BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មហាសេដ្ឋីរុស្សីនិយាយថាប្រាក់ចំណេញដែលបានមកពីការលក់ក្លិប Chelsea នឹងត្រូវផ្តល់ទៅឲ្យជនរងគ្រោះដោយសង្រ្គាមក្នុងអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 03 ខែមីនា 2022 09:18  គុន ច័ន្ទរដ្ឋា

2022-03-03 09.07.00 (1) (1)

Thehill-

សេដ្ឋីរុស្សី Roman Abramovich កំពុងតែចរចារដើម្បីលក់ក្លិបបាល់ទាត់ Premier League Chelsea ខណៈដែលមានការភ័យខ្លាចក្នុងការដាក់ទណ្ឌកម្មជាបុគ្គលលើរឿងឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន, លោកនិយាយកាលពីថ្ងៃពុធ។ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែង លោកបាននិយាយថា លោកតែងតែធ្វើសេចក្តីសំរេចជាមួយនឹងផលប្រយោជន៍របស់ក្លិបដោយចេញពីចិត្ត។ “នៅក្នុងស្ថានភាពបច្ចុប្បន្ន ខ្ញុំបានសំរេចចិត្តលក់ក្លិប ដោយខ្ញុំយល់ថាវាជាផលប្រយោជន៍សំរាប់ក្លិប និយោជិក ក៏ដូចជាដៃគូរនិងអ្នកឧបត្ថម្ភគាំទ្រក្លិប” Abramovich និយាយនៅក្នុងសេចក្តីថ្លែងការណ៍។

លោកបានបន្ថែមថាការលក់ក្លិបនេះវានឹងមិនដំណើរការទៅបានយ៉ាងឆាប់រហ័សនោះទេ ប៉ុន្តែវានឹងធ្វើទៅតាមនិតិវិធី ហើយលោកនឹងមិនត្រូវបានគេសុំឲ្យសងនូវថ្លៃជំពាក់ឡើងវិញនោះទេ។ សំរាប់ខ្ញុំរឿងនេះមិនមែនជារឿងមុខជំនួញ ឬលុយកាក់នោះទេ តែវាជារឿងចណង់ចំណូលចិត្តទៅលើបាល់ទាត់និងក្លិបសុទ្ធសាធ។ Abramovich បាននិយាយផងដែរថា លុយដែលបានទទួលពីតំណាក់ការបន្តបន្ទាប់នៃការលក់នឹងត្រូវផ្តល់ជាអំណោយទៅឲ្យមូលនិធិមនុស្សធម៌ដែលលោកបានសុំឲ្យក្លិបរបស់លោករៀបចំ។ លោកនិយាយថា មូលនិធិនេះវានឹងក្លាយទៅជាប្រយោជន៍សំរាប់ជនរងគ្រោះទាំងអស់នៅក្នុងអ៊ុយក្រែន។

“នេះរាប់បញ្ចូលទាំងការផ្តល់មូលនិធិដ៏ចាំបាច់ឆ្ពោះទៅកាន់សេចក្តីត្រូវការបន្ទាន់និងចាំបាច់សំរាប់សេចក្តីត្រូវការរបស់ជនរងគ្រោះ ក៏ដូចជាឧបត្ថម្ភគាំទ្រនូវការគាំទ្រការងារដ៏យូរអង្វែងដើម្បីឲ្យស្រួលបួលឡើងវិញ” លោកនិយាយ ។ Abramovich បានបន្ថែមទៀតថា នេះជាសេចក្តីសម្រេចមួយដ៏ពិបាកនិង “ វាជារឿងគួរឲ្យឈឺចាប់សំរាប់ខ្ញុំជាមួយនឹងក្លិបតាមរបៀបនេះ” លោកបានបន្ថែមថា "លោកសង្ឃឹមថាលោកនឹងអាចទៅធ្វើទស្សនកិច្ចនៅក្លិប Chelsea នៅឯ Stamford Bridge នៅក្នុងពេលចុងក្រោយមួយដើម្បីលាអ្នកគាំទ្រដែលជានិច្ចជាកាលស្ថិតនៅក្នុងបេះដូងរបស់លោក"។

“វាជាសិទ្ធស្របច្បាប់មួយនៅក្នុងជីវិតដែលជាផ្នែកមួយនៅក្នុងក្លិប Chelsea  ហើយខ្ញុំមានមោទនភាពឋអំពីស្នាដៃរួមគ្នារបស់យើង ក្លិប Chelsea និងអ្នកគាំទ្រស្ថិតនៅក្នុងដួងចិត្តខ្ញុំជាដរាប” លោកបានបន្ថែម។ Abramovich ទំនងជាមានការព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលអង់គ្លេស និងត្រូវត្រូវបានគេរាយការណ៍មកថាបានចាប់ផ្តើមប្រកាសលក់ក្លិបជាបន្ទាន់នៃទ្រព្យសម្បត្តិរបស់លោកនៅក្នុងប្រទេសអង់គ្លេស។


ថ្ងៃព្រហស្បតិ៍, 03 ខែមីនា 2022 09:18  គុន ច័ន្ទរដ្ឋា