BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

CL runs Vietnam’s Town, Rain runs Thailand’s Town នៅក្នុង Countdown 2023

ថ្ងៃព្រហស្បតិ៍, 05 ខែមករា 2023 16:01  BeeTube News

2023-01-05 15.46.06

នៅគ្រប់ទីកន្លែងទូទាំងសកលលោកមានការអបអរសាទរពិធីបុណ្យចូលឆ្នាំសកលយ៉ាងសប្បាយរីករាយជាពិសេសនៅតាមបណ្តាទីក្រុងសំខាន់ៗនានា ហើយនៅក្នុងឳកាសបុណ្យឆ្លងឆ្នាំសកលកន្លងទៅនេះផងដែរប្រទេសថៃ និងប្រទេសវៀតណាមក៏បានរៀបចំកម្មវិធីប្រគំតន្រ្តីពិសេសដើម្បីអបអរសាទរដ៏គួរអោយកត់សម្គាល់ផងដែរ។ កាលពីថ្ងៃទី៣១ ខែធ្នូកន្លងទៅនេះ កំពូលតារាKpopពីររូបដដោយមានCLនិងRainត្រូវបានអញ្ជើញចូលរួមនៅក្នុងការប្រគំតន្រ្តីពិសេសដែលមាននៅក្នុងទីក្រុងហូជីមិញ និងទីក្រុងបាងកករៀងគ្នា។ CL ត្រូវបានអញ្ជើញចូលរួមនៅក្នុងកម្មវិធី Music Party មួយដើម្បីអបអរការCountdownនៅលើវិថី NguyenHue នៃសង្កាត់ទី១ នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាមកាលពីថ្ងៃទី៣១ ខែធ្នូកន្លងទៅនេះ ជាមួយនឹងសិល្បករវៀតណាមល្បីៗជាច្រើននាក់ទៀត។ 

2023-01-05 15.46.19

នេះគឺជាកម្មវិធីដែលមានប្រើបច្ចេកវិទ្យាថ្មីដំបូងមុនគេនៅក្នុងប្រទេសវៀតណាមផងដែរជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា Motion Capture 3D និងCutting-Edge ដែលមានប្រើនៅក្នុង Hollywood Blockbusters។ ខណៈនៅក្នុងថ្ងៃជាមួយគ្នានេះដែរ Rain ក៏ត្រូវបានអញ្ជើញចូលរួមនៅកម្មវិធី Countdown មួយនៅខាងមុខមជ្ឈមណ្ឌលកំសាន្ត Central World រឺត្រូវបានស្គាល់ម្យ៉ាងទៀតថាTimes Square of Asia លើវិថី Ratchadamri ក្នុងទីក្រុងបាងកក ប្រទេសថៃផងដែរជាមួយនឹងទស្សនីយភាពការបាញ់កាំជ្រួចនិងសំលេងតន្រ្តី 180 ដឺក្រេរួមទាំងបច្ចេកវិទ្យាកាំជ្រួចឌីជីថលនៅលើផ្ទាំងកញ្ចក់អេក្រង់ដ៏ធំ និងត្រូវបានបង្ហាញនៅលើផ្ទាំងអេក្រង់របស់ Times Square New York ផងដែរ។​ កម្មវិធីទាំងនេះ និងការចែករំលែកបន្តគ្នាទៀតសោតគឺដើម្បីបង្ហាញពីការចូលរួមអបអរជាមួយនឹងបណ្តាប្រជាជនទាំងអស់ដែលរស់នៅតំបន់ផ្សេងៗគ្នានៅលើពិភពលោក។

2023-01-05 15.46.15

2023-01-05 15.46.10


 

 


ថ្ងៃព្រហស្បតិ៍, 05 ខែមករា 2023 16:01  BeeTube News