ខ្យល់ព្យុះ ចាន់ធូ បក់បោកយ៉ាងខ្លាំងនៅហ្វីលីពីន នាប៉ែកខាងជើងកាលពីថ្ងៃសៅរ៍ បានបក់បោកនាំមកនូវខ្យល់កន្រ្ទាក់និងភ្លៀងយ៉ាងខ្ល្លាំងនៅតំបន់ទីប្រជុំកោះ ដែលស្ថិតនៅជាប់ៗគ្នា។
ចាន់ធូ ដែលគេស្គាល់ថាជា Kiko នៅហ្វីលីពីន គឺជាព្យុះដែលធំជាងគេបំផុតនៅក្នុងឆ្នាំនេះ ដែលមានល្បឿនខ្យល់ ២៦០គីឡូម៉ែត្រក្នុង១ម៉ោង មុនពេលដែលវាធ្លាក់ចុះ ដែលវាមានកំលាំងស្មើនឹងប្រភេទទី៥ នៃព្យុះអាត្លង់ទិក។
គេររំពឹងថាវានឹងបក់បោកទៅជិតកោះតៃវ៉ាន់នាល្ងាចថ្ងៃសោរ៍នេះ ដែលអាជ្ញាធរដែនទឹកបានចេញសេចក្តីព្រមានទៅកាន់អ្នកស្រុក ping tung ខាងត្បូងនិងសង្កាត់ Tai Tung ។
ចាន់ធូបានបក់បោកទៅលើកោះ Batanes វេលាម៉ោង៨កន្លះព្រឹក ម៉ោងនៅក្នុងស្រុក នេះបើតាមការិយាល័យឧត្តុនិយម Pagasa ដែលបានបញ្ចេញសញ្ញព្រមាន៤ដង ចំពោះអ្នកស្រុក Batanes ដែលសញ្ញានោះបានប្រាប់ថា គីជាខ្យល់ព្យុះដែលមានកំលាំងខ្លាំងក្នុងការបំផ្លាញ។
នៅកន្លែងដែលមានផលប៉ះពាល់នឹងមានភ្លៀងធ្លាក់ និងខ្យល់កន្រ្ទាក់ហើយអាចនឹងមានទឺកជំនន់ផងដែរ រីឯទិសឥសាន្តនៃកោះ batanes ក៏មានការបញ្ជូនសញ្ញនៃការបាក់ដីដោយសារកំលាំងនៃព្យុៈនេះស្ថិតនៅក្នុងកំរិតទី៣ មុនពេលដែលវាធ្លាក់ចុះមកកំរិតទី២។
ផ្នែកខាងត្បូងនៃទីក្រុងម៉ានិល ក៏មានការបញ្ជូនសញ្ញាដែរថាអាចនឹងមានភ្លៀងធ្លាក់៕