បន្ទាប់ពីបានផ្តល់ឱ្យអ្នកគាំទ្រជុំវិញពិភពលោកនូវការរួបរួមគ្នាវិញពេញមួយនៅ Coachella កាលពីចុងសប្តាហ៍មុន CL សមាជិកក្រុម 2NE1 ដែលជាអតីតមេក្រុមនេះ បានចែករំលែកអំពីចំណាប់អារម្មណ៏មួយនៃក្រុមសម្តែងសារជាថ្មី។ នៅថ្ងៃទី16 ខែមេសា CL បានឡើងឆាកនៅ Coachella ដែលជាផ្នែកមួយនៃឈុត "Heads In The Clouds Forever" របស់ 88rising ។ ក្នុងឈុតនោះ CL បាននាំសមាជិកក្រុម 2NE1 របស់នាងគឺ Park Bom, Sandara Park និង Minzy នៅពេលពួកគេសម្តែងបទ "I AM THE BEST" ដែលជាការសំដែងជាក្រុមដំបូងរបស់ពួកគេក្នុងរយៈពេលប្រាំមួយឆ្នាំ។
បន្ទាប់ពីការសម្តែងដ៏អស្ចារ្យនេះ CL បានចូលទៅកាន់ Instagram ដើម្បីចែករំលែករូបថតជាបន្តបន្ទាប់ពី Coachella និងនិយាយអំពីការរួបរួមគ្នាវិញនៃក្រុម 2NE1 ។ នាងបានចាប់ផ្តើមជាភាសាអង់គ្លេសថា "ខ្ញុំពិតជាសប្បាយចិត្ត និងមានសុភមង្គលខ្លាំងណាស់ ដែលបានរស់នៅដោយភាពរីករាយទាំងនេះ។ វាដល់ពេលហើយក្នុងការទទួលបាននូវអ្វី ដែលខ្ញុំបានខិតខំប្រឹងប្រែងធ្វើ"។ នាងបានបន្តជាភាសាកូរ៉េ ហើយដែលបានបកជាភាសាអង់គ្លេស និងមានន័យជាភាសាខ្មែរថា៖ បន្ទាប់ពីខ្ញុំត្រូវបានអញ្ជើញឱ្យទៅ Coachella ហេតុផលដែលខ្ញុំពិតជាចង់អញ្ជើញសមាជិករបស់ខ្ញុំមកទីនេះ គឺដោយសារតែខ្ញុំចង់រួមគ្នាតាមរយៈកម្លាំងរបស់ខ្ញុំ និងក្រុម មុនពេលវាហួសពេលទៅបាត់។ តាមរយៈការសម្តែងនេះ យើងចង់ធ្វើសេចក្តីថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានការពារ និងនៅជាមួយយើងគ្រប់ពេលវេលា និងសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្រលាញ់ និងចំណាយពេលជាយូរមកហើយជាមួយក្រុម 2NE1 អស់រយៈពេល 13 ឆ្នាំកន្លងមកហើយ។
ថ្ងៃនេះជាថ្ងៃដ៏សំខាន់ និងមានន័យបំផុតសម្រាប់ខ្ញុំ លើសពីអ្នកណាទាំងអស់។ ក្នុងពេលនេះថ្ងៃនេះខ្ញុំសង្ឃឹមថាអារម្មណ៍ទាំងអស់នេះ ដែលអ្នកធ្លាប់មានតាមរយៈ ពួកយើងកាលពីអតីតកាលនឹងត្រូវបានរស់ឡើងវិញសារជាថ្មីម្តងទៀត។ ខ្ញុំចង់អរគុណម្ដងទៀតដល់សមាជិករបស់ខ្ញុំ ដែលបានជួយឱ្យការសម្ដែងរបស់យើងមានអោយរស់ឡើងវិញថ្ងៃនេះ ព្រមទាំងអ្នកសម្តែងរាល់គ្នា ដែលបង្កើតការសម្ដែងដ៏អស្ចារ្យនេះជាមួយពួកយើង។ ខ្ញុំនឹងបន្តដំណើរទៅមុខសម្រាប់ថ្ងៃបន្ទាប់ទៀតឲ្យដូចគ្នាទៅនឹងពេលវេលាដែលខ្ញុំអាចឈរនៅលើឆាកនេះពេញមួយម៉ោង៕
បកប្រែដោយ៖ ម៉ៅគុយដង់