត្រូវភ្ញាក់ពីគេងនៅម៉ោង 5 ព្រឹក ហើយធ្វើការលើសពី 12 ម៉ោងក្នុងមួយថ្ងៃលើការងារដែលគាត់ស្អប់។ ក្រោយ​ពី​ធ្វើ​ការ​ពេញមួយ​ថ្ងៃ គាត់នៅតែ​ទៅ​ក្លឹបហាត់​ប្រាណដើម្បីហ្វឹកហាត់ទៅរកក្តីស្រមៃរបស់គាត់។ ក្នុងអំឡុងពេលនេះ គាត់បានជួបមិត្តស្រីរបស់គាត់ ដែលបានក្លាយជាអ្នកគាំទ្រដ៏ធំបំផុតរបស់គាត់ ប៉ុន្តែអាជីពជាជាងជុសជុលប្រព័ន្ធទឹករបស់គាត់ បានធ្វើឱ្យគាត់មិនសប្បាយចិត្តនោះទេ។

2021_07_11_115292_1625988510._large-copy-0 (1)

"វាមិនមែនសម្រាប់ខ្ញុំឡើយ។ ខ្ញុំបានភ្ញាក់ពីគេងនៅម៉ោង ៥ ព្រឹក ហើយដើរក្នុងទីងងឹតដែលត្រជាក់ស្ទើរតែកកខ្លួនរបស់ខ្ញុំទៅហើយ។ ខ្ញុំដឹងថា មានជាងជុសជុលប្រព័ន្ធទឹកដែលមានជំនាញ ហើយឧស្សាហ៍ព្យាយាម ប៉ុន្តែខ្ញុំមិនមានចិត្តស្រលាញ់ការងារនេះឡើយ ខ្ញុំស្អប់រាល់វិនាទីដែលខ្ញុំធ្វើវា។ ខ្ញុំត្រូវបានគេប្រើឲ្យធ្វើនេះធ្វើនោះ ព្រមទាំងប្រើឱ្យទិញអាហារថ្ងៃត្រង់សម្រាប់ពួកគេទៀតផង។ រឿងទាំងអស់នេះ គ្រាន់តែធ្វើឱ្យខ្ញុំគិតថា ជីវិតនេះមិនសាកសមសម្រាប់ខ្ញុំឡើយ។ ខ្ញុំ​នឹង​បោះបង់វាចោល ហើយខ្ញុំ​នឹង​ដេញ​តាម​ក្តីស្រមៃ​របស់​ខ្ញុំ"។

នៅពេលដែលគាត់បោះបង់ការងារជាជាងជុសជុលប្រព័ន្ធទឹក ហើយមកហ្វឹកហាត់ពេញម៉ោងវិញ ឪពុកម្តាយរបស់គាត់មិនពេញចិត្តជាខ្លាំង រហូតដល់ធ្វើឱ្យឪពុករបស់គាត់សើចចំអកឱ្យគាត់ទៀតផង ប៉ុន្តែ ខនណើរ (Connor) មានការតាំងចិត្តច្រើនជាងពេលណាៗទាំងអស់ក្នុងជីវិតរបស់គាត់ ហើយបាននិយាយទៅកាន់ឪពុករបស់គាត់វិញថា "ពុកនឹងមានអារម្មណ៍សុំទោស នៅពេលដែលខ្ញុំបានក្លាយជាមហាសេដ្ឋី។”

