BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វី CL មិនដូចសិល្បករស្រីដទៃទៀតរបស់ K-Pop ?

ថ្ងៃសុក្រ, 09 ខែធ្នូ 2022 13:49  BeeTube News

19

Lee Chae-rin (លី ឆេរីន)ត្រូវបានស្គាល់ម្យ៉ាងទៀតថាជា CL គឺជាតារារ៉េបផង អ្នករាំម្នាក់ផង និងជាមេក្រុមម្នាក់ថែមទៀតរបស់ក្រុមចម្រៀង KPOP 2NE1(ធូ អេន នី វ័ន) បន្ទាប់មកក៏ទទួលបានអាជីពជាសិល្បករទោលកាលពីឆ្នាំ2014។ ចាប់តាំងពីការរំសាយក្រុម 2NE1 មក CL បានបន្តទទួលបទចម្រៀងទោលក្នុងអំឡុងឆ្នាំ2014-2016ដូចជាបទ "The Baddest Female"(ឌឺ បេឌ ដេស ហ្វីម៉ែល)។ តារារ៉េប K-POP ម្នាក់នេះបានបាត់ខ្លួនបន្ទាប់ពីចេញបទចម្រៀងទោល "Lifted" (លីវធីត) ក្នុងឆ្នាំ2016រួចមក។ វាមានរយៈពេល4ឆ្នាំមកហើយក្រោយពីបាត់ដំណឹងពីCL។ ក្នុងអំឡុងពេលបាត់មុខយូរនៅក្នុងសហគ្រាសតន្ត្រី CL បានចេញបទចម្រៀងមួយចំនួនដោយខ្លួនឯងដោយមិនមានភ្នាក់ងារឬក្រុមហ៊ុនតន្ត្រីចាប់តាំងពីនាងចាកចេញពីផលិតកម្ម YG Entertainment (វ៉ាយជី អ៊ីនធឺថេនម៉ែន) មក។ មានអ្នកគាំទ្រ CL ជាច្រើននាក់ឆ្ងល់ថាតើនាងបាត់ខ្លួនទៅណា? តើមានអ្វីកើតឡើងចំពោះអាល់ប៊ុមនាពេលខាងមុខរបស់នាង? ហើយតើនាងនឹងត្រលប់មកវិញដែរឬអត់? នៅថ្ងៃទី29 ខែតុលា ឆ្នាំ2020 CL ​​បានត្រលប់មកវិញជាមួយនឹងអានុភាពដ៏ខ្លាំងក្លានឹងបទចម្រៀងដ៏ល្បីរបស់នាង+HWA+(ហ្វា) និងជាការកត់សម្គាល់នូវយុគសម័យថ្មីនៃការវិលមកកាន់សហគ្រាសតន្ត្រីរបស់នាង។ 

ទំនុកច្រៀងនៅក្នុងបទចម្រៀង "+HWA+'" (ហ្វា)ត្រូវបានបកប្រែជាភាសាអង់គ្លេសថា"ផ្កា Hibiscus (ហាយ ប៊ី ស្គីស) បានរីកមានន័យថា Rose of Sharon( រ៉ូស អហ្វ ហ្យារ៉ុន) បានរីកដុះដាលហើយដែលជាផ្កាជាតិមួួយប្រភេទតំណាងអោយប្រទេសកូរ៉េ។ ទីបំផុត CL ហាក់ដូចជាបានរីកដុះដាលដូចគ្នានិងមានមោទនភាពក្នុងការតំណាងឱ្យក្តីស្រឡាញ់របស់នាងចំពោះប្រទេសជាតិ និង K-POP។ ចាប់តាំងពីការចេញផ្សាយបទ "Post Up" (ផ័ស អាប់)នៅក្នុងខែកញ្ញាឆ្នាំ2020 អ្នកគាំទ្ររបស់ CL ដែលហៅថា GZBs (គីជីប៊ែរ) បានរង់ចាំការវិលត្រលប់មកវិញរបស់តារារ៉េបស្រី K-POP រូបនេះ។ ការសម្តែងផ្ទាល់ចុងក្រោយរបស់នាងបានចាក់ផ្សាយនៅថ្ងៃទី28 ខែតុលា ឆ្នាំ2020 ជាមួយ James Gordon (ជេម ហ្ករដិន) នៅក្នុងកម្មវិធី The Late Show with James Gordon (ឌឺ លេត ហ្យូ វឺត ជេម ហ្ករដិន) ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។ CLបាន​ធ្វើការសម្តែង​យ៉ាងជោគជ័យនៅក្នុង​កម្មវិធី The Late Show with James Gordon ដែលបានសម្តែងឡើង​នៅ​ក្នុងសារមន្ទីរជាតិ​នៃ​សិល្បៈ​ទំនើបនិង​សហសម័យ​ក្នុង​ទីក្រុង​សេអ៊ូលប្រទេស​កូរ៉េ។ បទចម្រៀងដ៏ល្បីរបស់នាង "+HWA+" គឺនិយាយអំពីការងើបក្រោកដើរឡើងវិញនៅក្នុងវិស័យតន្ត្រី។ CL ត្រូវបានគេស្គាល់តាមរយៈស្ទីលម៉ូដសម្លៀកបំពាក់ ទស្សនវិស័យសិល្បៈ ការច្រៀង និងសំខាន់បំផុតនោះគឺជំនាញរ៉េបរបស់នាង។ 

