BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

“យកឈ្នះលើជំងឺបាក់ទឹកចិត្ត ប្រែក្លាយខ្លួនជាកាពិទែន អាមេរិកខា ដ៏អង់អាចម្នាក់” - Chris Evans

ថ្ងៃសៅរ៍, 15 ខែមករា 2022 14:39  BeeTube News

គ្រីស អ៊ីវ៉ាន (Chris Evans) គឺជាតារាសម្តែងដ៏អស្ចារ្យម្នាក់ដែលទទួលបានភាពល្បីល្បាញ នៅក្នុងតួអង្គជា កាពិទែន អាមេរិកខា (Captain America) ។ ប៉ុន្តែតើអ្នកដឹងទេថា គាត់ស្ទើរតែបដិសេធតួនាទីនេះ ដោយសារតែជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តរបស់គាត់។ គាត់ស្ទើរតែចុះចាញ់សំឡេងតូចមួយដែលនៅក្នុងខួរក្បាលរបស់គាត់ ព្រោះសំលេងនោះបានប្រាប់គាត់ថា អ្នកមិនល្អគ្រប់គ្រាន់នោះទេ ហើយអ្នកនឹងបរាជ័យដែលមិនអាចងើបឡើងវិញបាន។ អ្នក​នឹង​ដឹងថា ​អ្នក​មិន​នៅ​ម្នាក់​ឯង​ទេ សូម្បី​តែ​កំពូល​វីរបុរស​ក៏​ជួបបញ្ហា​ជាមួយ​នឹង​ការ​ថប់​បារម្ភ និង​ការ​ធ្លាក់​ទឹក​ចិត្តផងដែរ។ នេះគឺជាជីវិតជោគជ័យរបស់ គ្រីស អ៊ីវ៉ាន (Chris Evans) ដែលនឹងជម្រុញអ្នកឱ្យប្រឈមមុខតតាំងនឹងភ័យខ្លាចដោយមិនចុះញ៉ូម។

គ្រីស (Chris) មានស្រុកកំណើតនៅទីក្រុងបូស្តុន ហើយកាលនៅក្មេង គាត់ពិតជាចាប់អារម្មណ៍លើការគូររូប និងលាបពណ៌ខ្លាំងណាស់។ ហើយពីដំបូងគាត់ចង់ចូលសាលាគំនូរ ប៉ុន្តែបន្ទាប់ពីឃើញបងប្អូនស្រីរបស់គាត់សម្តែង ហើយនឹងមានភាពសប្បាយរីករាយនោះ គាត់ក៏សម្រេចចិត្តសាកល្បងវាដោយខ្លួនឯង ហើយគាត់ពិតជាចូលចិត្តវាជាខ្លាំង។ ផ្លូវថ្មីដែលពោរពេញទៅដោយឱកាស ក៏បានបើកទ្វារសម្រាប់គាត់។ គាត់​មាន​ការ​សម្តែងរឿង​ដ៏​ជក់ចិត្តជាច្រើនកន្លងមកនេះ ប៉ុន្តែ​នៅពេលប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ គាត់​បាន​ក្លាយ​ជា​មនុស្ស​ពេញវ័យ ហើយគាត់​បាន​ដាក់​សម្ពាធ​កាន់តែខ្លាំងមក​លើ​ខ្លួន​គាត់ ​ដើម្បី​ទទួល​បាន​ជោគជ័យក្នុងជីវិតសិល្បៈនេះ។ ជីវិត និងអាជីពរបស់គាត់ ពឹងផ្អែកលើការសម្តែងរបស់គាត់ ដូច្នេះហើយរាល់ការប្រលង រាល់ការបដិសេធ រាល់ការបរាជ័យ បានធ្លាក់ចុះមកសង្កត់លើរូបគាត់យ៉ាងគំហុក ដូច្នេះជំងឺថប់បារម្ភរបស់គាត់ ចាប់ផ្តើមកាន់តែអាក្រក់ទៅៗ។ តួនាទីដ៏ធំដំបូងរបស់គាត់ គឺនៅក្នុងរឿងកំប្លែង “ណត អេណកដើរ ធីន ម៉ូវី” "Not Another Teen Movie" ។