ហើយ​គាត់​ចាប់​ផ្តើម​ធ្វើ​ការ​ខ្លាំង​ជាង​អ្នក​ណាទាំងអស់ ប៉ុន្តែ​ក្តី​សុបិន​របស់​គាត់​មិន​បាន​កើត​ឡើងក្នុងរយៈ​ត្រឹមតែមួយ​យប់នោះ​ទេ។ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក គាត់គ្មានលុយក្នុងហោប៉ៅសូម្បីត្រឹមតែមួយសេន ហើយស្ទើរតែរកទីបញ្ចប់មិនឃើញ។ នៅអាយុ 18 ឆ្នាំ ខនណើរ (Connor) បានបង្ហាញខ្លួនជាលើកដំបូងនៅ MMA ហើយបានឈ្នះការប្រកួតនេះ។ ប៉ុន្តែវាមិនងាយស្រួលសម្រាប់គាត់ទេ។ មនុស្ស​ជា​ច្រើន​នឹងបោះបង់​ភ្លាម​ៗ​ពេល​ជួប​រឿង​លំបាក ប៉ុន្តែក្នុងចំណោមមនុស្សទាំងនោះមិនមាន ខនណើរ (Connor) ឡើយ។ អស់រយៈពេល 5 ឆ្នាំ គាត់បានហ្វឹកហាត់នៅក្នុងក្លឹបហាត់ប្រាណក៏សែនត្រជាក់ ហើយស្ទើរតែរកលុយទិញបាយហូបមិនបានទៀតផង។ ប៉ុន្តែក្នុងឆ្នាំ 2013 ខនណើរ (Connor) បានបង្ហាញខ្លួនជាលើកដំបូងនៅ UFC ហើយបានឈ្នះការប្រកួតដែលអាចរកប្រាក់ចំណូលបាន 60,000 ដុល្លារ ហើយអ្វីដែលគួរឱ្យអស់សំណើចទៀតនោះ គឺត្រឹមតែមួយសប្តាហ៍មុនពេលការប្រកួត គាត់បានសន្សំលុយគ្រប់គ្រាន់សម្រាប់ការពិនិត្យសុខុមាលភាពចំនួន 235 ដុល្លារ ដើម្បីជួយគាត់ឱ្យរស់រានមានជីវិតបន្តទៀត។

c01_last_13_74441858 (1)

"ខ្ញុំមានជំនឿលើខ្លួនឯងខ្លាំងណាស់ រហូតដល់គ្មានអ្វីអាចរារាំងខ្ញុំបានទេ"

ការខិតខំប្រឹងប្រែង និងការលះបង់ជាច្រើនឆ្នាំរបស់គាត់ បានធ្វើឱ្យគាត់ក្លាយជាបុរសម្នាក់ដែលដឹងពីអ្វីដែលគាត់ចង់បាន ហើយនឹងមិនអនុញ្ញាតឱ្យមានអ្វីមួយចូលទៅរាំងស្ទះសុបិនរបស់គាត់ឡើយ។ មិនយូរប៉ុន្មានគាត់បានក្លាយជាម្ចាស់ជើងឯកពីរផ្នែកផ្សេងគ្នា (two-division) នៅ UFC ហើយត្រូវបានគេចាត់ទុកថាជាស្តេចនៃកីឡាប្រយុទ្ធអស់រយៈពេលជាយូរមកហើយ។ សព្វថ្ងៃនេះ ទ្រព្យសម្បត្តិរបស់គាត់គឺ 170 លានដុល្លារ គាត់បានក្លាយជាមោទនភាពរបស់ប្រទេសអៀរឡង់ ជំនឿលើខ្លួនឯងដ៏មិនគួរឱ្យជឿ ទំនុកចិត្ត និងការខិតខំប្រឹងប្រែងរបស់គាត់ បានធ្វើឱ្យគាត់ក្លាយជាកម្លាំងដែលមិនអាចឈប់បាន។

"មិនមានទេពកោសល្យនៅទីនេះឡើយ នេះគឺជាការខិតខំប្រឹងប្រែង នេះគឺជាមហិច្ឆតា ទេពកោសល្យមិនមានសម្រាប់ខ្ញុំឡើយ។ យើងទាំងអស់គ្នាសុទ្ធតែជាមនុស្ស អ្នកអាចជានរណាក៏បាន ប្រសិនបើអ្នកចំណាយពេលវេលាទៅលើវា អ្នកនឹងឈានទៅដល់ចំណុចកំពូល។ ខ្ញុំមិនមានទេពកោសល្យឡើយ តែខ្ញុំមានមហិច្ឆតា។"

