កាលពីថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកាកន្លងទៅនេះ វត្តមានតារា K-Pop ដ៏ល្បីមួយរូបប្រចាំប្រទេសកូរ៉េកញ្ញា CL បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាលើកទី២។ ការមកដល់លើកទី២របស់ CL បានពាំនាំមកដល់ក្តីនឹករលឹកជាច្រើនសំរាប់ប្រជាជនកម្ពុជាក្នុងការបង្ហាញការគាំទ្រ និងការចូលរួមទស្សនាការប្រគំតន្រ្តីដ៏ធំអស្ចារ្យរបស់នាងនៅក្នុងរាត្រីនោះ។ ក្នុងពេលមកបំពេញការងាររបស់នាងជាលើកទី២នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ញើរក្តីស្រលាញ់ដែលកញ្ញាធ្លាប់បានបោះពាក្យសំដីថាពិតជាចូលចិត្តប្រទេសកម្ពុជា និងចង់មកទីនេះម្តងទៀតកញ្ញា CL បានធ្វើដំណើរមកលេងកម្សាន្តនៅកន្លែងមួយចំនួនគួរអោយកត់សម្គាល់ផងដែរ។
តាមរយៈកាលបង្ហោះ Story នៅលើគណនី Instagram របស់នាងកាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅនេះ បានបង្ហាញកន្លែងមួយចំនួន CL បានទៅដល់អំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលនៅក្នុងនោះមានដូចសណ្ឋាគារ Rosewood Phnom Penh រមណីយដ្ឋានវត្តភ្នំ និង Sora Skybar នៅលើអគារវឌ្ឍនៈផងដែរ។យ៉ាងណាមិញសំរាប់ការមកលេងកំសាន្តរបស់ CL នៅរមណីយដ្ឋានវត្តភ្នំទទួលបានការចាប់អារម្មណ៍ជាច្រើនដោយឃើញ CL បានថតរូបរបស់នាងគោរពទីសក្ការៈនៅទីនោះក៏ដូចជាចងអំបោះក្រហមបានយ៉ាងខ្ជាប់ខ្ជួនតាមទំនៀមទំលាប់របស់ខ្មែរ និងថតរូបទឹកមន្តរបស់យើងផងដែរ។ មានកំរងរួបភាពមួយចំនួនទៀតដែលត្រូវបានចែករំលែកតគ្នានៅលើបណ្តាញសង្គមគឺឃើញមាន CL បានថតរូបជាមួយប្រជាជនកម្ពុជា និងក្មេងៗដែលទៅលេងកំសាន្តនៅទីនោះទៀតផងពិតជាបង្ហាញការគោរពស្រលាញ់ និងអោយតំលៃប្រទេសកម្ពុជាយើងពិតៗដែលប្រជាជនកម្ពុជាមានមោទនភាពចំពោះអាយដលរបស់ពួកគេវិញដូចគ្នា។