BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Changster ឌឺដង G-Devith និងលើក​តម្កើងស្នាដៃរបស់ VannDa ជាមួយបទចម្រៀងថ្មី RUN

ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 13:34  BeeTube News

 

ab6761610000e5eb32eab2664ee24bc59e0793b3

ថ្វីត្បិតតែសង្គ្រៀមត្រូវបានបញ្ចប់បណ្តោះអាសន្នជាមួយនឹងការការឆ្លើយតបរៀងៗខ្លួនរវាងលោកវណ្ណដានិងជីដេវីដកាលពីមុនពិធីបុណ្យអ៊ុំទូកកន្លងទៅនេះ តែ The Hip-Hop Fans និងជាពិសេសអ្នកគាំទ្ររបស់លោកជីដេវិតតែម្តងដេកមិនលក់បក់មិនល្ហើយបន្ទាប់ពីពួកគេរកឃើញថា លោក Changster បានទម្រាក់បទចម្រៀងថ្មីរបស់ខ្លួនចំណងជើងថា Run ។ ជាមួយនឹងArtwork ថ្មីស្រឡាង ដែលបានដាក់ជាមួយរូបតំណាង សត្វដាយណូស័រ ដោយមិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការវិភាគវែកញែកថាមានប្រធានបទទាក់ទងនឹងលោកជីដេវីតឬអត់នោះទេ។ គួរបញ្ចាក់ផងដែរថា​ លោក​ Changster គឺជាតារាចម្រៀងម្នាក់ដែលធ្លាប់បានច្រៀងរួមគ្នាកន្លងរួចមកហើយជាមួយបទ គោលដៅ ជាមួយក្រុមក្មេងខ្មែរ កាលពី២ខែមុននេះជាមួយអត្ថន័យបែបបទស្រឡាញ់ជាតិនិងស្រឡាញ់ផ្លូវដែលខ្លួនឯងជ្រើសរើសដើរ តែជាមួយចម្រៀងថ្មីនេះវិញ បានជីកគាស់កកាយគ្មានការលាក់លៀមអំពីរឿងរ៉ាវជម្លោះនិងការដៀមដាមគ្នាកន្លងមករវាងលោកវណ្ណដា និងជីដេវីដ។

maxresdefault (2)-4

ក្នុង Lyrics ទាំងមូលនៃបទចម្រៀងនេះ មានលក្ខណៈ Flow ដូចជា ទឹកហូរតែមិនបានធ្វើអោយអ្នកគាំទ្រវិស័យ Hip hop មើលរំលង Lyrics ដែលមានការចាក់ដោតនោះទេ។ ជាក់ស្តែងឃ្លាមួយនៃបទនេះ ដែលបានសួរមកកាន់រូបលោកថា​ផឹក Sting ឬHanuman តើលោកគាំទ្រនរណា?​ Changsterឆ្លើយតបជាមួយនិងការបង្ហាញនូវគោលជំហរថាលោកផឹកទាំងពីរដោយទាស់ត្រង់ថា លោកគាំទ្រអាយដលដែលមានការច្នៃប្រឌិត និងខិតខាំផលិតស្នាដៃដោយខ្លួនឯងពិតៗនិងម្នាក់ទៀតដោយគ្រាន់តែចម្លងយកៗ។មិនតែប៉ុណ្ណោះមានការ Reference នូវបទចម្រៀងមួយចំនួនរបស់ជីដេវីដផងដែរ ដូចជា Something DNA, Goblin, Once upon a time និងពាក្យពេចន៏ WEE! ដែលអ្នកគាំទ្ររបស់ជីដេចិត្តប្រើប្រាស់ជាដើម។ ចុះអ្នកទាំងអស់គ្នាវិញ Gonna Run with Chanster, G-Devith ឬក៏ VannDa? Let me know in the comment below! 


ថ្ងៃព្រហស្បតិ៍, 10 ខែវិច្ឆិកា 2022 13:34  BeeTube News