BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឥណ្ឌូណេស៊ីចាប់បញ្ជូនស្ត្រីនៅ Chicago ដែលបានរួមដៃសម្លាប់ម្តាយរបស់ខ្លួន

ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 09:34  គុន ច័ន្ទរដ្ឋា

1 (1)

Indonesia- AP

ស្រ្តីជនជាតិអាមេរិកាំងដែលបានជាប់ទោសក្នុងការជួយជ្រោមជ្រែងសម្លាប់ម្តាយរបស់ខ្លួននៅលើកោះទេសចរណ៍ឥណ្ឌូណេស៊ី កោះបាលី នឹងបានញាត់សាកសពទៅក្នុងវ៉ាលី ត្រូវបានប៉ូលីសអមដំណើរយ៉ាងតឹងរ៉ឹងទៅកាន់អាកាសយានដ្ឋាន ដើម្បីបញ្ជូននាងទៅកាន់សហរដ្ឋអាមេរិក។ Heather Mack អាយុ ២៦ឆ្នាំ ត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានឃុំឃាំងអស់រយៈពេល៧ឆ្នាំនិង២ខែ នៃការកាត់ទោសឲ្យជាប់ពន្ធាគារចំនួន១០ឆ្នាំ។ មិត្តប្រុសរបស់នាង ដែលត្រូវតុលាការកាត់ទោសផងដែរ ពីបទប្រព្រឹត្តិអំពើឃាតកម្មឲ្យជាប់ទោស១៨ឆ្នាំ ស្ថិតនៅក្នុងពន្ធាគារដដែល។

សាកសពម្តាយរបស់នាងដែលត្រូវបានវាយធ្វើបាបដ៏អាក្រក់អាក្រីបំផុត ជាអ្នកមានទ្រព្យសម្បត្តិនិងចូលចិត្តចេញមុខមាត់ Sheila Avon Weiss Mack ត្រូវបានគេរកឃើញនៅក្នុងវ៉ាលីយួរមួយដែលដិតដាមទៅដោយឈាមនៅក្នុងរថយន្តតាក់ស៊ីមួយដែលចតចោលនៅទីកន្លែងកំសាន្ត នៃកោះបាលី កាលពីខែសីហាឆ្នាំ២០១៤។ ឃាតកម្មនេះបានបណ្តាលឲ្យមានចំណាប់អារម្មណ៍ពីសាធារណមតិជាតិ និងអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំ ដោយសាររូបថតនៃវ៉ាលីដ៏តូចហួស ហេតុញាត់សាកសពស្រ្តីមនុស្សចាស់ម្នាក់។

Mack ដែលកាលនោះមានអាយុជិត១៩ឆ្នាំព្រមទាំងមានផ្ទៃពោះចំនួន២,៣សប្តាហ៍ផងនោះ ហើយនឹងមិត្តប្រុសរបស់នាងដែលកាលនោះមានអាយុ២១ឆ្នាំ Tommy Schaefer, ត្រូវបានចាប់ខ្លួនមួយថ្ងៃក្រោយមក បន្ទាប់ពីប៉ូលីសបានរកពួកគេឃើញស្នាក់នៅក្នុងសណ្ឋាគារមួយដែលមានចំងាយ ១០គីឡូម៉ែត្រពីកន្លែងដែលរកឃើញសាកសព។

2-1

កូនស្រីរបស់ពូកគេ, Stella Schaefer , បានកើតមកក្នុងរយៈពេលដ៏ខ្លីមុនពេលដែលឪពុកម្តាយត្រូវបានកាត់ទោសឲ្យជាប់ពន្ធាគារនៅក្នុងឆ្នាំ២០១៥។ នៅក្រោមច្បាប់របស់ឥណ្ឌូណេស៊ី កូនស្រីដែលទើបនឹងកើតនោះត្រូវបានអនុញ្ញាតិឲ្យស្នាក់នៅជាមួយម្តាយក្នុងបន្ទប់ពន្ធនាគារសំរាប់ស្ត្រី រហូតដល់កូននោះមានអាយុ២ឆ្នាំ Mack ក៏បានឲ្យកូននោះទៅស្ត្រីជនជាតិអូស្ត្រាលីម្នាក់យកទៅចិញ្ចឹមរហូតដល់ពេលនាងចេញពីពន្ធនាគារ។

Mack ត្រូវបានគេបន្ធូរបន្ថយទោសចំនួន៣៤ខែ ដោយសារមានកិរិយាមាយាទល្អនៅក្នុងពន្ធនាគារ។ បន្ទាប់ពីត្រូវបានដោះលែង នាងបានស្នាក់នៅក្នុងមន្ទីរឃុំឃាំងជនអន្តោរប្រវេសន្ត៍ចំនួន៤ថ្ងៃ រង់ចាំសំបុត្រយន្តហោះរបស់នាងនិងឯកសារធ្វើដំណើររួចរាល់។ កូនស្រីរបស់នាងពេលនេះមានអាយុ៦ឆ្នាំហើយ នាងមិនចង់យកកូនទៅជាមួយទេ ដោយចង់ទុកឲ្យនៅជាមួយម្តាយចិញ្ចឹមសិន ដោយមិនចង់ឲ្យមានការភ្ញាក់ផ្អើលពីអ្នកកាសែតនៅអាមេរិក តែអាជ្ញាធរឥណ្ឌូណេស៊ីមិនយល់ព្រម៕


ថ្ងៃពុធ, 03 ខែវិច្ឆិកា 2021 09:34  គុន ច័ន្ទរដ្ឋា