Reuters-
មេដឹកនាំ Chechen, Ramkhan Kadyrov បាននិយាយថាទាហ៊ានអ៊ុយក្រែនច្រើនជាង១,០០០នាក់បានចុះចូលនៅក្នុងទីក្រុងកំពង់ផែ Mariupol និងបានជំរុញកងកម្លាំងដែលនៅសល់លាក់ខ្លួនក្នុងបំពង់ដែកឲ្យចុះចូលផងដែរ។ មិនទាន់មានការធ្វើអត្ថាធិប្បាយពីមន្ត្រីអ៊ុយក្រែនធ្វើឡើងឆ្លើយតបទៅនឹង Telegram របស់ Kadyrov នៅឡើយទេ។ សេនាធិការអ៊ុយក្រែន នៅក្នុងព្រឹកនេះបាននិយាយថាកងកម្លាំងអ៊ុយក្រែន ធ្វើការវាយប្រហារទៅលើ Azovstal និងកំពង់ផែ។
ទូរទស្សន៍របស់រុស្សីបានបង្ហាញរូបភាពនូវអ្វីដែលបាននិយាយថា គងម៉ារីអ៊ុយក្រែនបានប្រគល់ខ្លួនគេនៅឯ IllichIron និង Steel work នៅក្នុង Mariupol កាលពីថ្ងៃអង្គារ ភាគច្រើននៃពួកគេរងរបួស។ នៅមិនទាន់ច្បាស់នៅឡើយថា តើរោងចក្រណាមួយ Azovstall ឬក៏ Illich Iron និង Steel Work ពេលដែល Kadyrov ចង់និយាយអំពីកងម៉ារីន១,០០០នាក់ដែលចុះចូល។ "នៅក្នុង Azovstall ក្នុងពេលនេះមានទាហ៊ានប្រហែលជា២០០នាក់រងរបួស ដែលមិនអាចទទួលបាននូវជំនួយវេជ្ជសាស្ត្រ" Kadyrov បាននិយាយនៅក្នុងការបង្ហោះរបស់ខ្លួន “សំរាប់ពួកគេនិងអ្នកដែលនៅសេសសល់ វាជាការប្រសើរក្នុងការបញ្ចប់នូវការតស៊ូដែលគ្មានប្រយោជន៍នេះ ដែលគួរតែត្រឡប់ទៅផ្ទះជួបជុំគ្រួសាររបស់គេ”។
Kadyrov គីជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់វិមានក្រឹមឡាំង មេដឹកនាំ Vladimir Putin និងបានពង្រាយកងទ័ពនិងអ្នកប្រយុទ្ធរបស់ខ្លួននៅក្នុងអ៊ុយក្រែន ដើម្បីពង្រឹងការដឹកនាំប្រយុទ្ធដើម្បីដកអាវុធនិងកំចាត់ពួក NaZi អ៊ុយក្រែន។ ក្នុងការបង្ហោះថ្មីៗនេះ លោកបានតាំងចិត្តនឹងចាប់យក Mariupol និងបានកៀបសង្កត់ដើម្បីចាប់យកទីក្រុងទាំងអស់នៅក្នុងអ៊ុយក្រែន រួមទាំងទីក្រុង Kyiv។ ទូរទស្សន៍រុស្សីបានបង្ហាញនូវអ្វីដែលគេនិយាយគឺទាហ៊ានអ៊ុយក្រែនដែលកំពុងតែដើរចុះទៅតាមផ្លូវលើកដៃឡើងលើ ទាហ៊ានម្នាក់ត្រូវបានបង្ហាញដៃកានលិខិតឆ្លងដែនអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្សីបានបញ្ជាក់ផងដែរថា ១,០២៦នាក់នៃទាហ៊ានអ៊ុយក្រែននៃកងពលធំទី៣៦របស់អ៊ុយក្រែនបានចុះចូលនៅក្នុងទីក្រុង Mariupol បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មានTass។ បើយោលទៅតាមចៅហ្វាយក្រុង Mariupol, Boychenko Vadym បាននិយាថានៅមានមនុស្សជាង១២០,០០០នាក់ជាប់នៅក្នុងទីក្រុងដែលកំពុងតែត្រូវការទឹក ម្ហូបអាហារនិងកំដៅ។