2022-12-09 13.40.35

តារាK-POP ដ៏ល្បីម្នាក់នេះផងដែរក៏ត្រូវបានគេស្គាល់ដោយសារតែជំនាញទេពកោសល្យរាំដ៏អស្ចារ្យរបស់នាងថែមទៀត។ ត្រលប់ទៅសម័យកាលជំនាន់មុនរបស់ K-POP នៅពេលដែលនាងដឹកនាំក្រុម 2NE1 CLត្រូវបានគេស្គាល់ថាមានសមត្ថភាពក្នុងការរ៉េបយ៉ាងលឿន។ នាង​បាន​បង្ហាញ​ថា​មនុស្ស​ស្រីក៏​អាច​ចាត់​ទុក​ជា​តារា​រ៉េប​កូរ៉េបានដែរមិន​មែន​ត្រឹម​តែជា​តារា​ចម្រៀង​ប៉ុប​ប៉ុណ្ណោះទេ។ យោងតាមគេហទំព័រ Women's Weekly Singapore (វូ មែន វីក ឃ្លី សីង្កាពួរ) បានឱ្យដឹងថាក្នុងសម័យកាលតែមួយនឹងក្រុម Big Bang (បីក ប៊ែង), Super Junior (ស៊ប់ព័រ ជុញញៀ) និង2PM (ធូ ភីអ៊េម), 2NE1 ក៏ជាផ្នែកមួយនៃអ្វីដែលសហគ្រាសតន្ត្រីហៅថា "តារា K-pop ជំនាន់ទីពីរ" ដែលជាអ្នកទទួលខុសត្រូវក្នុងការនាំយកសិល្បៈ K-pop ទៅកាន់ពិភពលោក។ CL គឺជាសិល្បករ K-POP ជំនាន់ទី2​​​ដែលបានពង្រីកឥទ្ធិពលទៅដល់សហរដ្ឋអាមេរិកបន្ទាប់ពី PSY(សាយ) និងក្រោយមកទៀតគឺ BlackPink( ប្ល៊ែក ភីង)។ ក្រឡេកទៅមើលការចាប់ផ្តើមរបស់នាងនៅក្រុម 2NE1 អាជីពទោលផងហើយទីបំផុតឥឡូវនេះនាងក៏មានសេរីភាពក្នុងការធ្វើអ្វីតាមចិត្តរបស់នាង CL គឺជាសិល្បករ K-POP មួយរូបក្នុងចំណោមសិល្បករ K-POPដទៃទៀតដែលអនុញ្ញាតឱ្យមានភាពចម្រុះជាច្រើននៅក្នុងវីដេអូចម្រៀងរបស់នាង។

សូម្បីតែនៅពេលដែលនាងនៅចុះហត្ថលេខាជាមួយផលិតកម្ម YG Entertainment ក៏នាងនៅមានភាពចម្រុះក្នុងការសំដែងផ្ទាល់របស់នាងនៅក្នុងដំណើរទេសចរណ៍អាស៊ី ហើយឥឡូវនេះច្រើនជាងពេលណាទាំងអស់។ របកគំហើញដ៏អស្ចារ្យមួយទៀតគឺនៅពេលដែល CL បានបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាងដែលមានឈ្មោះថា Very-Cherry។ គេហទំព័ររបស់នាងបានលើកឡើងថា “Very Cherry” (វែរី ឈេរី) គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីសម្រាប់ CL៖ ភាពសប្បាយរីករាយ ការច្នៃប្រឌិតឥតដែនកំណត់ និងការចាប់ផ្តើមនៃអ្វីដែលថ្មីប្លែក។ ដោយប្រើប្រាស់បច្ចេកវិទ្យាប្រពៃណីកូរ៉េបែបប្រព័ន្ធក្រុមហ៊ុនតែមួយ និងរួមបញ្ចូលគ្នានូវប្រព័ន្ធឯកទេសរបស់សហរដ្ឋអាមេរិក Very Cherry បានសាយភាយឥទ្ធិពលវិជ្ជមានសំរាប់សិល្បៈ និងសេរីភាពនៃការបញ្ចេញមតិផងដែរ។យោងតាមគេហទំព័រ TheHoneyPop (ឌឺ ហាន់នី ផប់) CL បានបង្ហាញថានាងនឹងចេញអាល់ប៊ុមថ្មីដែលនឹងមកដល់នៅថ្ងៃទី30ខែវិច្ឆិកាមួយមានឈ្មោះថា Alpha (អាល់ហ្វា)។ នេះ​នឹង​ជាក្លាយជា​អាល់ប៊ុម​ដំបូង​បំផុតរបស់​នាងសំរាប់ការងារជា​សិល្បករ​ទោលម្នាក់។ 

2022-12-09 13.40.53

2022-12-09 13.40.40

2022-12-09 13.40.58


 

 


ថ្ងៃសុក្រ, 09 ខែធ្នូ 2022 13:49  BeeTube News