BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើឧត្តមសេនីយ៍ទោ Chris Donahue ដែលជាទាហានចុងក្រោយរបស់អាមេរិកាំងចាកចេញពីអាហ្វហ្គានីស្ថានមានប្រវត្តិយ៉ាងណា !

ថ្ងៃព្រហស្បតិ៍, 02 ខែកញ្ញា 2021 21:02  Northeast Monkey

2021-09-02 20.59.15 (1) (1)
 

លោកឧត្តមសេនីយ៍ទោ Chris Donahue មានអាយុ៥២ឆ្នាំ (កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦៩)។

លោកចូលបម្រើការងារយោធាក្នុងឆ្នាំ១៩៩២ ដោយពាក់សក្តិអនុសេនីយ៍ត្រី បន្ទាប់ពីបានរៀនចប់នៅបណ្ឌិត្យសភាយោធាWest Point។

លោកធ្លាប់ដឹកនាំកងអនុសេនាតូចប្រចាំនៅប្រទេសកូរ៉េ និងបានឡើងឋានៈជាបន្តបន្ទាប់ជាប្រធានវរៈសេនាតូចលេខ៣ និងវរៈសេនាធំលេខ៧៥ដែលប្រចាំការនៅរដ្ឋចរចា។ លោកក៏ធ្លាប់ទៅបំពេញបេសកកម្មនៅអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាស៊ី និងអាហ្វ្រិក។

ក្រោយមកលោកផ្លាស់មកធ្វើការនៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងឋានៈជាជំនួយការពិសេសដល់មេបញ្ជាការកងទ័ពចម្រុះ។

ចាប់ពីឆ្នាំ២០២០ ដល់បច្ចុប្បន្នលោកជាមេបញ្ជាការកងពលលេខ៨២នៃទ័ពអាកាស។ ក្នុងបេសកកម្មមនុស្សធម៌ជួយសង្គ្រោះពលរដ្ឋអាមេរិកាំងនិងអាហ្វហ្គានីស្ថានលោកជាអ្នកដឹកនាំនៅកន្លែងដោយផ្ទាល់។

លោកមានសញ្ញាប័ត្រអនុបណ្ឌិតពីមហាវិទ្យាល័យកងទ័ពជើងទឹក និងបញ្ចប់អាហារូបករណ៍ពីសាកលវិទ្យាល័យហាវឺដក្នុងឆ្នាំ២០១៣។


ថ្ងៃព្រហស្បតិ៍, 02 ខែកញ្ញា 2021 21:02  Northeast Monkey