BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើនរណាខ្លះគឺជា Coach ទាំង៥របស់ Rapper Fighter (PNN)?

ថ្ងៃពុធ, 10 ខែកក្កដា 2024 10:48  BeeTube News

photo_2_2024-07-10_10-41-52

កាល​​​ពីថ្មីៗនេះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍ PNN បានលាតត្រដាងឡើងនូវរូបភាព Poster ចំនួន៥ និងចោទសំណួរឡើងពីសមាសភាពរបស់ Coach អនាមិកទាំង៥រូប ដែលនឹងក្លាយខ្លួនជាគណៈកម្មការនៃកម្មវិធីប្រលងចំរៀងរ៉េបដ៏ធំប្រចាំឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ដែលមានឈ្មោះថា Rapper Fighter។ ដោយរូបភាព Poster របស់ Coach ទាំង៥ត្រូវបានទំលាក់រួចមកហើយនៅលើផេកផ្លូវការរបស់កម្មវិធីផ្ទាល់ នៅក្នុងនោះក៏សង្កេតឃើញថា រូបភាព Poster របស់ Coach ទី១ ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ និងទស្សន៍ទាយឡើងថា នេះអាចជារូបរបស់លោកកៅ ពន្លឺ ដែលជាសមាជិករបស់ក្រុងក្មេងខ្មែរ។ ខណៈរូបភាព Poster របស់ Coach ទី២ វិញ ត្រូវបានមហាជនមួយចំនួនសន្និដ្ឋានឡើងថា ជារូបរបស់លោក MC Sey សមាជិករបស់ក្រុម CG Movement។ 

photo_1_2024-07-10_10-41-52

ចំណែកឯរូបភាព Poster របស់ Coach ទី៣វិញ ត្រូវបានពួកគេទស្សន៍ទាយឡើងថា ជារូបរបស់លោក Ruthko សមាជិករបស់ក្រុម KlapYaHandz។ រីឯរូបភាព Poster របស់ Coach ទី៤ ត្រូវបានទស្សន៍ទាយឡើងថា ជារូបរបស់លោក ជា សុជាតិ សមាជិកក្រុមក្មេងខ្មែរផងដែរ។ និងចុងក្រោយបង្អស់រូបភាព Poster របស់ Coach ទី៥ ពួកគេបានអះអាងឡើងថា ជារូបរបស់លោក Vuthea សមាជិករបស់ក្រុម KlapYaHandz ដូចគ្នា។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាចំពោះការទស្សន៍ទាយទាំងនេះ? យ៉ាងណាមិញផងដែរ ចំពោះការដាក់ពាក្យចូលរួមប្រកួតនឹងត្រូវបានជូនដំណឹងនាពេលក្រោយទៀតនៅក្នុងពេលឆាប់ៗនេះ!

photo_3_2024-07-10_10-41-52

photo_6_2024-07-10_10-41-52

photo_4_2024-07-10_10-41-52

photo_5_2024-07-10_10-41-52




 


ថ្ងៃពុធ, 10 ខែកក្កដា 2024 10:48  BeeTube News