chris-evans-2

ទោះ​បី​ជា​ភាពយន្ត​នេះ ​ទទួល​បានការឆ្លើយតបអវិជ្ជមានពីអ្នកទស្សនា​ក៏​ដោយ ក៏​វា​ទទួលបាន​ជោគជ័យ​ក្នុងផ្នែក​ពាណិជ្ជកម្ម។ បន្ទាប់ពីបានសម្តែងរឿងតូចតាច និងភាពយន្តមិនសូវល្បីល្បាញជាច្រើនមក គ្រីស (Chris) ទទួលបានប្រជាប្រិយភាពក្នុងការដើរតួជាកំពូលវីរបុរស “ឃ្យូមែន ថច់” "Human Torch" ក្នុងរឿង ហ្វែនថាសស្ទីច ហ្វ (Fantastic Four) ប៉ុន្តែភាពយន្តនេះមិនសូវមានអ្នកគាំទ្រច្រើននោះទេ។ នៅក្នុងអាជីពសម្ដែងរបស់គាត់ គ្រីស អ៊ីវ៉ាន (Chris Evans)​ បានប្រឈមមុខនឹងការបដិសេធ និងការបរាជ័យជាច្រើនរាប់មិនអស់។ ក្នុង​វិថី​អាជីព​នេះ ​ ​រាល់​សកម្មភាព​ល្អ​ ឬ​អាក្រក់ ​គឺសម្រេចតាមការមើលឃើញពី​សាធារណៈជន បានធ្វើឲ្យមានការ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ របស់​គាត់ជាខ្លាំង ហើយ​វាបាន​ដើរ​តួនាទី​យ៉ាង​ធំ​ទៅលើជំងឺ​ថប់​បារម្ភ​របស់​គាត់។ ក្នុងឆ្នាំ 2010 ម៉ាវ៉ល (Marvel) បានផ្តល់ឱកាសពិសេសមួយសម្រាប់គាត់។ តារា​សម្ដែង​គ្រប់​រូប ​នឹងមានការ​រំភើប​ក្នុង​ការ​សម្ដែង​តួអង្គ​នេះ ប៉ុន្តែ​ម្នាក់នោះមិន​មែនជា គ្រីស (Chris) នោះទេ។

Chris-Evans-Fantastic-Four-Hairstyles-500x625

សម្ពាធនៃការសម្តែងជាតួឯកនេះ គឺមានអារម្មណ៍មិនអាចពណ៌នាបាននោះទេ។ គាត់​ភ័យ​ខ្លាច​ថា ​គាត់​មិន​ល្អ​គ្រប់​គ្រាន់សម្រាប់តួអង្គដ៏សំខាន់នេះ។ បញ្ហាផ្លូវចិត្តរបស់គាត់ ស្ទើរតែបណ្តាលឱ្យគាត់ បដិសេធតួអង្គដ៏ល្បីល្បាញបំផុតរបស់គាត់នេះ។ គាត់​មាន​អារម្មណ៍ជំងឺ​ថប់​បារម្ភ និងជំងឺ​បាក់​ទឹកចិត្ត កាន់តែ​ខ្លាំង​ជាង​មុន ដូច្នេះ​គាត់​ចាប់​ផ្ដើម​មាន​ការ​ភ័យខ្លាចកាន់តែខ្លាំង ហើយគាត់ស្ទើរតែបោះបង់ អាជីពជាអ្នកសម្តែង​ទាំងស្រុងតែម្តងនៅពេលនោះ។ ដូច្នេះនៅពេលលើកដំបូង គ្រីស អ៊ីវ៉ាន (Chris Evans) បានបដិសេធតួនាទីជា កាពិទែន អាមេរិកខា (Captain America) នេះ ប៉ុន្តែថ្ងៃមួយ គ្រីស បានទទួលទូរស័ព្ទពី រ៉ូបើត ដោតនី ជូននៀរ (Robert Downey Junior) ហើយគាត់បានប្រាប់ គ្រីស ពីជីវិតរបស់គាត់ ការប្រយុទ្ធប្រឆាំងជាមួយគ្រឿងស្រវឹង និងគ្រឿងញៀន អតីតកាលដ៏ខ្មៅងងឹតរបស់គាត់ និងរបៀបដែលគាត់ក្រោកឡើងវិញ ហើយយកឈ្នះលើអ្វីៗទាំងអស់ រហូតបានក្លាយជា អាយរ៉ន មែន (Iron Man) ដែលទទួលបានភាពល្បីល្បាញជាខ្លាំង រហូតមកដល់ពេលនេះ។

