BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Changster ធ្លាប់ Diss GD លេចមុខនៅ The Rapper

ថ្ងៃចន្ទ, 09 ខែតុលា 2023 15:42  BeeTube News

358395670_692168269588415_6743760607627682048_n (1)

កាលពីសប្តាហ៍មុននេះ Net Rapper មួយរូបដែលត្រូវបានស្គាល់ឡើងដោយឈ្មោះ Changster បានពុះពារធ្វើដំណើរឆ្លងទ្វីបតាំងពីទីកន្លែងរស់នៅរបស់លោកពីប្រទេស New Zealand រហូតមកដល់កម្ពុជាដើម្បីចូលរួមប្រកួតកម្មវិធី The Rapper។ លោក Changster មានឈ្មោះពិតឡើងថា ឈាង ច័ន្ទសុជាតិ បានដើរដោយឆន្ទៈមោះមុតរបស់លោកដើម្បីសំរេចគោលដៅចូលរួមប្រកួតក៏ដោយសារតែការស្រលាញ់វិស័យចំរៀងហ៊ីបហប់នេះឯង។

376626919_6890907850967810_244667450223161913_n

ប៉ុន្តែមិននឹកស្មានថាការតាំងចិត្តមោះមុតរបស់លោកបានដើរមកជាមួយនឹងការទាញបានចំណាប់អារម្មណ៍នូវរឿងចៃដន្យមួយនេះសោះ។ ដ្រាម៉ាហាក់ដូចជាចាប់ផ្តើមបង្ករូបឡើងយ៉ាងចៃដន្យតែម្តង ព្រោះអ្នកទាំំងអស់គ្នានៅមានចាំដែរទេ កាលពីរដូវកាលសង្គ្រាម Disstrack របស់លោកវណ្ណដា និងលោកជីដេវីត នូវបទ«Jo2» និងបទ«ចុម!អាអូនអត់ដេក» ក៏មានបណ្តាអ្នកគាំទ្ររបស់លោកពួកគេទាំងសងខាងជួយចេញបទ Disstrack ការពារអាយដលរបស់ពួកគេថែមទៀត។

380762368_737910648347510_2796727224433708713_n

ហើយនៅក្នុងនោះផងដែរ ក៏មានលោក Changster មួយរូបនេះផងដែរ ដែលលោកបានចេញបទចម្រៀងហាក់ដូចជាការពារលោកវណ្ណដា និងបោះពាក្យវាយប្រហារទៅកាន់លោកជីដេវីត។ ដោយបទចម្រៀងនោះមានចំំណងជើងថា«Run» ដែលមានអមជាមួយនឹងរូប Cover សត្វដាយណូស័រត្រូវបានដុំភ្លើងជាច្រើនគប់លើ។

314868447_523570319781545_5053786880222232199_n

តាមរយៈបទចំរៀងនោះលោកបានបង្ហាញការរិះគន់ជាច្រើនចំពោះអ្នកCopyចំរៀងហ៉ីបហប់ពីបរទេស។ តើការពុះពារធ្វើដំណើរមកកាន់សិល្បៈកម្ពុជារបស់លោកកំពុងតែមានចេតនាផ្លាស់ប្តូរអ្វីមួយ រឺជាការប្រកាសពីគូសត្រូវមួយរូបទៀតរបស់លោកជីដេវីត?

 


ថ្ងៃចន្ទ, 09 ខែតុលា 2023 15:42  BeeTube News