ដូច្នេះហើយ ក្មេងប្រុសដែលត្រូវគេធ្វើបាប ជាអ្នកក្រ ហើយរស់នៅជាមួយភាពវេទនា ធ្វើការ ១៥ម៉ោងក្នុងមួយថ្ងៃជាជាងជុសជុលប្រព័ន្ធទឹក និងជាមនុស្សម្នាក់ដែលឪពុករបស់ខ្លួនទុកចោលនៅពេលសម្រេចចិត្តដេញតាមសុបិន បានក្លាយជាមហាសេដ្ឋី និងជាម្ចាស់ជើងឯកពីរផ្នែកផ្សេងគ្នានៅ UFC ។ អ្នកណាជាអ្នកសើចឥឡូវនេះ ហើយនេះគឺជាអាថ៌កំបាំងនៃភាពជោគជ័យរបស់គាត់។

"នៅពេលដែលអ្វីៗដំណើរការល្អ ហើយអ្នកស្រមៃឃើញរឿងល្អទាំងនេះកើតឡើង នោះអ្នកស្រមៃឃើញរឿងល្អកាន់តែច្រើនដែលកំពុងកើតឡើង។ វាជារឿង​ងាយស្រួល។ អ្វី​ដែល​មិន​ងាយ​ធ្វើនោះ ​គឺ​នៅ​ពេល​មាន​អ្វីៗដំណើរការមិនល្អ ហើយ​អ្នក​កំពុង​ស្រមៃ​ឃើញ​រឿង​ល្អ ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ខ្ញុំ​អាច​ធ្វើ​បាន ទោះ​បី​ជា​ខ្ញុំ​មាន​បញ្ហា​នេះ​នៅ​ផ្ទះ ទោះ​បីជា​ខ្ញុំ​គ្មាន​ការងារ​ធ្វើ ខ្ញុំ​មិន​ដឹង​ថាខ្ញុំ​កំពុង​ធ្វើ​អ្វី​ក៏ដោយ។ ខ្ញុំនឹងនៅតែអាចមានអារម្មណ៍ដូចកាលពីមុន។ ខ្ញុំនៅតែអាចប្រើការស្រមើលស្រមៃរបស់ខ្ញុំដូចកូនក្មេងប្រើការស្រមើលស្រមៃរបស់ពួកគេអញ្ចឹង។ ជាទូទៅ ខ្ញុំគ្រាន់តែប្រើការស្រមើលស្រមៃរបស់ខ្ញុំ ហើយបន្ទាប់មកនៅពេលដែលខ្ញុំចាប់ផ្តើមមានការផ្តោតអារម្មណ៍ ហើយដឹងថា ខ្ញុំនឹងធ្វើឱ្យរឿងនេះឲ្យកើតឡើង។ វាគ្រាន់តែជាព្យុះដ៏ល្អឥតខ្ចោះមួយ ដែលកំពុងកើតឡើងសម្រាប់ខ្ញុំ ហើយនោះជាមូលហេតុដែលខ្ញុំសុខ​ចិត្ត​យកឈ្នះរាល់មនុស្ស​គ្រប់​រូបដែលនៅ​ក្នុង​ផ្លូវ​របស់​ខ្ញុំ"។

Conor-McGregor-of-Ireland-UFC (1)

ប្រសិនបើអ្នកមានរូបភាពច្បាស់លាស់មួយនៅក្នុងខួរក្បាលរបស់អ្នក អំពីអ្វីមួយដែលនឹងកើតឡើង ហើយមានជំនឿច្បាស់លាស់ថា វានឹងកើតឡើង មិនថាមានអ្វីកើតឡើងនោះទេ។ បន្ទាប់មក គ្មានអ្វីអាចបញ្ឈប់វាបានឡើយ។ វាគឺជាព្រហ្មលិខិតដែលនឹងកើតឡើង។ “ខ្ញុំ​ចង់សាកល្បងហើយបរាជ័យ ប្រសើរជាង​មិនសាកល្បង​ទាល់​តែ​សោះ។ នោះហើយជាអ្វីដែលខ្ញុំខ្លាច។ ខ្ញុំគិតថាអ្នកគ្រាន់តែត្រូវខិតខំប្រឹងប្រែងឲ្យខ្លាំងជាងវា។ អ្នក​ត្រូវ​ខិតខំប្រឹងប្រែងឲ្យខ្លាំងជាង​ការ​ភ័យ​ខ្លាច​ និង​ការសង្ស័យទាំងនោះ៕


ថ្ងៃអង្គារ, 18 ខែមករា 2022 08:59  BeeTube News