ទោះបីជាគាត់មានការភ័យខ្លាចពីការបរាជ័យក៏ដោយ រ៉ូបើត ដោតនី ជូននៀរ (Robert Downey Junior) នៅតែអាចផ្លាស់ប្តូរផ្នត់គំនិតរបស់គាត់ ហើយជីវិតរបស់គាត់ក៏បានផ្លាស់ប្តូរផងដែរ។ បន្ទាប់ពី គ្រីស អ៊ីវ៉ាន (Chris Evans) បានទទួលទូរស័ព្ទដែលបានផ្លាស់ប្តូរជីវិតរបស់គាត់នេះ អ្វីមួយបានផ្លាស់ប្តូរនៅក្នុងខ្លួនគាត់។ គាត់ដឹងថា វាដល់ពេលដើម្បីបញ្ឈប់ការភ័យខ្លាចដែលតែងតែគ្រប់គ្រងជីវិតរបស់គាត់។

Avengers-Endgame

"ប្រហែល​ជា​រឿង​ដែល​អ្នក​ខ្លាច​បំផុត ​គឺជា​រឿង​ដែល​អ្នក​គួរ​ធ្វើវា"។

ក្រោយមក ដូចដែលអ្នកទាំងអស់គ្នាបានដឹង “កាពិទែន អាមេរិកខា” "Captain America" ​​បានទទួលភាពជោគជ័យដ៏ធំសម្បើម ហើយ គ្រីស អ៊ីវ៉ាន (Chris Evans) បានសម្តែងក្នុងតួអង្គនេះយ៉ាងអស្ចារ្យបំផុត។ គាត់បានក្លាយជាកំពូលវីរបុរស ម៉ាវ៉ល (Marvel) ដែលមានអ្នកស្រលាញ់ច្រើនបំផុត និងជាតារាដែលជោគជ័យបំផុតនៅហូលីវូដ។

ដូច្នេះ ដើម្បីធ្វើឱ្យចិត្តរបស់គាត់ឲ្យកាន់តែមានភាពស្ងប់ស្ងាត់ គ្រីស អ៊ីវ៉ាន (Chris Evans) បានទៅព្យាបាលនៅប្រទេសឥណ្ឌា ហើយគាត់បានចំណាយពេលបីសប្តាហ៍ ដើម្បីធ្វើសមាធិជាមួយគ្រូម្នាក់នៅទីនោះ។ ប៉ុន្តែដើម្បីធ្វើឱ្យចិត្តរបស់អ្នកស្ងប់ស្ងាត់ អ្នកមិនចាំបាច់ធ្វើដំណើរជុំវិញពិភពលោកនោះទេ អ្នកអាចសាកល្បងធ្វើសមាធិនៅផ្ទះរបស់អ្នកបាន។ តើ​អ្នក​មិន​នឿយហត់​នឹ​ង​អារម្មណ៍​មិន​ស្ងប់​ស្ងាត់ និង​ភ័យ​ខ្លាច​គ្រប់​ពេល​ទេ​ឬ? ចាប់ផ្តើមហ្វឹកហាត់ខួរក្បាលរបស់អ្នក! ចាប់ផ្តើមជាមួយការធ្វើសមាធិ 10 នាទី ជារៀងរាល់ថ្ងៃ។ អ្នកមិនមានអ្វីត្រូវបាត់បង់នោះទេ ហើយអ្វីដែលអ្នកទទួលបាននោះគឺ ផលប្រយោជន៍សម្រាប់សុខភាពផ្លូវចិត្តរបស់អ្នកតែម្យ៉ាងគត់។ ហើយចាំថា "ប្រហែលជារឿងដែលអ្នកខ្លាចបំផុត គឺពិតជារឿងដែលអ្នកគួរតែធ្វើ"៕

captain-america-chris-evans

d9be138e-94f9-11ea-ae0d-0e69ba128e68_image_hires_173110

 


ថ្ងៃសៅរ៍, 15 ខែមករា 2022 14:39  BeeTube News