BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

“ទោះបីជាការឈឺចាប់អាចកាត់បន្ថយទៅតាមពេលវេលាក៏ដោយ តែរបួសក្នុងចិត្តមិនអាចជាសះស្បើយឡើយ” Celine Dion

ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 10:43  BeeTube News

ម្ចាស់បទចម្រៀង ម៉ាយ ហាត វីល ហ្គ៊ អន (My heart will go on) ដែលមនុស្សគ្រប់គ្នាបានស្គាល់ថាជាអ្នកណា នៅពេលដែលនាងបានទទួលកេរ្តិ៍ឈ្មោះបោះសម្លេងល្បីរន្ទឺជុំវិញពិភពលោក ប៉ុន្តែតើអ្នកដឹងទេថា ជីវិតនៅក្រោយភាពជោគជ័យ និងបន្ទាប់ពីទទួលបានភាពជោគជ័យរបស់នាង មានរឿងសោកសៅច្រើនប៉ុណ្ណា? ពេលនេះយើងអាចមកស្តាប់ពីខ្សែជីវិតរបស់គាត់ទាំងអស់គ្នា។

សែលីន ឌីអន (Celine Dion) គឺជាកូនពៅក្នុងចំណោមកូន 14 នាក់ ហើយធំឡើងក្នុងគ្រួសារក្រីក្របំផុត។ ឪពុករបស់នាងជាអ្នកកាប់សាច់ ហើយម្ដាយនាងជាស្ត្រីមេផ្ទះ។ កាលពីនៅក្មេងនាងធ្លាប់ដេកក្នុងថតទូរ ដើម្បីសន្សំសំចៃថ្លៃទិញកូនអង្រឹងសម្រាប់ទារក។ ហើយនៅពេលដែលនាងធំឡើង នាងបានដេកគ្រែមួយជាមួយបងប្អូនស្រីបីនាក់ទៀត។ នៅសាលារៀន អ្វីៗគឺពិបាកសម្រាប់នាង។ នាងត្រូវ បានក្មេងដទៃធ្វើបាប ហើយត្រូវបានគេហៅថានាងថា បិសាចជញ្ជក់ឈាមទៀតផង ដោយសារតែធ្មេញនិងរាងដ៏ស្គមរបស់នាងដែលបណ្តាលឱ្យនាងស្អប់ខ្ពើមសាលាជាខ្លាំង។ ដូច្នេះតាំងពីតូចមក នាងស្រមៃចង់ក្លាយជាតារាសំដែងនៅលើឆាក។

ដូច្នេះនៅពេលដែល សែលីន ឌីអន (Celine Dion)  មានអាយុត្រឹមតែ 12 ឆ្នាំ ម្តាយរបស់នាងបានជួយនាងសរសេរបទចម្រៀងសម្រាប់ថតខ្សែអាត់សម្លេងចម្រៀង ដែលត្រូវបានផ្ញើទៅកាន់អ្នកគ្រប់គ្រងតន្ត្រី រ៉ែនណេ អែងហ្កែលឡីល (René Angélil)។ ហើយគាត់ត្រូវបានរំជួលចិត្តដោយសំឡេងរបស់ សែលីន (Celine) ដូច្នេះគាត់បានសម្រេចចិត្តធ្វើឱ្យនាងក្លាយជាតារាម្នាក់។ ទេពកោសល្យរបស់នាង គឺគ្មានអ្នកណាអាចប្រកែកបានឡើយ ហើយភាពជោគជ័យរបស់នាងគឺបានសម្រេចរួចហើយ តាំងពីពេលនាងចាប់ផ្តើមច្រៀងលើកដំបូងមកម៉្លេះ។ ៥ឆ្នាំក្រោយមក នាងបានលង់ស្រលាញ់អ្នកគ្រប់គ្រងរបស់នាង ដែលមានវ័យចាស់ជាងនាងច្រើន។ ដូច្នេះដំបូងឡើយ ម្តាយរបស់នាងមិនយល់ព្រមចំពោះទំនាក់ទំនងនេះទេ ប៉ុន្តែប៉ុន្មានឆ្នាំបានកន្លងផុតទៅ នាងបានទទួលស្គាល់ថា សែលីន (Celine) របស់គាត់សប្បាយចិត្តក្នុងការនៅក្បែរបុរសម្នាក់នោះ ហើយនោះជារឿងតែមួយគត់ដែលសំខាន់បំផុតសម្រាប់ជីវិតរបស់កូនស្រីរបស់គាត់។ សែលីន ឌីអន (Celine Dion) មិនយូរប៉ុន្មានក៏ទទួលបានភាពល្បីល្បាញទូទាំងពិភពលោក។ នាងបានឈ្នះពានរង្វាន់ ក្រែមមី (grammys) ចំនួន ១៥ ជាមួយនឹងអាល់ប៉ុមចំនួន 200 លានច្បាប់ ដែលបានលក់នៅទូទាំងពិភពលោក ហើយនាងនៅតែជាសិល្បករកាណាដា ដែលលក់ដាច់បំផុតគ្រប់ពេលទាំងអស់។ ហើយទ្រព្យសម្បត្តិរបស់នាង គឺ 800 លានដុល្លារ។

