DailyMail-
កូនជឺងរបស់លោកប្រធានាធិបតី Ramzan Kadyrov មេដឹកនាំនៃសាធារណរដ្ឋ Chechen បានគំរាមនឹងរៀបចំនូវការវាយប្រហារផ្នែកយោធាទៅលើប៉ូឡូញក្នុងការឆ្លើយតបទៅនឹងការគាំទ្រពេញទំហឹងរបស់ប៉ូឡូញចំពោះអ៊ុយក្រែន។ ទីក្រុងវ៉ាសូវីគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់របស់លោកប្រធានាធិបតី Zelensky ក្នុងអម្លុងពេល៣ខែនៃការឈ្លានពានរបស់កងកម្លាំងរុស្សី។ ប៉ូឡូញបានដើរតួនាទីជាច្រកចេញចូលមួយសំរាប់ជនភៀសខ្លួនអ៊ុយក្រែនក្នុងការភៀសខ្លួនទៅកាន់ភាគខាងលិច និងបានក្រោកឈរឡើងប្រឆាំងទៅនឹងរុស្សីនៅក្នុងសភាអឺរ៉ុប ដោយបានជំរុញឲ្យមានការហាមឃាត់ក្នុងការនាំចូលប្រេងឆៅនិងឧស្ម័នធម្មជាតិ The Telegraph បានរាយការណ៍។
ប៉ុន្តែប៉ូឡូញឥឡូវនេះកំពុងតែស្ថិតនៅក្នុងយុទ្ធនាការប្រឆាំងនឹងរុស្សីដែលស្វែងរកការវិនិច្ឆ័យក្នុងការប្រយុទ្ធយ៉ាងស្រួចស្រាវរបស់អ៊ុយក្រែន។ នៅក្នុងសារវីឌីអូកាលពីថ្ងៃច័ន្ទ Kadyrov ដែលមានអាយុ៤៥ឆ្នាំ ដែលហៅខ្លួនឯងថាជា "ទាហានថ្មើរជើងរបស់Putin" បាននិយាយថា "យើងបានសំរេចនៅអ៊ុយក្រែន អ្វីដែលខ្ញុំកំពុងចាប់អារម្មណ៍គឺប៉ូឡូញ"។ អ្វីទៅដែលប៉ូឡូញកំពុងព្យាយាមឲ្យបានជោគជ័យ? នៅពេលដែលអ៊ុយក្រែនបានសំរេចហើយ យើងអាចបង្ហាញអ្នកថាអ្វីដែលជាសមត្ថភាពដែលយើងមានគឺតែក្នុងរយៈពេល៦វិនាទីប៉ុណ្ណោះ បើសិនជាមានបញ្ជា។
ក្នុងនាមជាកូនជឹងរបស់ Putin ដែលស្មោះស្ម័គ្រ Kadyrov ជាញឹកញ៉យតែងតែចែករំលែកនូវការរិះគន់ពួកលោកខាងលិចនៅក្នុងសេចក្តីថ្លែងការដ៏ក្លាហាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេស Instagram ។ នៅក្នុងការណែនាំជាចុងក្រោយរបស់លោក លោកបានទាមទារនូវការសុំទោសលើសកម្មភាពវាយកំទេចវត្ថុសាធារណៈនៅក្នុងទីក្រុងវ៉ាសូវីកាលពីដើមខែនេះ ។ នៅក្នុងការប្រារព្ធពិធីបុណ្យខួបនៃជ័យជំនះសម្ព័ន្ធមិត្តក្នុងឆ្នាំ១៩៤៥ សកម្មជនអ៊ុយក្រែនបានជះថ្នាំពណ៌ក្រហមទៅលើឯកអគ្គរដ្ឋទូតរុស្សី Andreev ខណៈដែលលោកបានប៉ុនប៉ងដាក់កម្រងផ្កាទៅលើផ្នូរទាហានរុស្សីនីក្នុងរដ្ឋធានីក្នុងប្រទេសប៉ូឡូញ។
Kadyrov បានព្រមានថា “យកល្អអ្នកត្រូវយកចេញនូវអាវុធនិងទាហានស៊ីឈ្នួលរបស់អ្នកនិងសុំទោសជាផ្លូវការចំពោះឯកអគ្គរដ្ឋទូតរបស់យើង។ កងទ័ពរបស់ Kadyrov ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តិនូវឧក្រឹដ្ឋកម្មសង្រ្គាមនៅក្នុងអ៊ុយក្រែន និង Kadyrov ខ្លួនឯងត្រូវបានគេស្គាល់ថាជាអ្នកនៅពីក្រោយ ទោះបីជាលោកបានប្រកែកថាពុំមានពាកព័ន្ធនឹងបញ្ហានេះក៍ដោយ។ Oleg Morozov ដែលជាសមាជិកសភារុស្សីនិងជាសមាជិកជាន់ខ្ពស់នៃគណបក្សនយោបាយរបស់ Putin “រួបរួមរុស្សី” បានផ្តល់ជាយោបល់ថានៅដើមខែនេះថាប៉ូឡូញគួរតែជាកន្លែងទី១ដែលត្រូវតែកំចាត់ពួក Nazis ចោលបន្ទាប់ពីអ៊ុយក្រែន។