BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក Colin Powell បានទទួលមរណភាពដោយសារ កូវីដ-១៩

ថ្ងៃចន្ទ, 18 ខែតុលា 2021 20:59  គុន ច័ន្ទរដ្ឋា

photo_2021-10-18_19-17-45 (1)

Washington -AP

លោក Colin Powell អតីតប្រធានសេនាធិការកងទ័ព និងជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានទទួលមរណភាពដោយសារផលវិបាកនៃជម្ងឺកូវីដ-19 ក្នុងជន្មាយុ៨៤ឆ្នាំ ក្រុមគ្រួសាររបស់លោកបាននិយាយ។ នៅក្នុងការប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម គ្រួសាររបស់លោកបាននិយាយថាលោកបានទទួលវ៉ាក់សាំងគ្រប់ដូស។ "យើងបានបាត់បង់ស្វាមី ឪពុក ជីតា ដែលគួរឲ្យកត់សំគាល់និងជាទីស្រឡាញ់ និងជាជនជាតិអាមេរិកដ៏អស្ចារ្យ" ក្រុមគ្រួសាររបស់លោកបាននិយាយ។

Powell គឺជាជនជាតិអាហ្រ្វិក-អាមេរិកាំងទី១ ដែលបានបំរើការជាប្រធានសេនាធិការចម្រុះនៃកងទ័ពអាមេរិក និងជារដ្ឋមន្ត្រីក្រសួងការបរទេស។ ប៉ុន្តែកិត្តិនាមរបស់លោកហាក់ដូចជាមានការឈឺចាប់ និងរងគ្រោះត្រឡប់មកវិញកាលពីឆ្នាំ២០០៣ នៅពេលដែលលោកទៅប្រឈមជាមួយនឹងក្រុមប្រឹក្សាសន្តិសុខនៃអ.ស.ប.នៅក្នុងករណីសង្រ្គាមអាមេរិកប្រឆាំងនឹងអៀរ៉ាក់។ លោកបានផ្តល់ព័ត៌មានខុសដោយបាននិយាយថា "Saddam Hussein មានលាក់ទុកនូវអាវុធប្រល័យលោក តែអៀរ៉ាក់បាននិយាយថា គេមិនមែនជាគេហទំព័រនៃការភូតកុហកទេ" លោកបាននិយាយប្រាប់អង្គការពិភពលោកយ៉ាងដូច្នេះ។

លោក Colin Powell គឺជាមនុស្សរបស់គណបក្សសាធារណរដ្ឋដែលនិយមកណ្តាល ហើយបានបែកចេញពីគណបក្សមកគាំទ្រលោកប្រធានាធិបតី Barack Obama នៅឆ្នាំ២០០៨ ហើយបានក្លាយទៅជាទីប្រឹក្សាយោធាដ៏មានទំនុកចិត្តក្នុងចំណោមអ្នកដឹកនាំអ្នកនយោបាយអាមេរិកមួយចំនួន។ លោកធ្លាប់បានទៅច្បាំងនៅប្រទេសវៀតណាមហើយត្រូវរងរបួស ដែលជាបទពិសោធន៍មួយ ដែលក្រោយមកបានកំណត់ឲ្យលោកក្លាយទៅជាអ្នកយុទ្ធសាស្ត្រនយោបាយ និងយោធា។

"វាជារឿងដ៏គួរឲ្យឈឺចាប់ ឈឺចាប់ជាទីបំផុតនៅក្នុងពេលនេះ" លោកបាននិយាយប្រាប់ ABC នៅក្នុងឆ្នាំ២០០៥៕

photo_2021-10-18_19-20-10

 


ថ្ងៃចន្ទ, 18 ខែតុលា 2021 20:59  គុន ច័ន្ទរដ្ឋា