photo_2022-02-05_10-25-13

ប៉ុន្តែជីវិតរបស់ សែលីន (Celine) បន្ទាប់ពីទទួលបានកេរ្តិ៍ឈ្មោះមិនល្អឥតខ្ចោះនោះទេ។ ដំបូងឡើយ គូស្នេហ៍ទាំងពីរនេះ មានការតស៊ូជាខ្លាំងដើម្បីមានកូន ដូច្នេះបន្ទាប់ពីមានកូនដំបូងរបស់នាង សែលីន (Celine) បានរង់ចាំដប់ឆ្នាំបន្ទាប់ ទើបបានស្វាគមន៍កូនភ្លោះរបស់នាង។ ហើយនៅពេលដែលអ្វីៗចាប់ផ្តើមដំណើរការល្អប្រសើរ ស្វាមីរបស់នាងបានចុះចាញ់នឹងការប្រយុទ្ធដ៏យូរជាមួយនឹងជំងឺមហារីក ហើយក៏បានទទួលមរណភាពទៅ។ ហើយអ្វីដែលកាន់តែ គួរឲ្យសោកស្ដាយថែមទៀតនោះ គឺក្នុងរយៈពេលតែពីរថ្ងៃបន្ទាប់ប៉ុណ្ណោះ បងប្រុសរបស់នាងក៏បានទទួលមរណភាពផងដែរ។

