BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វណ្ណដា បញ្ចេញ Video Clip ចំរៀងថ្មីរបស់ខ្លួននៅក្នុង Instagram ទាំងពាក់កណ្តាលយប់

ថ្ងៃចន្ទ, 15 ខែសីហា 2022 15:30  BeeTube News

កាលពីយប់ម៉ោង១១ឈានចូល១២រំលងអាធ្រាតថ្ងៃទី១៣ ខែសីហា កន្លងទៅនេះ លោកវណ្ណដាបានបញ្ចេញ ClipVideo ចំរៀងខ្លីៗចំនួនពីរដែលនៅមិនទាន់ស្គាល់ចំណងជើងបទចំរៀងនៅឡើយនៅក្នុងគណនី Instagram របស់លោកដែលមានឈ្មេាះថា therealvannda។លោកវណ្ណដាបានសរសេរជាមួយនឹងខេបសិនខ្លីមិនបានអត្ថន័យច្បាស់លាស់ថា «ជាប់ Loop អូន» ដែលធ្វើអោយអ្នកតាមដានគណនី Instagram បានត្រឹមតែដឹងថានេះប្រហែលជា Loop មួយវគ្គនៅក្នុងបទចំរៀងថ្មីរបស់លោកហើយ។ នេះជាការ Come Back បទចំរៀងថ្មីដែលប្លែកមួយបែបទៀតរបស់លោកវណ្ណដាដែលអ្នកនាំទ្ររបស់លោកមិនធ្លាប់ឃើញពីមុនមក ហាក់ដូចជាការបង្ហេាះបទចំរៀងខ្លីៗលេងធម្មតាអមដោយរូបភាពសេដៗនៅក្នុងវីឌីអូ។ យ៉ាងណាផងដែរ នៅក្នុង Clip Video ទាំងពីរនៃបទចំរៀងនេាះបានបង្ហាញឡើងដោយមួយមាន back ground ជាការជិះម៉ូតូដោយល្បឿនលឿនកាត់ទស្សនីយភាពទីក្រុងកណ្តាលរាត្រីដោយការប្រថុយប្រថាននឹងគ្រេាះថ្នាក់ហាក់ដូចជាការជិះកាត់ស្ត្រេសយ៉ាងដូច្នេាះឯង។ 

rtt_1x1

ចំនែកនៅក្នុងឃ្លីបមួយទៀតមានបង្ហាញនូវទស្សនីយភាពទីក្រុងនាពេលរាត្រីអមជាមួយបទភ្លេងមនោសញ្ចេតនាកំសត់ហាក់ដូចមានរឿងវិបត្តិអ្វីម្យ៉ាង។ រហូតធ្វើអោយអ្នកលេងក្នុងបណ្តាញសង្គម Instagram ក៏ដូចជាអ្នកគាំទ្ររបស់លោកផ្សេងៗទៀតធ្វើការខមមែននៅក្នុងការបង្ហេាះរបស់លោកថា តើលោកនឹក​​​ Ex មែន?អាយដលនឹកអ្នកណាគេ? បទថ្មីរបស់អាយដលឡូយកប់។ នៅក្នុងនេាះផងដែរឃើញថាមានការចូលរួមខមមែនពីលោក F.Hero​​​ ផងដែរដែលរូបលោកគឺជាសិល្បករថៃមកពីផលិតកម្ម High Cloud Entertainment និងបានធ្លាប់ច្រៀងរួមគ្នាជាមួយបទ Run The Town។ លោក Hero មានគណនីថា​​​ F.Hero ហើយបានធ្វើធ្វើការComment អបអរសារទរជាមួយនឹងការផុសនេះផងដែរ? តើនេះអាចជាសញ្ញាណមួយដែលមានការសហការគ្នាម្តងទៀត ឬ គ្រាន់តែគាំទ្រគ្នាទៅវិញទៅមក? 

Behind141-1

 


ថ្ងៃចន្ទ, 15 ខែសីហា 2022 15:30  BeeTube News