BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីបានជាជនជាតិកូរ៉េត្រូវបានអនុញ្ញាតឱ្យទិញកាបូបម៉ាក Chanel តែមួយក្នុងមួយឆ្នាំ

ថ្ងៃសុក្រ, 12 ខែវិច្ឆិកា 2021 13:33  BeeTube News

chanel3m

ហាង Chanel បានចាប់ផ្តើមរឹតបន្តឹងចំនួនកាបូប ដែលអតិថិជនម្នាក់ៗអាចទិញបាននៅក្នុងប្រទេសកូរ៉េ។ ក្នុងករណីកាបូបដ៏ពេញ និយមមួយចំនួនមនុស្សតែម្នាក់អាចទិញបានតែមួយប៉ុណ្ណោះក្នុងមួយឆ្នាំ។ យោងតាមកាសែត Hankook Ilbo ហាង Chanel Korea បានអនុម័តគោលការណ៍ថ្មីមួយ ដែលអតិថិជនម្នាក់ៗអាចទិញកាបូប Timeless Classic flap មួយ និងកាបូប Coco Handle មួយ ក្នុងមួយឆ្នាំ។ ច្បាប់ "កាបូបមួយសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ" ក៏បានអនុវត្តចំពោះកាបូបដែលធ្វើពីស្បែកសត្វ ដូចជាកាបូបដៃ និងកាបូបស្ពាយចំហៀង ប្រសិនបើអតិថិជនចង់បានច្រើនជាងមួយក្នុងចំនោមម៉ូតដែលដូចគ្នានៅក្នុងប្រភេទនោះ។

វិធានការនេះបានបង្កើតឡើង បន្ទាប់ពីមានការកើនឡើង "ការលក់បន្ត" នៃកាបូបម៉ាក Chanel ។ នៅតាមហាង Chanel ធំៗក្នុងទីក្រុងសេអ៊ូល ត្រូវបានគេឃើញថា មានអតិថិជនជាច្រើនឈរតម្រង់ជួរតាំងពីព្រឹកព្រលឹម ដើម្បីចូលហាងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងអាចទិញរបស់របរដែលពួកគេចង់បាន។ ខណៈពេលដែលមានមនុស្សជាច្រើនចង់បានកាបូបសម្រាប់ពួកគេ មានមនុស្សមួយចំនួនទៀតទិញកាបូបមក ដើម្បីលក់បន្តក្នុងតម្លៃខ្ពស់នៅកន្លែងផ្សេង។

chanel2m
ហាង Chanel បានដំឡើងតម្លៃរបស់ខ្លួនជាញឹកញាប់នៅក្នុងប្រទេសកូរ៉េ ប៉ុន្តែអ្នកប្រើប្រាស់ហាក់ដូចជាមិនខ្វល់នោះទេ។
ម៉ាក Chanel មិនមែនជាម៉ាកដ៏ប្រណីតតែមួយគត់នោះទេ  ដែលបានដាក់កំហិតលើការទិញសម្រាប់មនុស្សម្នាក់ៗ។  ហាង Rolex ក៏ដាក់កម្រិតលើការទិញសម្រាប់មនុស្សម្នាក់ៗអាចទិញនាឡិកាមួយ ឬពីរក្នុងមួយឆ្នាំផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់បានរំពឹងថា តម្លៃលក់បន្តនឹងកើនឡើងបន្ថែមទៀតបន្ទាប់ពីការប្រកាសនៃការរឹតបន្តឹងការទិញកាបូបមួយក្នុងមនុស្សម្នាក់របស់ហាង Chanel ។នៅពេលសួរថា តើវិធានការ "កាបូបមួយសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ" ក៏ត្រូវបានអនុវត្តនៅក្នុងហាងនៅប្រទេសផ្សេងៗដែរឬទេ ហាង Chanel Korea បានបដិសេធមិនបញ្ជាក់ពីសំណួរមួយនេះ។

ទីផ្សារទំនិញម៉ាកល្បីៗរបស់ប្រទេសកូរ៉េ ដែលជាទីផ្សារធំបំផុតទីប្រាំពីររបស់ពិភពលោកគិតត្រឹមឆ្នាំ 2020 ត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី 123 ពាន់លានដុល្លារ នៅឆ្នាំនេះ។ ទីផ្សារលក់បន្តសម្រាប់ទំនិញទាំងនេះក៏ត្រូវបានគេរំពឹងថា នឹងឈានដល់ 6 ពាន់លានដុល្លារអាមេរិកផងដែរ។

chanelm

 

chanel1m

អត្តបទដកស្រង់ពី Korea Times
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃសុក្រ, 12 ខែវិច្ឆិកា 2021 13:33  BeeTube News