ស្រាបៀគ្រុឌនិងស្រាបៀវឌ្ឍនៈតែងតែនាំមកនូវព្រឹត្តិការណ៍ជាច្រើនលើកជាច្រើនសារនៅក្នុងឆ្នាំ២០២២នេះ ហើយនៅក្នុងពេលថ្មីៗនេះស្រាបៀគ្រុឌក៏ទើបតែប្រកាសព្រឹត្តិការណ៍ថ្មីមួយទៀតដែលធ្វើអោយអ្នកគាំទ្រវិស័យKpopទទួលដំណឹងហើយមានការរំភើបរីករាយជាខ្លាំង។ កាលពី៥ឆ្នាំកន្លងទៅ តារាKpopរបស់កូរ៉េមួយរូប CL សមាជិកនៃក្រុម2NE1បានធ្លាប់មកធ្វើការប្រគំក្នុងប្រទេសកម្ពុជាម្តងរួចទៅហើយនៅក្នុងកម្មវិធី Smart MegaConcertកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅឯទីធ្លាសាលមហោស្រពកោះពេជ្រ។ ប៉ុន្តែនៅពេលថ្មីៗនេះក្រុមហ៊ុនស្រាបៀវឌ្ឍនៈបានធ្វើអោយអ្នកគាំទ្ររបស់ CL បានដឹងដំណឹងរំភើបភ្ញាក់ផ្អើលម្តងទៀតជាថ្មីពីវត្តមានរបស់ CLដែលនឹងមកធ្វើការប្រគុំតន្រ្តីនៅក្នុងប្រទេសកម្ពុជាម្តងទៀតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ CL ក៏បានបង្ហោះនូវរូបភាពគំរោងការងាររបស់នាងកន្លងមកមានដូចជានៅក្នុងប្រទេសកូរ៉េ បារាំង អេស្ប៉ាញ Portugal និងប្រទេសជប៉ុន ដែលទើបតែបញ្ចប់នៅថ្ងៃទី២១ ខែសីហាកន្លងទៅនេះនៅឯទីក្រុងតូក្យូ។ យ៉ាងណាមិញចំពោះគំរោងនៅក្នុងអាស៊ីអាគ្នេយ៍ CL នៅមិនទាន់បានបញ្ចេញនៅឡើយ ក៏ប៉ុន្តែចំពោះសមាជិកមួយរូបទៀតរបស់ក្រុមចំរៀង2NE1Minzy ក៏បានបញ្ចេញគំរោងScheduleរបស់នាងដែលមានដូចតទៅ។ ដោយនាងបានសរសេរឡើងថាគំរោងនៅប្រទេសថៃនៅក្នុងខែកក្កដា សីហានិងកញ្ញាគំរោងក្នុងប្រទេសជប៉ុន ខែតុលានិងវិច្ឆិកាគឺប្រទេសកម្ពុជា និងនៅខែធ្នូមានគំរោងក្នុងប្រទេសតៃវ៉ាន់។ ដូចនេះបញ្ជាក់បានថាទាំងCL និងMinzyនឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជាទាំងពីរ គ្រាន់តែយើងនៅមិនដឹងនៅឡើយថាជាកម្មវិធីតែមួយរឺអត់។ តើពេលវេលានឹងត្រូវលាតត្រដាងយ៉ាងណាខ្លះទៀតនៅពេលខាងមុខ មានតែរង់ចាំតាមដានទាំងអស់គ្នា។