BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Changster បកស្រាយរឿង Diss និងCollab បទថ្មី ft ZOOMBIE “Real”

ថ្ងៃសុក្រ, 26 ខែមករា 2024 11:59  BeeTube News

7-4

ខណៈដែលផ្ទុះសង្គ្រាមរ៉េបកាលពីប៉ុន្មានថ្ងៃថ្មីៗនេះ យើងមិនអាចមើលរំលងបានទេនូវ Side Story ពីតួអង្គរ៉េបផ័រម្នាក់ទៀតដែលជាលោក Changster អតីតបេក្ខជន The Rapper រដូវកាលទី១។ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ លោក Changster និងលោក Zoombie បានចេញផ្សាយបទថ្មីជាមួយគ្នា ដែលមានចំណងជើងថា«Real» ដោយត្រូវបាននិពន្ធតាក់តែងដោយពួកលោកទាំងពីររួមគ្នាផងដែរ។ គួរបញ្ជាក់ផងដែរថា​​​ បទនេះគឺមកបែបរាងកាចៗ និងត្រូវបានទំលាក់ឡើងនៅក្រោយបទ«For Fun» របស់លោក Zoombie តែប៉ុន្មានថ្ងៃប៉ុណ្ណោះ និងបន្ទាប់មកទើបលោក Zoombie ទំលាក់បទ«For Fun 2» របស់លោក។ 

photo_1_2024-01-26_11-53-03

ខណៈពេលចេញផ្សាយបទ«Real» នេះហើយ មហាជនជាច្រើនក៏បានចាប់ផ្តើមផ្ទុះចំណាប់អារម្មណ៍ថាអាចជាការ Disstrack ថ្មីទៀតហើយទៅកាន់លោក Tep Piseth រឺ NPN។ ខណៈដែលលោក Changster ក៏បានឆ្លើយតបភ្លាមៗនៅក្នុងស្តេធឺសមួយថា«Shoutout to Zoombie ដែលបានបង្កើតបទចំរៀងជាមួយខ្ញុំ បទថ្មីរបស់ពួកយើងនេះ ក៏មិនបានសំដៅប៉ារ៉ូលទៅកាន់ Tep Piseth រឺNPN ទេ ហើយក៏គ្មាន Diss អ្វីដែរ នៅក្នុងសិល្បៈមួយនេះ អ្វីដែលខ្ញុំបង្កើតឡើងគឺហៅថា Taking Shots នោះទេ វាខុសគ្នាពី Diss ត្រង់ថាខ្ញុំមិនបានសំដៅចំៗទៅនរណាមួយទេ»។ 

ក្រៅពីនេះផងដែរ លោកក៏បាន Mention ពីការចង់អោយវិស័យហ៊ីបហប់នេះលែងមានការឈ្លោះទាស់ទែងគ្នាទៀត និងគួរណាតែមានការចាប់ដៃសហការគ្នាដើម្បីរីកចំរើនលូតលាស់ទៅមុខជាមួយគ្នាវិញ។ គួរបញ្ជាក់ថា ក្រៅពីបទ«Real»នេះហើយ លោក Changster ក៏នៅបាន Collab ជាមួយនឹងលោក Zoombie មួយបទទៀតមានចំណងជើងថា«Out The Bar» ផងដែរ។ គួររំលឹកផងដែរថាលោក Changster ក៏ធ្លាប់បាន Collab ជាមួយនឹងលោក GMENGZ រួចមកហើយដែរនូវបទ«Out The Time» កាលពី១ខែមុន។ ខណៈដែលលោក Zoombie ក៏ធ្លាប់បាន Collab ជាមួយនឹងលោក Goofy ផងដែរនូវបទ«កំហឹង» កាលពីរយៈពេល៣សប្តាហ៍មុន។ 

photo_2_2024-01-26_11-53-03


 


ថ្ងៃសុក្រ, 26 ខែមករា 2024 11:59  BeeTube News