photo_2022-02-05_10-38-16

“មរណៈភាពរបស់ស្វាមីរបស់ខ្ញុំពិតជាពិបាកណាស់។ ខ្ញុំបានឃើញគាត់រងទុក្ខជាខ្លាំង ហើយនោះជារឿងដែលអាក្រក់បំផុត។ ថ្ងៃនេះ សម្រាប់ខ្ញុំ វាហាក់បីដូចជាខ្ញុំមិនបានរស់នៅជាមួយគាត់ជារូបរាងនោះទេ ប៉ុន្តែខ្ញុំរស់នៅជាមួយគាត់នៅក្នុងចិត្តរបស់ខ្ញុំ។ ខ្ញុំចាប់ផ្តើម និយាយជាមួយគាត់ ហើយខ្ញុំបាននិយាយថាតើអ្នកដឹងអ្វីទេ? ខ្ញុំចង់ឱ្យអ្នកទៅឲ្យបានសុខ។ ខ្ញុំចង់ឱ្យអ្នកឈប់ព្រួយបារម្ភទៀត ព្រោះអ្នកតែងតែបានបារម្ភពីអាជីពរបស់ខ្ញុំ, អ្នកបារម្ភពីកូនៗ, អ្នកបានព្រួយបារម្ភអំពីអ្វីៗទាំងអស់, ដូច្នេះពេលនេះ វាគ្រប់គ្រាន់ហើយ។ ខ្ញុំសន្យានឹងអ្នកថា ពួកយើងទាំងអស់ដែលនៅពីនេះ នឹងមិនអីទេ។ ចំណែកបងប្រុសរបស់ខ្ញុំដែលបានទទួលមរណៈភាពដោយជំងឺមហារីកស្រដៀងទៅនឹងគាត់ បានទទួលមរណភាពក្នុងថ្ងៃខួបកំណើតរបស់ រ៉ែនណេ (René) ហើយខ្ញុំនិយាយទៅកាន់ខ្លួនឯងថា សម្រាប់ខួបកំណើតរបស់គាត់ ស្វាមីរបស់ខ្ញុំបានមកទទួលបងប្រុសរបស់ខ្ញុំទៅជាមួយហើយ ដោយសារតែបងប្រុសរបស់ខ្ញុំទន់ខ្សោយពេក មិនអាចហោះហើរដោយខ្លួនឯងបាន។ អ្នកមិនដែលត្រៀមខ្លួនសម្រាប់រឿងបែបនេះនៅពេលវាកើតឡើងឡើយ ទោះបីជាអ្នកបានរំពឹង ទុកពីវាយ៉ាងយូរក៏ដោយ។ ពេលវាមកដល់អ្នកមិនអាចត្រៀមខ្លួនរួចរាល់ទេ”។

ក្រោយពីស្វាមី និង បងប្រុសរបស់នាងបានទទួលមរណៈភាពទៅជីវិតដែលនាងធ្លាប់មានបានដួលរលំស្ទើរតែទាំងអស់។ សែលីន (Celine) រស់នៅជាមួយភាពទុក្ខសោកអស់រយៈពេលជាយូរ ប៉ុន្តែនាងមិនមានជម្រើសអ្វីក្រៅពីចាប់ផ្តើមឡើងវិញនោះទេ។
“វាជាពេលដែលអ្នកគិតថា អ្នកមិនអាច តែអ្នកអាចធ្វើបាន”

ការបាត់បង់មនុស្សជាទីស្រឡាញ់ គឺជាបទពិសោធន៍ដ៏ឈឺចាប់បំផុតមួយ។ វាជារឿងមួយដ៏អាក្រក់បំផុត ដែលអ្នកមិនធ្លាប់ជួបប្រទះពីមុនមក ហើយបើទោះបីជាការឈឺចាប់អាចកាត់បន្ថយទៅតាមពេលវេលាដែលកន្លងទៅក៏ដោយ វាមិនបាត់ទៅវិញទាំងស្រុងនោះទេ ប៉ុន្តែមានរឿងមួយដែលប្រាកដនោះគឺអ្នកមិនអាចឈប់រស់នៅបានឡើយ។ យើងខាតពេលជាច្រើនណាស់ ដោយសារស្ត្រេសទៅលើរឿង មិនបានការអ្វីសោះ។ យើងបារម្ភពីរឿងដែលមិនសំខាន់។ ក្រោកឡើងឱបក្រសោបពេលវេលាដែលអ្នកមាន និងគ្រប់ដង្ហើមដែលអ្នកមានគឺជាកាដូសម្រាប់អ្នក ហើយត្រូវនិយាយទៅកាន់ខ្លួនឯងថា ខ្ញុំស្រលាញ់អ្នកត្រូវមានចិត្តល្អ ហ៊ានផ្សងព្រេង ធ្វើអ្វីដែលអ្នកតែងតែចង់ធ្វើ ហើយស្វែងរកកម្លាំងចិត្តដើម្បីចាប់ផ្តើមជាថ្មី ព្រោះថ្ងៃស្អែកគឺជាថ្ងៃថ្មី និងជាជីវិតថ្មី៕

photo_2022-02-05_10-25-08

 


ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 10:43  BeeTube News